កំណាព្យ៖ បាន​ត្រឹម​តែ​សឹក

ដោយ យី ឆេងអ៊ួ
2017-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. ខំ​ប្រឹង​ស្រែក​កោកៗ សឹក​មាត់​ត្រដោក ឆ្អែត​ពោះ​ក្របី ផ្ញើ​កង់​កុំ​ត​ថ្លៃ ប្រាក់​ពិន័យ​កុំ​ប្រាប់​គេ។

២. ស្លាក​ផ្សេង​ឯ​យក​ផ្សិង គឺ​គេ​ដឹង​ជា​ហូរហែ មន្ត្រី​មិន​ខ្វល់​ទេ ប្រាក់​ទឹក​តែ​ទុក​ចែក​គ្នា។

៣. លើ​ស្លាក​ដាក់ ៣០០ តែ​បណ្ដោយ​អ្នក​យាម​ទារ ១០០​គ្រប់​វេលា បាន​ចែក​គ្នា​គ្រាន់​មាន​បាន។

៤. នេះ​ហើយ​កំណើត​អ្នក ផ្សាយ​ជា​ធ្នាក់​ទាក់​សន្តាន ឲ្យ​គេ​ជឿ​គ្រប់​ប្រាណ ថា​បាន​ចុះ​តាម​ច្បាប់​រដ្ឋ។

៥. ជាក់ស្ដែង​មិន​ដូច្នោះ ឆ្លៀត​ប្រឡោះ​យ៉ាង​ប្រាកដ ហ៊ាន​ល្មើស​នឹង​ច្បាប់​រដ្ឋ មក​សម្លុត​យក​លុយ​លើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល