បេសកកម្ម វិទ្យុអាស៊ីសេរី

បេសកកម្ម​របស់​វិទ្យុ អាស៊ីសេរី គឺ​ផ្ដល់​ព័ត៌មាន​និង​ដំណឹង​ត្រឹមត្រូវ និង​ទាន់​ហេតុការណ៍​ដល់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ​រារាំង​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​របប​សារព័ត៌មាន​សេរី ។

ដោយ​យក​គោលការណ៍​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​គោល វិទ្យុ អាស៊ីសេរី បម្រើ​អ្នក​ស្ដាប់​របស់​ខ្លួន តាម​រយៈ​ការ​ផ្ដល់​នូវ​ព័ត៌មាន​ដែល​មាន​សារសំខាន់​សម្រាប់​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ត្រឹម​ត្រូវ ។

វិទ្យុ អាស៊ីសេរី មាន​អាណត្តិ​ផ្សព្វផ្សាយ​ដំណឹង​និង​ព័ត៌មាន​ទៅ​ដល់​ប្រទេស​ចិន ទីបេ កូរ៉េ​ខាងជើង វៀតណាម កម្ពុជា លាវ និង ភូមា ។ កម្មវិធី​របស់​វិទ្យុ អាស៊ីសេរី រួមមាន​ជាសំខាន់ ដំណឹង​និង​ព័ត៌មាន​ដែល​មាន​សារប្រយោជន៍​ជាពិសេស​និង​ជាក់លាក់ ចំពោះ​អ្នក​ស្ដាប់ ។ កម្មវិធី​ផ្សាយ​ជា​ភាសា​នីមួយៗ របស់​វិទ្យុ​អាស៊ីសេរី មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​ពី​គ្នា ដោយ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌ ភាសា និង ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ស្ដាប់​នៃ​ប្រទេស​នីមួយៗ ។

វិទ្យុ អាស៊ីសេរី ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ឈរ​លើ​ភាពសត្យានុម័ត ភាព​ត្រឹមត្រូវ និង ភាព​យុត្តិធម៌ ។ វិទ្យុ អាស៊ីសេរី មាន​ទិសដៅ​រក្សា​ឲ​បាន​នូវ​ទំនុកចិត្ត​ដ៏ខ្លាំងក្លា​ពី​សំណាក់​អ្នកស្ដាប់ និង ដើរតួ​ជា​គំរូ​មួយ ដែល​អ្នកដទៃ​អាច​នឹង​យក​តម្រាប់​តាម​ក្នុង​ការ​បង្កើត​នូវ​ប្រពៃណី​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ពួកគេ ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ