តើ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​រលាយ​មែន​ឬ?

ដោយ ជុន ច័ន្ទបុត្រ
2017-11-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។
លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។
Photo: RFA

តុលាការ​កំពូល​នឹង​កំណត់​វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ប្ដឹង​រំលាយ​គណបក្ស​នេះ​ពី​បទ​ក្បត់​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា សប្ដាហ៍​ក្រោយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​វិច្ឆិកា ថា លោក​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រលាយ​ពិត​មែន។ បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់ លោក ហ៊ុន សែន ថា​កំពុង​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​កំពូល ករណី​ភ្នាល់​ថា​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​រំលាយ​មុន​សាលដីកា​តុលាការ។

វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ពុធ ទី​៨ ខែ​វិច្ឆិកា យើង​នឹង​ជជែក​ពិភាក្សា ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​រលាយ​មែន​ឬ? តើ​កម្ពុជា នឹង​ទទួល​រង​ផល​វិបាក​អ្វី​ខ្លះ ក្រោយ​ពី​មាន​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ?

វាគ្មិន​ចូល​រួម​ពិភាក្សា​ក្នុង​កម្មវិធី​នេះ គឺ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រង អតីត​ឧបនាយករដ្ឋមន្ត្រី។

សម្រប​សម្រួល​កម្មវិធី​ដោយ​លោក ជុន ច័ន្ទបុត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល