ទូរស័ព្ទ​ដើម្បី​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ

ដោយ វិទ្យុ អាស៊ីសេរី
2013-09-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សូម​ទូរស័ព្ទ​ទៅ​កាន់​លេខ (៨៥៧) ២៣២-០០៧០ ដើម្បី​ស្ដាប់​វិទ្យុ​អាស៊ីសេរី ជា​ភាសា​ខ្មែរ​តាម​រយៈ​ទូរស័ព្ទ។ ទូរស័ព្ទ​គ្រប់​ប្រភេទ​នឹង​ត្រូវ​បង់​ថ្លៃ​ទូរស័ព្ទ​​តាម​កម្រិត​ការ​ហៅ​ចេញ​ទៅ​បរទេស (Long Distance Call)។

សូម​អាន​ព័ត៌មាន​លម្អិត​ខាង​ក្រោម​នេះ៖

ក្នុង​ភាព​ជា​ដៃគូ​ជាមួយ AudioNow វិទ្យុ​អាស៊ីសេរី ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ស្ដាប់​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ អាច​ស្ដាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​ខ្មែរ។

សូម​កត់​ចំណាំ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

· អ្នក​ហៅ​ទូរស័ព្ទ​នឹង​ត្រូវ​បង់​ប្រាក់​ទៅ​តាម​ការ​កំណត់​គម្រោង​ប្រើប្រាស់​ទូរស័ព្ទ​ផ្ទាល់​ខ្លួន។ បើ​ទោះ​ជា​អ្នក​ប្រើប្រាស់​មិន​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​បន្ថែម​ក៏ដោយ នាទី​ក្នុង​គម្រោង​សេវា​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​នឹង​ត្រូវ​កាត់​យក​នៅ​ពេល​ប្រើ​សម្រាប់​ការ​ហៅ​ចូល​ដើម្បី​ស្ដាប់​នេះ។ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ណា​ដែល​ប្រើប្រាស់​លើស​នាទី​ដែល​កំណត់​ក្នុង​ទូរស័ព្ទ​នោះ នឹង​ត្រូវ​បង់​ថ្លៃ​បន្ថែម​សម្រាប់​នាទី​ដែល​បាន​ប្រើប្រាស់​លើស។

· ទូរស័ព្ទ​នេះ​មិន​មែន​ជា​លេខ​ទូរស័ព្ទ​ហៅ​ចូល​ដោយ​មិន​បង់​ថ្លៃ​ឡើយ។ សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​លើ​តុ និង​អ្នក​ហៅ​ពី​បរទេស​នឹង​ត្រូវ​បង់​ថ្លៃ​សេវា​ទូរស័ព្ទ។ សម្រាប់​អ្នក​ស្ដាប់​ហៅ​ពី​ក្រៅ​​សហរដ្ឋ​អាមេរិក ត្រូវ​បង់​ថ្លៃ​ទៅ​តាម​អត្រា​បង់​ថ្លៃ​ហៅ​ចេញ​ទៅ​បរទេស។

· ចំពោះ​លោក​អ្នក​ដែល​ប្រើ​កម្មវិធី Skype ទាំង​នៅ​ក្រៅ​និង​ក្នុង​សហរដ្ឋអាមេរិក អាច​ស្ដាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​បាន ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​សេវា​ទូរស័ព្ទ​ក្រៅ​ប្រទេស​ទេ។

· ចំណាំ៖ បើ​សិន​លោក​អ្នក​ជួប​បញ្ហា​ផ្សេងៗ​ សូម​ទាក់ទង​ផ្ទាល់​ទៅ AudioNow តាម​រយៈ​អ៊ីម៉ែល support@audionow.com។

មតិ (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Seim Reap

ពី Seim Reap

ខ្ញុំចូលចិត្តស្តាបវិទ្យុ ទស្សនាទូរទស្សនិ៍នេះណាស់វាឯករាជ ព្រោះនៅស្រុកខ្មែរ សំណូមពរ អោយRFA មេត្តា​រៀបចំកម្មវិធីវេទិកាអោយមានពេល
វេលាច្រើនជាងនេះ សូមមេត្តាមន្ថយការផ្សាយព័ត៌មានពេលយប់បន្តិច
ទុកផ្សាយពេលព្រឹក និងសូមអោយមានកម្មវិធីទូរទស្សនិ៍មួយម៉ោង
ដូចវិទ្យុដែរ។
សូមជូនពរបុគ្គលិកទាំងអស់របស់RFAជួបតែសេចក្តីសុខគ្រប់ភារៈកិច្ច

Aug 05, 2016 09:18 PM

កម្មករស្រុកថៃ

ពី នៅខេត្តត្រាត

អ្នកស្ដាប់ប្រាចាំអាស៊ីសេរី

Oct 14, 2015 07:46 AM

Darakia

Good

Jul 02, 2015 06:34 PM

Samreth thai

ពី Siem reap

តើ ប្រទេស ខ្មែរ គឺ ជាអ្វី? បាន ជា គេត្រូវការ គ្រប់គ្នា ដូចជា ថៃ វៀវណាម ចិន ចង់ បាន ផលប្រយោជន៌ពីប្រទេស ខ្មែរ. មូលហេតុអ្វី បាន ជាខ្មែរ មិន អាច ធ្វើអោយ ប្រទេស ខ្លួន មាន ភាព រីកចំរើនបាន. ដោយសារ ខ្មែរ ល្ងង់ ឬ ក៏ ខ្មែរ គ្មានសម្មភាព

Feb 26, 2015 02:12 AM

Samreth thai

ពី Siem reap

ខ្ញុំ សុំ សួរ ទៅលោក ដែល បាន ចូល រួមក្នុងកម្មវិធីថាៈ តើ ខ្មែរ គួរ តែដឹងគុណចំពោះ វៀវណាមដល់ ពេលណា ទើប ចប់ ឬក៏ ខ្មែរ ត្រូវបរិចាក ទឹកដី ទាំង មូល ដល់ វៀវណាមក្នុង នាម ជា ប្រាំពីរ មករា នោះ ទើប ចប់ ឬយ៉ាងណា.
តើ ខ្មែរ អាច មាន ភាព សន្ថេរភាព នឹង ភាព យុត្តិធម៌ ដូច ពាក្យ ថាខ្មែរ ខ្មែរអាឆារយ្យ តើ អាច ទៅរួច ដែលរឺទេ

Feb 26, 2015 02:03 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល