កំណាព្យ៖ ទ្រាំ​បន្តិច​ទៅ

ដោយ យី ឆេងអ៊ួ
2017.09.22

បិណ្ឌ​ទី​១៣ នៅ​ការិយាល័យ ប្រិមប្រិយ​ការងារ បុគ្គលិក​មក​ជុំ ពិភាក្សា​គ្នា បញ្ចប់​គ្រោង​ការ ឲ្យ​ចប់​មុន​ភ្ជុំ។

បិណ្ឌ​ទី​១៤ អស់​ឱ​មាស​ស្ងួន នឹង​បាន​ជួបជុំ គ្រោង​ការ​ក៏​រួច ការ​តូច​ការ​ធំ អស់​ឱ​មាស​មុំ ទ្រាំ​បន្តិច​ទៅ។

បិណ្ឌ​ទី​១៥ ខ្មែរ​យើង​ចំណាំ ណា​ស្រស់​ពាល​ពៅ ភរ​ជុំ​នៅ​ស្រុក ដំណាល​លេង​ទៅ អំពី​កូន​ចៅ ញាតិមិត្ត​សន្ដាន។

តម្រា​ជាតិ​ខ្មែរ មិន​ចេះ​ប្រួល​ប្រែ តាំង​ពី​បុរាណ ចែក​ដោយ​ប្រាជ្ញា ត្រូវ​តាម​លំអាន ក្តី​សុខ​គង់​បាន ដោយ​ទ្រព្យ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។