ក្មេង​២​នាក់​ត្រូវ​ឃាតក​សម្លាប់​វះ​ពោះ​និង​ក្រលៀន​នៅ​បាត់ដំបង

ក្រុម​អ្នក​ភូមិ​បាន​រក​ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់ និង​​ស្រី​​ម្នាក់​ ដែល​ត្រូវ​ឃាតក​សម្លាប់ ហើយ​វះ​ពោះ​ និង​វះ​ក្រលៀន ទុក​​ចោល​នៅ​ក្នុង​ព្រៃ​ មាន​ចម្ងាយ​ពី​គ្នា​ជិត​ ៧០​ម៉ែត្រ​ ក្នុង​ភូមិ​អណ្ដូង​កន្ទួត​ ឃុំ​ដូនបា ​ស្រុក​គាស់ក្រឡ ​ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2012-09-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្មេង​ប្រុស​ ២​នាក់​ និង​ក្មេង​ស្រី​ម្នាក់​ មាន​អាយុ​ពី ៦ ទៅ ១១​ឆ្នាំ ​ជា​កូន​របស់​អ្នក​ភូមិ​អណ្ដូង​កន្ទួត ​ឃុំ​ដូនបា ​ស្រុក​គាស់ក្រឡ បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១២។

លោក សំអឿន ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូនបា បាន​បញ្ជាក់​ថា ​​​​ក្មេង​ប្រុស​ម្នាក់​​ទៀត​​​​មិន​​ទាន់​​​ត្រូវ​បាន​គេ​រក​ឃើញ​​​នៅ​​ឡើយ៖ «(សាកសព) ក្មេង​ប្រុស​ជាំ​ក ហើយ​ផ្កាប់​មុខ ដូច​វ៉ៃ ក្មេង​ស្រី វះ​ពោះ ហើយ​ក្រលៀន​សង​ខាង​ប្រេះ​ទាំង​អស់ ផ្ងារ​ពោះ ស្អុយ​ហើយ មាន​ដង្កូវ សក់​រុះ​អស់​ហើយ វា​ដូច​ចាប់​ហែក​ផ្ងារ​ជើង​អ៊ីចឹង ហើយ​វះ​យក...»

លោក​ឧត្ដមសេនីយ៍ ស ថេត ស្នង​ការ​នគរបាល​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ថា ​សមត្ថកិច្ច​ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ចំពោះ​ករណី​ស្លាប់​ក្មេង​ប្រុស​ស្រី​នេះ​ហើយ។ សមត្ថកិច្ច​ប៉ូលិស​នៅ​ពុំ​មាន​ការ​សន្និដ្ឋាន​បែប​ណា​ជុំវិញ​ការ​កាប់​សម្លាប់​ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នៅ​ឡើយ​ទេ៖ «ឥឡូវ​នេះ​យើង​បញ្ជូន​ខាង​បច្ចេកទេស វិទ្យាសាស្ត្រ ហើយ​ជំនាញ​ស្រុក​ខេត្ត ចុះ​ទៅ​ស្រាវជ្រាវ ព្រោះ​ឥឡូវ យើង​កំពុង​ធ្វើការ​ហ៊ុមព័ទ្ធ​ខ្សែ មិន​ឲ្យ​អ្នក​ណា​ដែល​មិន​មែន​ជា​សមត្ថកិច្ច​ចូល​ទៅ ក្រែង​វា​បាត់​ភស្តុតាង»

ប៉ុន្តែ​ក្រុម​អ្នកភូមិ​ដែល​បាន​ឃើញ​សាកសព​បាន​សន្និដ្ឋាន​ថា ក្មេង​ស្រី​អាយុ ៦​ឆ្នាំ ​ទំនង​ត្រូវ​ឃាតក​សម្លាប់​ហើយ​វះ​យក​ក្រលៀន។ ទោះ​ជា​យ៉ាង​ណា​ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​​បាត់​ខ្លួន​ គេ​នៅ​ពុំ​ទាន់​ ដឹង​ថា​ នៅ​រស់​ ឬ​ក៏​ស្លាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I BELIEVE RFA AND VOA MOST OT THE THINGS.

Sep 14, 2012 01:40 AM

អ្នក​អាន​អនាមិក

គួអោយអាណិត children ខ្លាំងណាស់

Sep 14, 2012 01:38 AM

អ្នក​អាន​អនាមិក

Cambodian authority, especially local authority can't find murders due to their disability and ignorance. They don't care because their top leader teaches them to do so. The poor and weak always suffer like this in this powerful country. I have no words to say out. I wish they ( governors) worked for people.

Sep 14, 2012 12:26 AM

កូនខ្មែរ

ពី ស្រុកខ្មែរ

អស់ជំនឿហើយ

Sep 13, 2012 09:46 PM

កូនខ្មែរ

ពី ស្រុកខ្មែរ

ហេតុអ្វីព័ត៌មានតែមួយហើយមានចំណងជើងពីរខុសគឺdapបានដាក់ជើងក្នុងអត្ថបទនេះថា(សពក្មេង៣នាក់ត្រូវបានរកឃើញបន្ទាប់ពីបាត់ខ្លួន៤ថ្ងែសង្ស័យរំលោភសម្លាប់)។ហេតុអ្វី?

Sep 13, 2012 09:26 AM

មើល​មតិ​ទាំង​អស់.