អ្នក​ធ្វើ​អត្ថាធិប្បាយ​ទូរទស្សន៍​ CTN ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ស្លាប់

អ្នក​ធ្វើ​អត្ថាធិប្បាយ​ទូរទស្សន៍​ក្នុង​ស្រុក​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​បាញ់ កាលពី​ម៉ោង​៥​ល្ងាច​មិញ​នៅ​ក្នុង​បរិវេណ​ផ្ទះ នា​រាជធានី​ភ្នំពេញ ។

លោក កែវ អ៊ីវ ដែល​ធ្លាប់​អត្ថាធិប្បាយ​ព្រឹត្តិការណ៍​នានា​ឲ្យ​ទូរទស្សន៍ CTN ត្រូវ​បាន​អាជ្ញាធរ​ឲ្យ​ដឹង​នៅ​ម៉ោង​ជិត ៧​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា បាន​បាត់បង់​ជីវិត​បន្ទាប់ពី​ត្រូវ​បាន​បញ្ជូន​ជា​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត្រ ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ជនមិន​ស្គាល់​មុខ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​បាន​តាម​រូប​លោក​ចេញ​ពី​កន្លែង​ដូរ​លុយ​ក្បែរ​ផ្សារ​អូរឡាំពិក ហើយ​បាន​សម្រុក​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​គាត់​ដោយ​បាញ់​មួយ​គ្រាប់​ត្រូវ​ចំ​ក្បាល ហើយ​ប្លន់​យក​លុយ​នៅ​ពេល​កំពុង​ចត​រថយន្ត ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​គេ​កំពុង​តែ​ស្វែងរក​ចាប់​ជន​សង្ស័យ ៕