អាន​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​តាម​រយៈ iPhone និង​ទូរស័ព្ទ Android 4.0+៖ khmer.rfa.org

មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ពេល​​​ប៉ះទង្គិច​រឿង​ជម្លោះ​ដី​​នៅ​ក្រចេះ

2012-05-16

រដ្ឋាភិបាល​បាន​បញ្ជូន​កម្លាំង​ទាហាន និង​ប៉ូលិស ជា​ច្រើន​រយ​នាក់ ​ចុះ​ទៅ​បង្ក្រាប​ការ​កាន់​កាប់​​ដី​មួយ​កន្លែង​របស់​ពលរដ្ឋ​ប្រមាណ ១​ពាន់​គ្រួសារ នៅ​ស្រុក​​​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា ជា​ការ​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ ដឹកនាំ​ដោយ​ឈ្មោះ ប៊ុន រដ្ឋា។

ព័ត៌មាន

ពលរដ្ឋ​ជាង​៩​លាន​នាក់​នឹង​ទៅ​បោះ​ឆ្នោត​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

2012-05-16

មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ជួប​ជាមួយ​អ្នក​កាសែត​មួយ​ចំនួន នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ដើម្បី​ផ្ដល់​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​ការ​រៀបចំ​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៣ មិថុនា ខាង​មុខ។

ការ​វិនិយោគ​របស់​អ្នក​មាន​ប្រាក់​ជា​កត្តា​នាំ​ឲ្យ​សេដ្ឋកិច្ច​កើន​ឡើង

2012-05-16

ស្ថិរភាព​នយោបាយ និង​ភាព​ប្រសើរ​ឡើង​នៃ​បរិយាកាស​វិនិយោគ គឺ​ជា​កត្តា​សំខាន់ ដែល​អ្នក​សេដ្ឋកិច្ច​កម្ពុជា​យល់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​លុយ​ច្រើន ត្រូវ​តែ​យក​មក​វិនិយោគ​លើ​វិស័យ​ណា​មួយ​ដែល​មាន​សក្ដានុពល​នៅ​កម្ពុជា ដូចជា​សង់​រោង​ម៉ាស៊ីន​កិនស្រូវ ឬ​សង់​រោងចក្រ​កាត់ដេរ​ជាដើម។

បក្ស​ប្រឆាំង​​ចោទ​ថា​ការ​គំរាម​កំហែង​កម្រើក​ឡើង​វិញ​មុន​ពេល​បោះ​ឆ្នោត

2012-05-16

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល បាន​អះអាង​ថា មាន​ការ​កម្រើក​ឡើង​វិញ​នូវ​សកម្មភាព​គំរាមកំហែង និង​សកម្មភាព​ទិញ​ទឹក​ចិត្ត​សកម្មជន​បក្ស​​ប្រឆាំង ពី​សំណាក់​បក្ស​កាន់​អំណាច​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ប៉ុន្តែ​ការ​ចោទ​​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ច្រាន​ចោល។

យុវជន​ចង់​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សហគមន៍

2012-05-16

តំណាង​ក្រុម​យុវជន​ចំនួន ១២​ឃុំ ក្នុង​ខេត្ត​កំពង់ចាម បាន​លើក​សំណូមពរ​ ទទូច​សុំ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្មី ដែល​ជាប់​ឆ្នោត​ក្រោយ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ពិនិត្យ​សំណើ​នានា​ដែល​យុវជន​រស់​ក្នុង​ឃុំ សង្កាត់​លើក​ឡើង ហើយ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ចូល​រួម​ចំណែក​ដើម្បី​លប់​បំបាត់​បញ្ហា​ប្រឈម​របស់​សហគមន៍។

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ប្រាសាទ​បុរាណ​ជា​ច្រើន​លើ​ខ្នង​ភ្នំ​គូលែន

2012-05-15

ភ្នំ​គូលែន​មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​សៀមរាប។

លោក សម រង្ស៊ី សង្ឃឹម​ក្រុង​ហាណូយ​ជួយ​ឲ្យ​លោក​ចូល​ស្រុក​វិញ

2012-05-15

លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​អះអាង​ថា​ លោក​នឹង​វិល​ចូល​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ​វិញ​នៅ​ពេល​បោះ​ឆ្នោត​រើស​នាយក​រដ្ឋ​មន្ត្រី​ខាង​មុខ​នេះ។

សង្គ្រាម​ពាក្យ​សំដី​រវាង​លោក ហ៊ុន សែន និង​មេ​បក្ស​ប្រឆាំង

2012-05-15

នៅ​ពេល​ដែល​យុទ្ធនាការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាត់​តែ​ខិត​ចូល​មក​ដល់ អ្នក​នយោបាយ​ខ្មែរ បាន​បង្កើន​ផ្ញើ​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​តាម​មធ្យោបាយ​ផ្សេងៗ។

កូន​អ្នក​ភូមិ​បុរី​កីឡា​ម្នាក់​ស្លាប់​និង​ច្រើន​នាក់​ឈឺ​ដោយ​សារ​គ្មាន​ជម្រក

2012-05-15

កូន​អ្នក​ភូមិ​បុរី​កីឡា​ម្នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​ឈឺ​គ្រុនក្ដៅ ផ្ដាសាយ និង​រាករូស ដោយសារ​គ្មាន​ទីកន្លែង​រស់​នៅ​សមរម្យ។

លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​ប្រើ​ព្រះ​នាម​សម្ដេច​ឪ​មក​ឃោសនា​បោះ​ឆ្នោត

2012-05-15

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ឈប់​ប្រើប្រាស់​ព្រះនាម និង​ព្រះ​ឆាយាល័ក្ខណ៍​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដើម្បី​ឃោសនា​បោះ​ឆ្នោត នៅ​ពេល​ខាង​មុខ​នេះ។

អ្នក​សង្កេតការណ៍៖ មន្ត្រី​ឃុំ​សង្កាត់​ធ្វើ​ការ​បម្រើ​បក្ស​ជា​ជាង​បម្រើ​ពលរដ្ឋ

2012-05-15

ក្រុម​អ្នក​សង្កេតការណ៍​បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មក ក្រុមប្រឹក្សា​ឃុំ សង្កាត់ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ពួកគាត់​មួយ​ចំនួន​ធ្វើ​ការ​បម្រើ​គណបក្ស​ច្រើន​ជាង​បម្រើ​ប្រជាពលរដ្ឋ ដែល​ផ្ទុយ​ពី​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់។

សាលា​រាជធានី​បង្កើត​ក្រុម​ការងារ​សង់​រូបសំណាក​លោក ជា វិជ្ជា

2012-05-15

សាលា​រាជធានី​ភ្នំពេញ បង្កើត​ក្រុម​ការងារ​រៀបចំ​សាងសង់​រូប​សំណាក​សព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​មាន​ចំណារ​របស់​ប្រមុខ​ដឹកនាំ។

ព្រះមហាក្សត្រ​យាង​ទៅ​ប្រារព្ធ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​នៅ​កំពត

2012-05-14

ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ទៅ​ប្រារព្ធ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​របស់​ព្រះអង្គ​នៅ​សង្កាត់​អណ្តូងខ្មែរ ក្បែរ​ជើង​ភ្នំ​កំចាយ ស្ថិត​ក្នុង​ក្រុង​កំពត ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១២។

លោក សុន ឆ័យ ចោទ​លោក ហ៊ុន សែន ថា​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ

2012-05-14

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​គេច​មិន​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​រដ្ឋ​សភា។

ពលរដ្ឋ​នៅ​ប៉ៃលិន​រក​អន្តរាគមន៍​ឲ្យ​តុលាការ​ដោះលែង​មនុស្ស​៣​នាក់

2012-05-14

ក្រុម​អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​ភូមិ​អូរឈើក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កំពុង​នាំ​គ្នា​ប្រមូល​ស្នាម​មេដៃ​គាំទ្រ ដាក់​ជូន​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ឲ្យ​តុលាការ​ដោះលែង​មនុស្ស បី​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ប៉ៃលិន។

លោក ហ៊ុន សែន សម្ពោធ​រោងចក្រ​ផលិត​ស្រាបៀ​មាន​តម្លៃ​៦០​លាន​ដុល្លារ

2012-05-14

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១២ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត "ស្រាបៀ​កម្ពុជា" ដែល​ជា​រោងចក្រ​ផលិត​ស្រាបៀ​ទី​៦ ក្នុង​ចំណោម​រោងចក្រ​ចំនួន ៥​ទៀត​នៅ​ប្រទេស​កម្ពុជា។

នាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​បេក្ខជន​បក្ស​ខ្លួន​យក​​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ

2012-05-14

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ជំរុញ​ឲ្យ​បេក្ខជន​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​ឈ្មោះ​ដណ្ដើម​តំណែង​ក្នុង​ការ​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ។

គេហទំព័រ​វិទ្យុ​អាស៊ី​សេរី​សម្រាប់​ទូរស័ព្ទ​ដៃ khmer.rfa.org

ជំនួយ​ក្នុង​ការ​បើក​គេហទំព័រ​នេះ

[Placeholder for HTML fragment: use edit menu to set content]

ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​លើ​ទូរស័ព្ទ iPhone

លោក​អ្នក​នាង​ជា​ទី​មេត្រី! ឥឡូវ​នេះ​យើង​ខ្ញុំ​មាន​កម្មវិធី​សម្រាប់​ស្ដាប់​វិទ្យុ​អាស៊ីសេរី ជា​ភាសា​ខ្មែរ នៅ​លើ​ទូរស័ព្ទ iPhone។

កម្ម​វិធី​អាន​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ភាសា​ខ្មែរ​សម្រាប់​ទូរស័ព្ទ Android 2.2+។

ទាញ​យក ជំនួយ

ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ

ទំព័រ​នេះ​ផ្ទុក​នូវ​អត្ថបទ​និង​បទសម្ភាសន៍​សំខាន់ៗ ទាក់ទង​នឹង របប​ខ្មែរក្រហម។

វិទ្យុ​អាស៊ីសេរី​ផ្សាយ​តាម​ផ្កាយ​រណប Thaicom 5

ចាប់​ពី​ខែ​មិថុនា​នេះ​ត​ទៅ លោក​អ្នក​នាង​ដែល​មាន​ចាន​ផ្កាយ​រណប (Satellite Dish) អាច​ស្តាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ភាសា​ខ្មែរ​នៅ​ពេល​ព្រឹក​ពី​ ម៉ោង ៥​កន្លះ ដល់​ម៉ោង ៦​កន្លះ និង​នៅ​ពេល​យប់​ពី​ម៉ោង ៧​កន្លះ ដល់​ម៉ោង ៨​កន្លះ តាមរយៈ​ផ្កាយ​រណប Thaicom 5 (78.5 អង្សា ទិស​ខាង​កើត)។

បណ្ដាញ​សង្គម​វិទ្យុ​អាស៊ី​សេរី


 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org