ឱកាស​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​សារព័ត៌មាន​និង​ធ្វើ​កម្មសិក្សា​នៅ​អាស៊ីសេរី

2017-03-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឱកាស​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​សារព័ត៌មាន​និង​ធ្វើ​កម្មសិក្សា​នៅ​អាស៊ីសេរី
ឱកាស​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​សារព័ត៌មាន​និង​ធ្វើ​កម្មសិក្សា​នៅ​អាស៊ីសេរី
Photo: RFA

អាស៊ី​សេរី​នឹង​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ខ្លី​មួយ​ស្ដី​ពី​សារព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​ ក្នុង​បំណង​ផ្ដល់​ឱកាស​ដល់​និស្សិត​ដែល​ចាប់​អារម្មណ៍​អាជីព​សារ​ព័ត៌មាន​​​​ផ្នែក​ទូរទស្សន៍​ឲ្យ​បាន​រៀន​សូត្រ និង​ដក​ស្រង់​បទ​ពិសោធន៍​ពី​អ្នក​បម្រើ​ការងារ​ផ្ទាល់​ក្នុង​វិស័យ​នេះ។

វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​រយៈពេល​៤ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ មីនា ដល់​ថ្ងៃ​ទី ២ ខែ មេសា ខាង​មុខ ​ពី​ម៉ោង​៨ព្រឹក​ ដល់​ម៉ោង​៤រសៀល។

តាម​រយៈ​វគ្គ​សិក្សា​នេះ សិក្ខាកាម​នឹង​បាន​យល់ដឹង​អំពី​តួនាទី​សារព័ត៌មាន​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ ក្រម​សីលធម៌ គោលការណ៍​វិជ្ជាជីវៈ និង​វិធីសាស្ត្រ​សរសេរ​សេចក្ដី​រាយការណ៍​ផ្សេងៗ​រួម​មាន ព័ត៌មាន​ខ្លី ព័ត៌មាន​ពិស្ដារ បទ​វិភាគ និង​ប្រភេទ​អត្ថបទ​ផ្សេងៗ​ទៀត​សម្រាប់​វិទ្យុ និង​ទូរទស្សន៍។

ក្រោយ​ពេល​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល សិក្ខាកាម​ទាំងអស់​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា ដែល​ចុះហត្ថលេខា​ដោយ​តំណាង​វិទ្យុ​អាស៊ី​សេរី។

លើស​ពី​នេះ អាស៊ី​សេរី​នឹង​ផ្ដល់​ឱកាស​ធ្វើ​កម្មសិក្សា​ផ្នែក​ទូរទស្សន៍ដល់​សិក្ខាកាម​ឆ្នើម​​​ចំនួន៦នាក់ ដែល​ចាប់​អារម្មណ៍​ចង់​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​ផ្ទាល់ នៅ​​​អាស៊ី​សេរី​រយៈពេល​៣​ខែ ចាប់​ពី​ថ្ងៃ​ទី ៥ ខែ មេសា ដល់​ថ្ងៃ​ទី ៥ ខែ​ កក្កដា ដោយ​បម្រើ​ការ​ក្នុង​ការងារ​ផ្សាយ​ពិសេស​អំពី​ដំណើរ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤នេះ។

សូម​ចុះ​ឈ្មោះ​ចូល​រួម​វគ្គ​សិក្សា​នេះ ដោយ​ផ្ញើ​អ៊ីមែល(Email) ទៅ​កាន់ chengm@rfa.org ដោយ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក​ចំពោះ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ព្រម​ទាំង​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូតដល់ថ្ងៃទី២៦ ខែ មីនា។ ព័ត៌មានបន្ថែម សូម​ហៅ​ទៅ​លេខ ០៧៨ ៦៣៣ ៧៦៦។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

វគ្គបណ្តុះបណ្តាលល្អមែនទែន តែចំថ្ងៃជាន់គ្នា។ ស្តាយនោះសែនស្តាយ។

Mar 20, 2017 09:57 PM

គេហទំព័រ​ទាំងមូល