អង្គការក្រៅរដ្ឋាភិបាលចំនួន២បានប្រកាសត្រៀមដឹកនាំបាតុកម្មអហិង្សាតវ៉ាមួយដោយមានការហែក្បួនមនុស្សចំនួន៣ពាន់នាក់ដើម្បីជូនញត្តិទៅស្ថានទូតថៃនៅក្រុងភ្នំពេញ ក្រោយពេលរដ្ឋាភិបាលថៃបានសម្រេចតាមតុលាការថៃដកសេចក្តីគាំទ្រចំពោះការស្នើដាក់បញ្ចូលបា្រសាទព្រះវិហារជាបេតិភណ្ឌពិភពលោក ។
ទង់ជាតិខ្មែរដោតលើប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី៣ កក្កដានេះ ថាការដែលតំណាងរាជរដ្ឋាភិបាលបានគូសផែនទីថ្មីដើម្បីដាក់ជូន UNESCO ភ្ជាប់ជាមួយឯកសារសុំដាក់ព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះវាអាចឲ្យកម្ពុជាបាត់បង់ទឹកដីមួយចំនួន ។
លោក រ៉ុង ឈុន បានឲ្យដឹងថា ៖ «សាលក្រមតុលាការអន្តរជាតិនៅក្រុងឡាអេនៅឆ្នាំ១៩៦២ ដែលឯកសារតម្កល់នៅទីហ្នឹងស្រាប់ យើងគិតថាវាគ្រប់គ្រាន់សម្រាប់ការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបេតិកភណ្ឌអន្តរជាតិនោះ វាគ្រប់គ្រាន់ហើយយើងមិនចាំបាច់សុំការគាំទ្រឬការទទួលស្គាល់ពីភាគីថៃនោះទេ» ។
ទាក់ទងជាមួយការរៀបចំបាតុកម្មអហិង្សានោះវិញ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាមិនទាន់បានកំណត់ពេលវេលានិងចំនួនមនុស្សនៅឡើយទេ ៖ «យើងនឹងធ្វើការទាមទារដោយអហិង្សា ប៉ុន្តែយើងនឹងតាមឃ្លាំមើលនិងអង្កេតបើសិនជាភាគីថៃនៅតែមានមហ្ចិចតាប៉ុនប៉ងនិងរំលោភបន្តបន្ទាប់មកទៀត ក្រុមប្រឹក្សាឃ្លាំមើលនិងដឹកនាំធ្វើមហាបាតុកម្មអហិង្សាមួយ» ។
ទាក់ទងជាមួយការរៀបចំបាតុកម្មនេះដែរប្រធានអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម បាននិយាយប្រាប់កាសែតក្នុងស្រុកមួយឈ្មោះរស្មីកម្ពុជាថា លោកមានគម្រោងរៀបចំបាតុកម្មមួយដែលមានមនុស្សចំនួន៣ពាន់នាក់ចូលរួមដោយហែជាក្បួនពីវិមានឯករាជ្យទៅស្ថានទូតថៃ ដើម្បីប្រគល់ញត្តិគាំទ្រការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ តែមុននឹងរៀបចំបាតុកម្មនោះលោកនឹងសុំការអនុញ្ញាតពីសាលាក្រុងភ្នំពេញជាមុនសិន ។
កាលពីថ្ងៃទី២ កក្កដាកន្លងមកនេះ រដ្ឋាភិបាលថៃបានផ្ញើលិខិតផ្លូវការមួយច្បាប់មករដ្ឋាភិបាលកម្ពុជាចាត់ទុកជាមោឃៈចំពោះសេចក្តីប្រកាសរួមថៃកម្ពុជា ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១៨ មិថុនា ថាដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ ការសម្រេចរបស់រដ្ឋាភិបាលថៃនេះបានកើតមានឡើងក្រោយពេលតុលាការរដ្ឋបាលរបស់ថៃបានតម្រូវឲ្យរដ្ឋាភិបាលថៃព្យួរការប្រកាសរួមនោះ ។
កាលពីថ្ងៃទី២ កក្កដាកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក នុបប៉ាឌុល បាត់តាម៉ា បានធ្វើសន្និសីទកាសែតមួយនៅក្រុងបាងកកប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ។
សូមជម្រាបថាបច្ចុប្បន្ននេះប្រាសាទព្រះវិហារដែលនៅក្នុងដីខ្មែរនោះបានបិទមិនឲ្យមានភ្ញៀវទេសចរណ៍ចេញចូលមកទស្សនាប្រាសាទតទៅទៀតឡើយ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ទាហានខ្មែរបង្កើនការប្រុងប្រយ័ត្នខណៈដែលទាហានថៃព្យាយាមលបចូលដីខ្មែរ
ថៃបង្កើនការល្បាតព្រំដែនក្រោយពីមានការផ្ទុះអាវុធដាក់គ្នារវាងទាហានខ្មែរ-ថៃ
ទាហានថៃ២នាក់ដាច់ជើងដោយសារជាន់មីនក្បែរប្រាសាទព្រះវិហារ
ថៃនៅតែបន្តចោទទាហានខ្មែរថាជាអ្នករំលោភអធិបតេយ្យភាពខ្លួន
ស្ថានភាពព្រំដែនខ្មែរ-ថៃនៅតំបន់ប្រាសាទព្រះវិហារ ថ្ងៃ៥ តុលា
ស្ថានភាពព្រំដែនខ្មែរ-ថៃនៅភាគពាយ័ព្យកម្ពុជា ថ្ងៃ៥ តុលា
មន្ត្រីខ្មែរ៖ ការចរចាបញ្ហាព្រំដែនខ្មែរ-ថៃនាថ្ងៃ១៣តុលាមិនប្រែប្រួលទេ
មេបញ្ជាការកងទ័ពខ្មែរ-ថៃជួបប្រជុំគ្នាជុំវិញការប៉ះទង្គិចគ្នាដោយអាវុធ
មន្ត្រីជាន់ខ្ពស់ខ្មែរ-ថៃជជែកគ្នាតាមទូរស័ព្ទពីការប៉ះទង្គិចគ្នាដោយអាវុធ
កម្ពុជាចោទប្រកាន់ប្រទេសថៃថាព្យាយាមរកលេសបង្កភាពអមិត្ត