ចង្រិត​ដែក

ដោយ ភឹម ថាវរ៉ូ
2015.11.25

ឱ! ចង្រិត​ដែក​តូច​រឿង​ឫទ្ធិ    ឫទ្ធិ​រឿង​ខ្លាំង​ពិត​ហៅ​ហាន​ក្លា
ក្លាហាន​ប្រយុទ្ធ​ប្រខាំ​គ្នា    គ្នា​ខាំ​វេទនា​មិន​រា​ថយ។

ថយ​រា​គ្រា​ខ្លះ​ដៃ​ចាក់​រុក    រុក​ចាក់​ត្បាត្បុក​មុខ​ញ៉យៗ
ញ៉យៗ​ញុះញង់​នាំ​ចិត្ត​ភ្លយ    ភ្លយ​ចិត្ត​កើត​ស៊យ​ស្ទុះ​ចូល​ជល់។

ជល់​ចូល​លែង​ដឹង​ប្រឹង​ពី​ខាំ    ខាំ​ពី​ដើម​ឆ្នាំ​មិន​គិត​យល់
យល់​គិត​ដៃគូ​ខាំ​តទល់    ទល់​ត​ប្រឹង​ជល់​ផ្ដាច់​ពូជ​ខ្លួន។

ខ្លួន​ពូជ​ចង្រិត​ដែក​ពួក​មួយ    មួយ​ពួក​ដៃ​ជួយ​ញុះ​ផ្ទួនៗ
ផ្ទួនៗ​ចាក់​រុក​ឲ្យ​ប្រុង​ខ្លួន    ខ្លួន​ប្រុង​រៀង​ខ្លួន​ខាំ​មិន​យល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។