ន័យ​គ្រូ​ដូច​ម្តេច?

ដោយ យី ឆេងអ៊ួ (ប៉េង)
2016.12.09

កំណាព្យ

១. កុំ​តូច​ចិត្ត​អី ប្អូន​ប្រុស​សម្លាញ់ ន័យ​គ្រូ​នោះ​វិញ គឺ​តែង​បែប​ហ្នឹង ជាតិ​សិស្ស​ពួក​ខ្លះ ភ្លេច​គ្រូ​អ៊ីចឹង បាន​ចំណេះ​ដឹង រួច​បក​ដៀល​គ្រូ។

២. នេះ​ហៅ​សិស្ស​ពាល មិន​ចេះ​គិតគិត​គូរ ងាក​បក​ខាំ​គ្រូ ពេល​បាន​ធំ​ធាត់ ដុះ​ពី​អាចមន៍​គោ អួត​ក្តែង​កប់​មាត់ ថា​មិន​ស្គាល់​វត្ត អ្នក​ក្រ​ដូច​គ្រូ។

៣. ជំពូក​កន្លង់ មិន​ដែល​អាសូរ មិន​នឹក​គុណ​គ្រូ មិន​ស៊ូ​ស្គាល់​ក្រ ពេល​ជួប​ទុក​ភ័យ ទើប​ប្រឹង​ត្រដរ មក​ពឹង​គ្រូ​ក្រ ឲ្យ​ស្ទួយ​ខ្លួន​ទៀត។

៤. សិស្ស​រមិល​គុណ បន់​ឲ្យ​គ្រូ​ឃ្លាត បាន​ជួប​មួយ​ជាតិ ញាតិ​គេ​រិះគន់ គ្រូ​អើយ​ឈប់​ព្រួយ ធ្វើ​ល្អ​ដូច​មុន គ្រូ​ពិត​មិន​អន់ ដូច​គេ​គិត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។