មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានស្វាគមន៍ចំពោះការផ្តល់ជំនួយជាបន្តបន្ទាប់ពីបរទេសក្នុងការជួយដំណើរការសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបើកសវនាការលើករណីបណ្ដឹងឧទ្ធរណ៍របស់ ខៀវ សំផន កាលពីថ្ងៃពុធ ទី២៣ មេសា ឆ្នាំ២០០៨ ។
ការស្វាគមន៍ដែលធ្វើឡើងដោយមន្ត្រីអ្នកនាំពាក្យ លោក រាជ សម្បត្តិ នៅវេលាថ្ងៃនេះគឺនៅបន្ទាប់ពីមានសេចក្តីរាយការណ៍ចុងក្រោយមួយទាក់ទងនឹងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលសន្យាថានឹងផ្តល់ថវិកាចំនួនប្រមាណ២លាន៤សែនដុល្លារថែមទៀត ។
លោក រាជ សម្បត្តិ បានមានប្រសាសន៍ថា ៖ «អង្គជំនុំជម្រះក្នុងតុលាការកម្ពុជាទាំងផ្នែកជាតិនិងអន្តរជាតិហ្នឹង គឺស្វាគមន៍រាល់ប្រភពជំនួយទាំងអស់ ហើយក្នុងហ្នឹងគឺកន្លងមកពេលថ្មីៗនេះដែលប្រាក់ជំនួយបន្ថែមនេះ យើងមិននិយាយអំពីប្រាក់ចាស់សម្រាប់រយៈកាល៣ឆ្នាំនេះ យើងនិយាយពីផ្នែកថ្មីក្នុងហ្នឹងមានខាងប្រទេសអូស្ត្រាលីដែលបានសម្រេចមុនគេឃើញថា ផ្នែកកម្ពុជាហ្នឹងជិតអស់ប្រាក់ ក៏បានសម្រេចផ្ដល់៥សែនដុល្លារឲ្យផ្នែកកម្ពុជា ហើយក្រោយមកគឺតាមរយៈរដ្ឋមន្ត្រីការបរទេសបារាំងហ្នឹងគាត់បានសម្រេចឲ្យប្រាក់១លានដុល្លារទៀត គឺឲ្យទាំងផ្នែកកម្ពុជានិងផ្នែកអន្តរជាតិ ហើយថ្មីៗនេះប្រទេសជប៉ុនបានសម្រេចផ្ដល់ជិត៣លានដុល្លារ ។ អ៊ីចឹងយើងស្វាគមន៍រាល់ប្រភពជំនួយហើយនិងរាល់ប្រទេសនិងប្រជាជនទាំងអស់នៅលើសកលលោកដែលសម្រេចផ្តល់ជំនួយគាំទ្រមកដល់សាលាក្ដីខ្មែរក្រហមនេះ យើងស្វាគមន៍ខ្លាំងណាស់ ។ ហើយពេលថ្មីៗនេះឮសូរថាប្រទេសអាល្លឺម៉ង់គាត់បានសម្រេចផ្ដល់ប្រាក់១លានយូរ៉ូកន្លះ គិតទៅប្រហែល២,៤លានដុល្លារសម្រាប់ផ្នែកមួយរបស់សាលាក្ដី គឺអង្គភាពគាំពារគាំទ្រជនរងគ្រោះ អ៊ីចឹងយើងក៏ស្វាគមន៍ដែរ» ។
សូមបញ្ជាក់ថារដ្ឋាភិបាលអាល្លឺម៉ង់តាំងពីឆ្នាំ២០០៥ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទើបចាប់ផ្តើមនោះមក បានផ្តល់ថវិកាចំពោះការជួយដំណើរការសាលាក្តីបានប្រមាណ៥លាន៥សែនដុល្លារនោះហើយ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ចៅក្រមអន្តរជាតិ២រូបស្បថចូលកាន់តំណែងក្នុងសាលាក្ដីខ្មែរក្រហម
សាលាក្ដីខ្មែរក្រហមប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកថវិកា?
សង្គមស៊ីវិលជំរុញឲ្យជនរងគ្រោះនៃរបបខ្មែរក្រហមទាមទារសំណងជារួម
កម្ពុជាស្នើឲ្យដាក់បញ្ចូលអតីតគុកទួលស្លែងជាសារមន្ទីរចងចាំរបស់ពិភពលោក
មន្ត្រីសាលាក្ដីខ្មែរក្រហមចង់ឲ្យអាមេរិកបញ្ជាក់ច្បាស់អំពីការផ្ដល់ជំនួយ
សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយថវិកាដល់សាលាក្ដីខ្មែរក្រហម
សាក្សីក្នុងសំណុំរឿង ឌុច សុំឲ្យមានការការពារសន្តិសុខនិងអត្តសញ្ញាណក្នុងសវនាការ
ចៅក្រមស៊ើបអង្កេតនិយាយពីបញ្ហាបណ្ដឹងឧទ្ធរណ៍តវ៉ាចំពោះដីកាបញ្ជូនសំណុំរឿងឌុច
អ្នកស្រាវជ្រាវរកឃើញឯកសារសម្ងាត់របស់គុកទួលស្លែង
ព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមប្ដឹងឧទ្ធរណ៍ករណី ឌុច