ព័ត៌មានចុងក្រោយពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឆ្នាំ២០១៨

2017-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ផ្អែកតាមប្រតិទិនសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៧០ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧

«សូមប្រជាពលរដ្ឋខ្មែរ ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់បោះឆ្នោត ហើយដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ-សង្កាត់ មេត្តាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ ដើម្បីប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដូចមានចែងក្នុង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។»

(សុន្ទរកថា លោក ស៊ិក ប៊ុនហុក ក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នារាជធានីភ្នំពេញ កាល​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧)

ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត មានដូចជា៖

-       ការកែតម្រូវឈ្មោះ និងទិន្នន័យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ឲ្យត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពួកគាត់

-       ការលុបឈ្មោះអ្នកបោះឆ្នោតដែលទទួលមរណភាព អ្នកដែលត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត និងអ្នកដែលបានផ្លាស់ប្តូរលំនៅដ្ឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ផ្សេង

-       ការចុះឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត

-       ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦

-       ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋ ដែលផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី។

មាត្រា ៤៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (អនុម័តខែមីនា ឆ្នាំ២០១៥) ចែងថា៖ «ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

-       ​មានសញ្ជាតិខ្មែរ

-       មានអាយុ ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត

-       មានលំនៅដ្ឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត

-       មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត

-       ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច។»

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល