កំណាព្យ៖ បង​សែន​ចំបែង

ដោយ យី ឆេងអ៊ួ
2017-09-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ស្រី​អើយ​ស្រី​ក្មេង ជិះ​កង់​ដើរ​លេង ខោរ​ដាច់​ជង្គង់ ខោរ​ជិត​មិន​ស្លៀក ថា​ចិត្ត​មិន​ចង់ ខោរ​ដាច់​ជង្គង់ ថា​ខ្ញង់​សម័យ។

ស្រី​អើយ​ស្រី​ក្មេង ម្ដេច​ចិត្ត​ប្រែ​ផ្សេង ពី​ប្រពៃណី ខោរ​រហែក​យ៉ាក ម្តេច​ក៏​នាង​ស្រី ហ៊ាន​ស្លៀក​រយ៉ៃ ថ្មី​នេះ​មិន​ល្អ។

ស្រី​អើយ​ស្រី​ក្មេង បង​សែន​ចំបែង អា​សូរ​វប្បធម៌ ស្លៀក​ដាច់​ជង្គង់ ញាតិ​មិន​សាទរ ស្លៀក​ឲ្យ​ជិត​ល្អ បវរ​ជាតិ​ខ្មែរ។

ស្រី​អើយ​ស្រី​ក្មេង ជិះកង់​ដើរ​លេង ស្នើ​ចិត្ត​ស្រី​ប្រែ ប្តូរ​ខោរ​ស្លៀក​ជិត ជុំ​មិត្ត​ជាតិ​ខ្មែរ ស្រស់​ដូច​ដួង​ខែ ថែ​ភាព​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល