កំណាព្យ៖ ស្រុក​ខ្មែរ​មិន​មែន​ក្រ

ដោយ យី ឆេងអ៊ួ
2017-08-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. ស្រុក​ខ្មែរ​មិន​មែន​ក្រ មនុស្ស​កុះករ​ចូល​ហាង​ស្រា ស្លាក​ផ្សាយ​ច្រើន​ត្រៀបត្រា ដោយ​រចនា​យ៉ាង​ល្អ​ល្អះ។

២. ស្រុក​ខ្មែរ​មិន​មែន​ក្រ ស្រា ខ្មៅ ស មាន​មិន​ខ្វះ ងាយ​រក​ទិញ​ខ្លាំង​ណាស់ បាន​ឃើញ​ច្បាស់​ផ្ទាល់​នឹង​ភ្នែក។

៣. រក​បាន​គ្រប់​កន្លែង ទិញ​ខ្លួន​ឯង​ពោរ​ពាស​ពេក ស្លាក​ផ្សាយ​ច្រើន​អនេក ងាយ​រក​ពេក​ស្រា​ស្រុក​ខ្មែរ។

៤. មាន​ច្រើន​ទាំង​គ្រឿង​ក្លែម អស់​ងាយ​ថែម​មិន​ខ្វះ​ទេ សំបូរ​ទាំង​ក្រុង​ស្រែ រាល់​ថ្ងៃ​ខែ​ផឹក​មិន​អស់។

៥. ស្រាបៀ​និង​ស្រា​ថ្នាំ លក់​ប្រចាំ​គ្រប់​កៀនកោះ យក​ប្រាក់​ពី​ស្រី​ប្រុស ទាល់​តែ​អស់​ពី​ហោប៉ៅ។

៦. លក់​អម​ដោយ​ស្រី​ស្រស់ ចាក់​ទាំង​អស់​ចម្រុះ​ទៅ ស្រា ស ក្រហម ខ្មៅ លុះ​ដោយ​នូវ​ជាតិ​ស្រវឹង។

៧. គ្រោះ​ថ្នាក់​មាន​បន្ត ផឹក​ស្រា​ល្អ​គឺ​យ៉ាង​ហ្នឹង ឲ្យ​ធីប (tip) ធូរ​មិន​តឹង ច្រើន​ដល់​ម្ល៉ឹង​ក៏​ផឹក​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល