១-នែ៎ប្រុសព្រលឹងអូនសុំបង បីខែវ៉ាកងបានទេថ្លៃ
វាហាក់ដូចជាយូរខែថ្ងៃ បានទេចរណៃសម្លាញ់ចិត្ត។
២-ព្រោះអូនពេលនេះសរសៃខ្ចី ណាប្រុសពិសីសូមអាណិត
ដល់ពេលរឹងមាំសូមកៀកកិត ផ្ដេកផ្ដួលស្នេហ៍ស្និទ្ធដូចគ្រាមុន។
៣-សន្យានឹងអូនមកប្រុសបង ឲ្យអូនវ៉ាកងស្បើយទារុណ
ប្រសិនអូនឈឺគ្រាំគ្រាគ្រុន នោះទឹកភ្នែកជន់ជោរមិនខាន។
៤-បីខែវ៉ាកងពិតមិនយូរ ត្រូវតែតស៊ូណាកល្យាណ
អូននឹងរឹងមាំកាយសុខសាន្ត ពេលនោះប្រុសប្រាណបានធ្វើការ។
៥-តើបានឬទេប្រុសវរមិត្ត បើស្រឡាញ់ពិតសូមមេត្តា
ឲ្យអូនវ៉ាកងផងរៀមរ៉ា មុនពេលអាវ៉ាកូនយើងធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
