ល្ខោនវិទ្យុ
រឿងកម្សាន្តខ្លី៖ «ក្តីសង្ឃឹមពីការបោះឆ្នោត»
ថ្ងៃបោះឆ្នោតជាតិកាន់តែខិតជិតចូលមកដល់ហើយ នៅចុងខែនេះ គឺនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តើលោកអ្នកនាងបានសម្លឹងឃើញគណបក្សណាមួយ ដែលលោកអ្នកនាងត្រៀបបោះឆ្នោតឲ្យហើយឬនៅ? តើសន្លឹកឆ្នោតរបស់លោកអ្នកបោះដោយសម្ងាត់ ឬក៏យ៉ាងណា? តើគួរបោះឆ្នោតតាមការគំរាមកំហែង ឬពាក្យសម្បថ ឬក៏យ៉ាងណា? សូមលោកអ្នកនាងស្ដាប់រឿងកម្សាន្តខ្លីមួយ ដែលបកស្រាយជូននូវសំណួរទាំងនេះ។ រឿងនេះមានចំណងជើងថា៖ «ក្តីសង្ឃឹមពីការបោះឆ្នោត»។ រឿងកម្សាន្តខ្លីនេះរៀបរៀងឡើងដោយលោក សេក បណ្ឌិត និងសម្ដែងដោយអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី នៅភ្នំពេញ រួមមាន លោក សេក បណ្ឌិត ជាតួ ពូសំ អ្នកស្រី ចន្ទ ថុនា ជាតួ មីងចែម លោ ឡេង ម៉ាលី ជាតួ ព្រះចៅអធិការវត្ត លោក អួន ឈិន ជាតួ សំរឹទ្ធិ និងអ្នកស្រី សុ ជីវី ជាតួ រំដួល។ ស្ដាប់ផ្ទាល់៖ |
រឿងកម្សាន្តខ្លី៖ «តម្លៃនៃប័ណ្ណព័ត៌មានអ្នកបោះឆ្នោត»
ថ្ងៃបោះឆ្នោតជាតិកាន់តែខិតជិតចូលមកដល់ហើយនៅចុងខែនេះ គឺនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តើលោកអ្នកនាងបានត្រៀមលក្ខណៈហើយឬនៅសម្រាប់ការបោះឆ្នោតនៅថ្ងៃខាងមុខនេះ? តើលោកអ្នកមានប័ណ្ណព័ត៌មានបោះឆ្នោតហើយឬនៅ? ហើយលោកអ្នកយល់ដឹងយ៉ាងណាដែរពីការប្រើប្រាស់ប័ណ្ណនេះ? សូមលោកអ្នកនាងស្ដាប់រឿងកម្សាន្តខ្លីមួយ ដែលមានចំណងជើងថា៖ «តម្លៃនៃប័ណ្ណព័ត៌មានអ្នកបោះឆ្នោត»។ រឿងកម្សាន្តខ្លីនេះរៀបរៀងឡើងដោយលោក សេក បណ្ឌិត និងសម្ដែងដោយអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី នៅភ្នំពេញ រួមមានលោក សេក បណ្ឌិត ជាតួ នាយ សុខ លោក ម៉ម មុនីរតន៍ ជាតួនាយ ស្មុក លោក មុំ សុផុន ជាតួល្បង សាន កុមារី រស់ សិរីបញ្ញា ជាតួចៅរបស់នាយ ស្មុក។ ស្ដាប់ផ្ទាល់៖ |
រឿងកម្សាន្តខ្លី៖ «តួនាទីពលរដ្ឋក្នុងការបោះឆ្នោត»
ថ្ងៃបោះឆ្នោតជាតិកាន់តែខិតជិតចូលមកដល់ហើយនៅចុងខែនេះ គឺនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តើលោកអ្នកនាងនឹងទៅបោះឆ្នោតឬទេ? បើមិនទៅ តើលោកអ្នកនាងអោយគេបោះជំនួសបានឬទេ? សូមលោកអ្នកនាងកម្សាន្តរឿងខ្លីមួយ ដែលបកស្រាយជូននូវសំណួរទាំងនេះ។ រឿងនេះមានចំណងជើងថា៖ «តួនាទីពលរដ្ឋក្នុងការបោះឆ្នោត»។ រឿងកម្សាន្តខ្លីនេះរៀបរៀងឡើងដោយលោក សេក បណ្ឌិត និងសម្ដែងដោយអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី នៅភ្នំពេញ។ តួសម្ដែងក្នុងរឿងនេះរួមមាន ពូសំ សម្ដែងដោយលោក សេក បណ្ឌិត មីង ចែម សម្ដែងដោយអ្នកនាង ច័ន្ទថុនា សំរឹទ្ធ សម្ដែងដោយលោក អ៊ួន ឈិន និងមេភូមិ សន សម្ដែងដោយអ្នកនាង ខែ សុណង។ ស្ដាប់ផ្ទាល់៖ |