ឌុច​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រឈម​មុខ​នឹងការ​កាត់​សេចក្ដី​ចុង​ក្រោយ

2009-11-23

មេធាវី​ការពារ​ក្តី​ឲ្យ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ថ្លែង​ថា ឌុច កំពុង​មាន​ការ​ព្រួយ​បារម្ភ​មិន​ដឹង​ត្រូវ​ថ្លែង​ក្នុង​នាទី​ចុង​ក្រោយ​យ៉ាង​ដូចម្តេច​នៅ​ចំពោះ​មុខ​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​សប្តាហ៍​នេះ។

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី​ពី​WHO

2009-11-23

កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) ចំនួន​៣០​ម៉ឺន​ដូស​(Dose) ពី​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​ខាង​មុខ​នេះ។

ប៉ូលិស​ខែត្រ​មណ្ឌលគិរី​តាម​ចាប់​ជន​សង្ស័យ​២​នាក់​ក្នុង​ករណី​ប្លន់

2009-11-23

ប៉ូលិស​ខេត្ត​មណ្ឌលគិរី​កំពុង​តាម​រក​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ពី​បទ​សង្ស័យ​ថា បាន​សម្លាប់​មនុស្ស​ប្លន់​យក​ទ្រព្យ​សម្បត្តិ​កាល​ពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា បន្ទាប់​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​ដែល​ត្រូវ​ចោទ​ថា​ជា​បក្ខ​ពួក។

ក្រសួង​មហាផ្ទៃ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ​សៀមរាប​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ធ្វើ​ស្រែ

2009-11-22

ក្រសួង​មហាផ្ទៃ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង​ជាង​២០០​គ្រួសារ​ដែល​បាន​ស្នើ​សុំ​ចូល​ទៅ​ធ្វើ​ស្រែ​ប្រាំង​វិញ​ក្នុង​ឆ្នាំ​នេះ​លើ​ផ្ទៃ​ដី​ស្រែ​ប្រាំង​នៅ​ទំនប់​៧៨​សួង​ដែល​ធ្លាប់​មាន​ទំនាស់​រហូត​ដល់​មាន​ការ​បាញ់​រះ​បង្រ្កាប​ពី​កង​សមត្ថកិច្ច​កន្លង​មក ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​នោះ។

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

2009-11-22

អង្គការ​សេដាក់​មាន​គម្រោង​នាំ​អង្ករ​សរីរាង្គ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ពី​២០០​តោន​ទៅ​៣០០​តោន​នៅ​ឆ្នាំ​២០១០ ប្រសិន​បើ​ការ​នាំ​អង្ករ​សរីរាង្គ​ជំហាន​ដំបូង​នៅ​ចុង​ខែ​វិច្ឆិកា​ទទួល​បាន​ជោគជ័យ។

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​ទាត់​កូន​ស្រី​ឲ្យ​សន្លប់

2009-11-22

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​ចាប់​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​រង​ការ​ចោទ​ថា​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូន​ស្រី​អាយុ​១០​ឆ្នាំ ដោយ​ទាត់​ឲ្យ​សន្លប់​និង​របួស​ធ្ងន់ នៅ​គ្រា​ដែល​បុរស​រូប​នោះ​ស្រវឹង​ស្រា។

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

2009-11-22

មន្ត្រី​ក្រសួង​សុខាភិបាល​កំពុង​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​ខេត្ត​រតនគិរី ក្រោយ​ពី​មាន​របាយការណ៍​ពី​អ្នក​ភូមិ​អះអាង​ថា មាន​អ្នក​ជំងឺ​ថ្មី​ម្នាក់​ទៀត​ហើយ​ដែល​បាន​បាត់បង់​ជីវិត​ក្រោម​ការ​ព្យាបាល​របស់​មន្ទីរ​ពេទ្យ​នេះ។

ពាណិជ្ជករ​ថៃ​ធំៗ​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ

2009-11-22

ក្នុង​ពេល​ដែល​បណ្តាញ​ព័ត៌មាន​ថៃ​និង​កម្ពុជា​បន្ត​លើក​ឡើង​នូវ​បញ្ហា​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ​នោះ ពួក​ពាណិជ្ជករ​ធំៗ​របស់​ថៃ​ចាប់ផ្តើម​ខ្លាច​ក្រែង​ការ​រកស៊ី​របស់​ខ្លួន​នឹង​ជួប​ប្រទះ​ការ​ថយ​ចុះ។

ជន​ប្រដាប់​អាវុធ​បាញ់​គំរាម​និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​៣​ខ្នង​នៅ​បាត់ដំបង

2009-11-22

យ៉ាង​ហោច​ណាស់​មាន​ផ្ទះ​អ្នក​ភូមិ​៣​ខ្នង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​៣​នាក់​ដុត​បំផ្លាញ​ចោល ហើយ​បាន​បាញ់​កាំភ្លើង​គំរាម​អ្នក​ភូមិ​ចំនួន​២០​គ្រាប់ កាល​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា នៅ​ភូមិ​ចម្លងរម៉ាំងលើ ឃុំ​អូរសំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

នាយក​រដ្ឋមន្ត្រី​សម្រេច​យក​សម័យ​ប្រជុំ​ថ្ងៃ​១១ ធ្នូ ដើម្បី​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​អំពើ​ពុក​រលួយ

2009-11-21

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​២០ វិច្ឆិកា​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​យក​សម័យ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០០៩​ខាង​មុខ ដើម្បី​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

នគរបាល​អន្តោប្រវេសន៍​នៅ​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​បន្ត​ជំរិត​ប្រាក់​ពី​កម្មករ

2009-11-21

មន្ត្រី​សិទ្ធិ​មនុស្ស​និង​ប្រជាជន​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ចោទ​ថា នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅតែ​បន្ត​ការ​ជំរិត​លុយ​កាក់​ពី​កម្មករ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​វិញ​ម្នាក់ៗ​ចំនួន​២០០​បាត បើ​ទោះ​បី​ករណី​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​មាន​បទបញ្ជា​ហាម​ឃាត់​ក៏​ដោយ។

ក្រុម​សិទ្ធិ​មនុស្ស​គ្រោង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​​ចូល​ច្រូត​កាត់​​ស្រូវ

2009-11-21

សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​នៅ​ខេត្ត​ឧត្តរមានជ័យ​មាន​គម្រោង​ស្នើសុំ​រួម​គ្នា​នៅ​ថ្ងៃ​២៣ វិច្ឆិកា​ខាង​មុខ ទៅ​អាជ្ញាធរ​ខេត្ត​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរបាត់មាន់ សង្កាត់​កូនគ្រៀល ក្រុង​សំរោង ជិត​១០០​គ្រួសារ​ដែល​ទទួល​រង​ការ​បណ្តេញ​ចេញ​កាល​ពី​ពេល​ថ្មីៗ អាច​បាន​ចូល​ទៅ​ច្រូត​កាត់​ស្រូវ​របស់​ពួក​គេ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ។

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

2009-11-21

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ជីមី ខាតធ័រ (Jimmy Carter) ព្រមទាំង​លោក សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី នៅ​ថៃ្ង២១ វិច្ឆិកា​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្ទះ​សម្បែង​ចំនួន​២១​ខ្នង​នៃ​គម្រោងការ​សាងសង់​ផ្ទះ​ចំនួន​៦០០​ខ្នង​ដែល​សាងសង់​រួច​ហើយ​ជូន​ពលរដ្ឋ​ខែ្មរ​ក្រីក្រ​ចំនួន​ជាង​១​ពាន់​គ្រួសារ។

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

2009-11-21

ទី​តាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​ដែល​មាន​ឆ្នាំង​សម្រាប់​ចម្រាញ់​ចំនួន​៩ ត្រូវ​បាន​កម្លាំង​ចម្រុះ​រក​ឃើញ​និង​កម្ទេច​ចោល ដោយ​ប្រើ​គ្រាប់​មីន​កាល​ពី​ថ្ងៃ​១៨ វិច្ឆិកា​កន្លង​ទៅ ក្នុង​ព្រៃ​ជ្រៅ​នៃតំបន់​ជួរ​ភ្នំ​ក្រវាញ ក្នុង​ខេត្ត​ពោធិ៍សាត់។

អាជ្ញាធរ​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៤​នាក់​បន្ថែម​ទៀត​ក្នុង​រឿង​ជម្លោះ​ដី

2009-11-21

ស្នងការ​ខែត្រ​កំពង់ធំ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​២០ វិច្ឆិកា​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​ដុត​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​តាន់បៀន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​៤​នាក់​បន្ថែម​ទៀត នៅ​ក្នុង​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម។

ប្រវត្តិ​តស៊ូ​របស់​ស្រ្ដី​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​

ស្រី្ត​ខ្មែរ​អ្នក​ក្រីក្រ​ប្រកប​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ ជា​ទូទៅ​គេ​ពុំ​សូវ​ឃើញ​​មាន​ទេ ហើយ​រឹត​តែ​កម្រ​មាន​ទៅ​ទៀត​ចំពោះ​យុវនារី​ខ្មែរ​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទៅ​ហើយ​មក​ប្រកប​របរ​នេះ។

វិទ្យុ​អាស៊ីសេរី​ផ្សាយ​តាម​ផ្កាយ​រណប Thaicom 5

ចាប់​ពី​ខែ​មិថុនា​នេះ​ត​ទៅ លោក​អ្នក​នាង​ដែល​មាន​ចាន​ផ្កាយ​រណប (Satellite Dish) អាច​ស្តាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ភាសា​ខ្មែរ​នៅ​ពេល​ព្រឹក​ពី​ម៉ោង ៥​កន្លះ ដល់​ម៉ោង ៦​កន្លះ និង​នៅ​ពេល​យប់​ពី​ម៉ោង ៧​កន្លះ ដល់​ម៉ោង ៨​កន្លះ តាមរយៈ​ផ្កាយ​រណប Thaicom 5 (78.5 អង្សា ទិស​ខាង​កើត)។

វេទិកា​អ្នកស្ដាប់​

នៅ​យប់​ថ្ងៃ​អង្គារ ទី​២៤ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​នឹង​ធ្វើ​កិច្ច​ពិភាក្សា​ជុំវិញ​ប្រធានបទ​ស្តីពី «គម្រោង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១០»។ បើ​សិន​លោក​អ្នក​នាង​មាន​សំណួរ​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខៈ ០២៣ ២១១ ៨០៤, ០១២ ៨១១ ៩១១ និង ០១១ ៦១១ ៧១១។

ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ

ទំព័រ​នេះ​ផ្ទុក​នូវ​អត្ថបទ​និង​បទសម្ភាសន៍​សំខាន់ៗ ទាក់ទង​នឹង របប​ខ្មែរក្រហម។