ទូរស័ព្ទ​ដើម្បី​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ

ស្ដាប់​វិទ្យុ​អាស៊ីសេរី ជា​ភាសា​ខ្មែរ​តាម​រយៈ​ទូរស័ព្ទ សូម​ហៅ​​ទៅ​កាន់​លេខ (៨៥៧) ២៣២-០០៧០។ ទូរស័ព្ទ​គ្រប់​ប្រភេទ​នឹង​ត្រូវ​បង់​ថ្លៃ​ទូរស័ព្ទ​​តាម​កម្រិត​ការ​ហៅ​ចេញ​ទៅ​បរទេស (Long Distance Call)។

សូម​ទូរស័ព្ទ​ទៅ​កាន់​លេខ (៨៥៧) ២៣២-០០៧០ ដើម្បី​ស្ដាប់​វិទ្យុ​អាស៊ីសេរី ជា​ភាសា​ខ្មែរ​តាម​រយៈ​ទូរស័ព្ទ។ ទូរស័ព្ទ​គ្រប់​ប្រភេទ​នឹង​ត្រូវ​បង់​ថ្លៃ​ទូរស័ព្ទ​​តាម​កម្រិត​ការ​ហៅ​ចេញ​ទៅ​បរទេស (Long Distance Call)។

សូម​អាន​ព័ត៌មាន​លម្អិត​ខាង​ក្រោម​នេះ៖

ក្នុង​ភាព​ជា​ដៃគូ​ជាមួយ AudioNow វិទ្យុ​អាស៊ីសេរី ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ស្ដាប់​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ អាច​ស្ដាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​ខ្មែរ។

សូម​កត់​ចំណាំ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

· អ្នក​ហៅ​ទូរស័ព្ទ​នឹង​ត្រូវ​បង់​ប្រាក់​ទៅ​តាម​ការ​កំណត់​គម្រោង​ប្រើប្រាស់​ទូរស័ព្ទ​ផ្ទាល់​ខ្លួន។ បើ​ទោះ​ជា​អ្នក​ប្រើប្រាស់​មិន​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​បន្ថែម​ក៏ដោយ នាទី​ក្នុង​គម្រោង​សេវា​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​នឹង​ត្រូវ​កាត់​យក​នៅ​ពេល​ប្រើ​សម្រាប់​ការ​ហៅ​ចូល​ដើម្បី​ស្ដាប់​នេះ។ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ណា​ដែល​ប្រើប្រាស់​លើស​នាទី​ដែល​កំណត់​ក្នុង​ទូរស័ព្ទ​នោះ នឹង​ត្រូវ​បង់​ថ្លៃ​បន្ថែម​សម្រាប់​នាទី​ដែល​បាន​ប្រើប្រាស់​លើស។

· ទូរស័ព្ទ​នេះ​មិន​មែន​ជា​លេខ​ទូរស័ព្ទ​ហៅ​ចូល​ដោយ​មិន​បង់​ថ្លៃ​ឡើយ។ សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​លើ​តុ និង​អ្នក​ហៅ​ពី​បរទេស​នឹង​ត្រូវ​បង់​ថ្លៃ​សេវា​ទូរស័ព្ទ។ សម្រាប់​អ្នក​ស្ដាប់​ហៅ​ពី​ក្រៅ​​សហរដ្ឋ​អាមេរិក ត្រូវ​បង់​ថ្លៃ​ទៅ​តាម​អត្រា​បង់​ថ្លៃ​ហៅ​ចេញ​ទៅ​បរទេស។

· ចំពោះ​លោក​អ្នក​ដែល​ប្រើ​កម្មវិធី Skype ទាំង​នៅ​ក្រៅ​និង​ក្នុង​សហរដ្ឋអាមេរិក អាច​ស្ដាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​បាន ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​សេវា​ទូរស័ព្ទ​ក្រៅ​ប្រទេស​ទេ។

· ចំណាំ៖ បើ​សិន​លោក​អ្នក​ជួប​បញ្ហា​ផ្សេងៗ​ សូម​ទាក់ទង​ផ្ទាល់​ទៅ AudioNow តាម​រយៈ​អ៊ីម៉ែល support@audionow.com។