កំណាព្យ៖ លួច​គេ​មិន​ល្អ

ដោយ យី ឆេងអ៊ួ
2017-08-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. លួច​គេ​មិន​ល្អ ក្រ​គេ​មិន​អត់ ប្រឹង​ឲ្យ​ប្រាកដ ខ្សត់​រត់​ចេញ​ឆ្ងាយ ក្រ​ត្រឹម​តែ​ទ្រព្យ មិន​ខ្វះ​ទេ​បាយ ត្រាច់ចរ​ជិត​ឆ្ងាយ កុំ​ក្លាយ​អ្នក​លួច។

២. លួច​គេ​មិន​ល្អ ក្រ​ត្រូវ​សម្រួច ខំ​គេច​ឲ្យ​រួច ពី​ភាព​វៀចវេរ កុំ​ក្រ​គំនិត គិត​តែ​លួច​គេ ខំ​ជា​ហូរហែ ស្រែ​ភ្លឺ​ត្រូវ​ប្រឹង។

៣. លួច​គេ​មិន​ល្អ នឹង​ទ័ល​ត្រឹម​ហ្នឹង បើ​ក្រ​ត្រូវ​ប្រឹង ខ្វះ​សុំ​ខ្ចី​គេ យក​ទៅ​ធ្វើ​ដើម រក​ពីរ​បី​ខែ បាន​ផល​ពី​ស្រែ សង​គេ​វិញ​ទៅ។

៤. លួច​គេ​មិន​ល្អ នាំ​កេរ្តិ៍​អា​ស្រូវ ធ្លាក់​ដល់​កូន​ចៅ ផៅ​នៅ​ឯ​ក្រោយ ក្រ​ហើយ​ត្រូវ​ដឹង កុំ​ប្រឹង​បណ្ដោយ ឲ្យ​ក្រ​ដល់​កើយ លួច​គេ​មាន​ទោស។

៥. បើ​ខ្លួន​មាន​ហើយ ត្រូវ​ចេះ​សន្ដោស កុំ​ប្រើ​ពាក្យ​ថ្លោស ឥរិយា​កោងកាច ច្បាប់​មាន​ត្រូវ​ប្រើ ហិង្សា​ត្រូវ​ខ្លាច ក្រ​ដែល​កោងកាច ចាប់​ទៅ​អប់រំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល