គ.ជ.ប.៖ គណបក្ស​៤​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ

2008-05-14

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា រហូត​មក​ទល់​ពេល​នេះ​មាន​គណបក្ស​ចំនួន​៤​ហើយ​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ក្នុង​ការ​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ខែ​កក្កដា​ខាង​មុខ​នេះ ។

AFP Photo

ស្ត្រី​ពរ​កូន​នៅ​នឹង​ដៃ​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១ មេសា ឆ្នាំ​២០០៧ ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​៤​ដែល​បាន​បំពេញ​ត្រូវ​តាម​លក្ខខណ្ឌ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នោះ មាន​គណបក្ស ប្រជាជន​កម្ពុជា គណបក្ស នរោត្ដម រណឫទ្ធិ គណបក្ស ហង្សដារ៉ា ចលនា​ប្រជាធិបតេយ្យ និង​គណបក្ស សិទ្ធិមនុស្ស ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «ព្រឹក​មិញ​នេះ​គ.ជ.ប.​ទើបតែ​បាន​សម្រេច​លើ​គណបក្ស​២​ទៀត គឺ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សិទ្ធិមនុស្ស ក្នុង​នោះ​គណបក្ស សិទ្ធិមនុស្ស ត្រូវ​បាន​គ.ជ.ប.​សម្រេច​យល់ព្រម​ការ​ចុះឈ្មោះ​ជា​ផ្លូវការ​ហើយ ។ រួចហើយ​គណបក្ស ហ៊្វុនស៊ិនប៉ិច គ.ជ.ប.​បាន​ចេញ​លិខិត​ផ្លូវការ​ដើម្បី​ឲ្យ​គាត់​កែតម្រូវ​បំពេញ​បន្ថែម ក្នុង​រយៈពេល​៥​ថ្ងៃ​ទៀត ។ សំខាន់​គឺ​ករណី​គាត់​បំពេញ​បន្ថែម​បេក្ខជន​ដែល​ខ្វះ​លក្ខខណ្ឌ គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត»

គួរជម្រាបថា មាន​គណបក្ស​ចំនួន ១២​ប៉ុណ្ណោះ​ដែល​បាន​ចុះឈ្មោះ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ២៧ ខែ​កក្កដា នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទ​ដែល​ទាក់ទង

គណបក្ស​នយោបាយ​១០​ចូលរួម​វេទិកា​ស្ដីពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​លទ្ធផល​សវនាការ​របស់​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពត

រូប​សញ្ញា​បក្ស​សិទ្ធិ​មនុស្ស​រាប់ពាន់​សន្លឹក​នៅ​ស្វាយរៀង​ត្រូវ​គេ​លួច​បក

បក្ស​ប្រជាជន​នៅ​កំពង់ចាម​រង​ការចោទ​ថា​បង្ខំ​ឲ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​សាកល្បង

សមាជិក​បក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​កំពង់ឆ្នាំង​ប្រតិកម្ម​ចំពោះ​បក្ស​សិទ្ធិ​មនុស្ស

ក្មេង​ជំទង់​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារ​បំផ្លាញ​ស្លាក​បក្ស​ប្រជាជន

ស្លាក​សញ្ញា​បក្ស​"រណឫទ្ធិ"​នៅ​ស្រុក​កង​មាស ខែត្រ​កំពង់ចាម ត្រូវ​គេ​លួច

បក្ស​សង្គម​យុត្តិធម៌​និង​បក្ស​ខ្មែរ​ឈប់​ក្រ​ចង​សម្ព័ន្ធភាព​នឹង​គ្នា

មន្ត្រី​បក្ស​ប្រជាជន​នៅ​ស្រុក​កងមាស ខែត្រ​កំពង់ចាម ហែក​ស្លាក​សញ្ញា​បក្ស​សមរង្ស៊ី

ការឃោសនា​បោះឆ្នោត​នៅ​សៀមរាប មាន​ភាព​ល្អប្រសើរ បើទោះ​ជា​មាន​បញ្ហា​ខ្លះ​ក៏ដោយ