ជំនួយ​សម្រាប់​ការប្រើ ផតឃែស្ថ

ផតឃែស្ថ គឺជា​សំឡេង​ (ជាធម្មតា មាន​ទម្រង់​ជា MP3) ដែល​គេ​ដាក់​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ។
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តើ ផតឃែស្ថ ជា​អ្វី?

ផតឃែស្ថ (Podcast) គឺជា​សំឡេង​ (ជាធម្មតា មាន​ទម្រង់​ជា MP3) ដែល​គេ​ដាក់​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ។ លោក​អ្នក​អាច​ទាញ​យក​សំឡេង​ ផតឃែស្ថ យក​មក​ទុក​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក ដើម្បី​ទុក​ចាក់ស្ដាប់​ដោយ​ប្រើ​កម្មវិធី​កុំព្យូទ័រ​ពិសេស​ដែល​អាច​ចាក់​ផ្សាយ​ ផតឃែស្ថ ឬ ទាញ​យក​សំឡេង ផតឃែស្ថ បញ្ចូល​ក្នុង​ឧបករណ៍​ចាក់​សំឡេង​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក (ដូចជា iPod, iriver, Creative Zen Touch,។ល។)។

ការ​ប្រើ​ ផតឃែស្ថ គឺ​ប្រៀប​ដូច​ជា ការ​ស្ដាប់​វិទ្យុ​តាម​សេចក្ដី​ត្រូវ​ការ មាន​ន័យ​ថា លោក​អ្នក​ស្ដាប់​នូវ​អ្វី​ដែល​លោក​អ្នក​ចង់​ស្ដាប់ និង​ស្ដាប់​នៅ​ពេល​ណា​ក៏​បាន ពេល​ដែល​លោក​អ្នក​ចង់​ស្ដាប់ ។

កម្មវិធី​​កុំព្យូទ័រ​របស់​លោក​អ្នក​ ឬ ឧបករណ៍​ចាក់​សំឡេង​​ឌីជីថល របស់​លោក​អ្នក​ នឹង​​ទាញ​យក​សំឡេង​ ផតឃែស្ថ ដោយ​ស្វ័យប្រវត្តិ ដូច្នេះ លោក​អ្នក​នឹង​ទទួល​បាន​សំឡេង ផតឃែស្ថ ដែល​ថ្មីៗ​បំផុត ។

តើ​ខ្ញុំ​ស្ដាប់ ផតឃែស្ថ យ៉ាង​ដូចម្ដេច?

ប្រសិន​បើ​លោក​អ្នក​ចង់​ស្ដាប់​​សំឡេង ផតឃែស្ថ នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក លោក​អ្នក​ចាំ​បាច់​ត្រូវ​ទាញ​យក​​ កម្មវិធី​ទាញ​យក​ផតឃែស្ថ រួច​ហើយ​ដំឡើង​កម្មវិធី​នោះ​នៅក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក ។

លោក​អ្នក​អាច​ប្រើ​កម្មវិធី iTunes ចេញ​ចុង​ក្រោយ​គេ​បង្អស់​ របស់​ក្រុមហ៊ុន Apple (ដែល​មាន​កម្មវិធី​ទាញ​យក​ ផតឃែស្ថ ភ្ជាប់​ជាមួយស្រាប់) ឬ​ កម្មវិធី​ផ្សេង​ៗ​ទៀត​ ដូចជា OdeoJuice (ពីមុន​គេហៅ​ថា iPodder) ដើម្បី​គ្រប់គ្រង​ការទាញ​យក​សំឡេង ផតឃែស្ថ របស់​លោក​អ្នក ។

ដើម្បី​ទាញ​យក​សំឡេង ផតឃែស្ថ ដាក់​ក្នុង​កម្មវិធី iTunes 6 ចូរ​ចុច​យក Advanced រួច​ហើយ​ជ្រើស​យក Subcribe to Podcast រួច​ហើយ​​វាយ​អាសយដ្ឋាន [URL] របស់​សំឡេង​ ផតឃែស្ថ ទៅ​ក្នុង​ប្រអប់ ។

ប្រសិន​បើ​លោក​អ្នក​ចង់​ស្ដាប់​ ផតឃែស្ថ មិន​មែន​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ លោក​អ្នក​នឹង​ចាំ​បាច់​ត្រូវ​ផ្ទេរសំឡេង​ ផតឃែស្ថ បញ្ចូល​ទៅ​ក្នុង​ឧបករណ៍​ចាក់​សំឡេងដែល​អាច​យក​តាម​ខ្លួន​បាន ។ ចូរ​មើល​ការណែនាំ​នៅក្នុង​កម្មវិធី​ទាញ​យក​ ផតឃែស្ថ ដើម្បី​ដឹង​ពី​វិធី​ផ្ទេរ​សំឡេង ផតឃែស្ថ ។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ទាញ​យក​សំឡេង ផតឃែស្ថ របស់​វិទ្យុ អាស៊ីសេរី ?

នៅ​បន្ទាប់ពី​លោក​អ្នក​បាន​ដំឡើង​កម្មវិធី​ទាញ​យក​ សំឡេង​ផតឃែស្ថ រួចហើយ ចូរ​ចម្លង​យក URL របស់​ ផតឃែស្ថ ដែល​លោក​អ្នក​ត្រូវ​ការ ទៅ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ទាញ​យក​ ផតឃែស្ថ នោះ (ឧទាហរណ៍ Odeo, iTunes, Juice ឬ​ពីមុន​ហៅ​ថា iPodder) ។

ដើម្បី​មើល​កម្មវិធី​ទាញ​យក​ ផតឃែស្ថ ចូរ​បើក​មើលវ៉ិបសាយថ៍ Podcastingnews.com ។ នៅលើ​វ៉ិបសាយថ៍​នេះ លោក​អ្នក​ក៏​អាច​រក​មើល​ការណែនាំ​អំពី​របៀប​បង្កើត​ ផតឃែស្ថ ផ្ទាល់​ខ្លួន​បាន​ផងដែរ ។

ប្រសិន​បើ​លោក​អ្នក​មាន​បញ្ហា​អ្វី​ទាក់ទង​នឹង ការប្រើ​ ផតឃែស្ថ សូម​អញ្ជើញ​ទាក់ទង​មក ៖ contact@rfa.org

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល