ទូក​ខ្មែរ

ដោយ យី ឆេងអ៊ួ (ប៉េង)
2015.05.05

១. ទូក​អើយ​ទូក​ខ្មែរ ទូក​នៅ​ក្នុង​បឹង ចិត្ត​ខ្ញុំ​រំពឹង ថ្ងៃ​មួយ​នឹង​បាន​ជិះ​ទៀត
ទូក​អើយ​ទូក​ខ្មែរ ទូក​ផ្ដល់​សុវត្ថិភាព ដឹក​ជូន​ញោមញាតិ ទៅ​ដល់​កោះត្រើយ។

២. ទូក​អើយ​ទូក​ខ្មែរ ពេល​បាន​ជិះ​ហើយ រំពឹង​ដល់​ត្រើយ កែវ​អើយ​សុភមង្គល
ទូក​ឈើ ទូក​ត្នោត សុទ្ធ​មិន​ផ្ដល់​រឿង​អំពល់ ទូក​ត្នោត​និមល ទូក​នាំ​ជោគជ័យ។

៣. ទូក​អើយ​ទូក​ខ្មែរ ក្បូរក្បាច់​មាន​ន័យ ទូក​ផ្ដល់​សិរី ដល់​ខ្មែរ គ្រប់ៗ​ជំនាន់
ទូក​ខ្មែរ​អុំ​លឿន អាច​ដេញ​តាម​ទូក​គេ​ទាន់ ទូក​ខ្មែរ​គ្រប់​ជំនាន់ ខ្មែរ​ត្រូវ​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។