ពលរដ្ឋមានទំនាស់ដីធ្លីនៅសៀមរាបចង់ជួប ហ៊ីលឡារី គ្លិនតុន
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលបានឲ្យដឹងថា មានប្រជាពលរដ្ឋខ្លះនៅខេត្តសៀមរាប ដែលសហគមន៍របស់គេកំពុងមានបញ្ហាទំនាស់ដីធ្លី ត្រូវបានប៉ូលិសរារាំង និងនាំខ្លួនបង្ខំឲ្យចូលក្នុងទ្រុងដែក និងខ្លះទៀតត្រូវប៉ូលិសនាំទៅសាកសួរធ្វើកំណត់ហេតុ និងបង្ខំឲ្យឈរថតរូបម្នាក់ម្ដងៗ ដោយសារតែក្រុមប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាស្វះស្វែងរកស្កាត់ជួបរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជូនឯកសារមួយចំនួន នៅក្នុងដំណើរបំពេញទស្សនកិច្ចថ្ងៃទី២ របស់លោកស្រី ហ៊ីលឡារី គ្លិនតុន នៅខេត្តសៀមរាប។
ដោយ ហង្ស សាវយុត
2010-10-31
mp3
លោក ហង្ស សាវយុត រាយការណ៍ ៖