សាលាក្តី​ខ្មែរ​ក្រហម​ប្រតិកម្ម​ចំពោះ​អង្គការ​OSJI

2008-04-26

មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម បាន​សម្តែង​ភាព​អាក់​អន់​ចិត្ត​ចំពោះ​អង្គការ គំរោង​យុត្តិធម៌​សង្គម​សេរី (OSJI) ដោយសារ​តែ​ការ​ធ្វើ​សវនកម្ម​បាន​ញ៉ាំង​ឲ្យ​សាលាក្តី​ខាត​ប្រាក់​ចំនួន​១សែន​២​ម៉ឺន​ដុល្លារ​អាមេរិក ។

សូម​ជម្រាប​ថា OSJI កាលពី​ឆ្នាំ​ទៅ​បាន​និយាយ​ថា គេ​សង្ស័យ​ថា​មាន​អំពើ​ពុករលួយ​បាន​កើត​មាន​ក្នុង​រង្វង់​បុគ្គលិក​ខ្មែរ​ដែល​បម្រើការ​នៅ​អង្គភាព​សាលាក្តី​ខ្មែរក្រហម​នោះ ។

មន្ត្រី​អ្នក​នាំពាក្យ​សាលា​ក្តី លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ប្រតិកម្ម​ចំពោះ​អង្គការ OSJI នោះ យ៉ាងដូច្នេះ ៖ «យើង​មាន​ការ​សោកស្ដាយ​ណាស់ ចំពោះ​អ្វី​ដែល​អង្គការ OSJI បាន​លើក ដែល​ធ្វើ​ឲ្យ​អង្គការ UNDP ដក​លុយ​របស់​សាលាក្ដី​សម្រាប់​ភាគី​កម្ពុជា ១​សែន​ដុល្លារ មានន័យ​ថា ១០​ម៉ឺន​ដុល្លារ​សម្រាប់​យក​ទៅ​ចំណាយ​ទៅ​លើ​សវនករ ដែល​មក​ធ្វើ​សវនកម្ម​ហ្នឹង ហើយ​ទីបំផុត​គឺ​អត់​មាន​ឃើញ​អី ។ អ៊ីចឹង​យើង​មាន​ការ​សោកស្ដាយ​មែនទែន ។ បើសិនជា​មិន​មាន​ការ​លើកឡើង​របស់​អង្គការ OSJI​ទេ ក៏​មិន​មាន​អង្គការ UNDPលើកឡើង​អាហ្នឹង​ដែរ ។ អ៊ីចឹង​សួរ​ថា អង្គការ OSJI គាត់​មាន​បាន​ជួយ​អី​ទេ​សម្រាប់​សាលាក្ដី​ផ្នែក​ណា​មួយ អត់មានទេ ។ គាត់​ធ្វើ​ឲ្យ​មាន​រឿង​អ៊ីចឹង​ហើយ​គាត់​យក​រួចខ្លួន ហើយ​គាត់​គ្រាន់តែ​ឮ អាហ្នឹង​វា​ជា​ការ​លំបាក​មែនទែន ។ បើ​កុំ​មាន​គាត់​លើក សួរ​ថា​លុយ​១​សែន​ដុល្លារ យើង​ចាយ​បាន​អី​ខ្លះ សម្រាប់​រក​ផលប្រយោជន៍​ដល់​ជនរងគ្រោះ​កម្ពុជា​ដែល​រងគ្រោះ​សម័យ​ខ្មែរក្រហម ច្រើនណាស់​...»

អត្ថបទ​ដែល​ទាក់ទង

ខៀវ សំផន មិន​ទាន់​ស្នើ​ជា​ផ្លូវការ​អំពី​ការរើស​មេធាវី​ខ្មែរ​ថ្មី​នៅ​ឡើយ​ទេ

សាលាក្តី​ខ្មែរ​ក្រហម​ស្វាគមន៍​ចំពោះ​ការផ្តល់​ជំនួយ​ពី​បរទេស

ខៀវ សំផន ពុំទាន់​រើស​បាន​មេធាវី​ថ្មី​ជំនួស សាយ បូរី នៅ​ឡើយ​ទេ

មេធាវី​របស់ អៀង ធីរិទ្ធ មិន​ពេញ​ចិត្ត​នឹង​សាលដីកា​របស់​សាលាក្ដី​ខ្មែរ​ក្រហម

សាលាក្ដី​ខ្មែរ​ក្រហម​សម្រេច​បន្ត​ឃុំ​ខ្លួន អៀង ធីរិទ្ធ

សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ អៀង ធីរិទ្ធ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​៩​កក្កដា

សាយ បូរី លាលែង​ពី​ការងារ​ការពារ​ក្ដី​ឲ្យ​អតីត​មេ​ខ្មែរ​ក្រហម

សាលាក្តី​ខែ្មរ​ក្រហម​មិន​ទាន់​សម្រេច​ចំពោះ​បណ្តឹង​ឧទ្ធរណ៍​ករណី អៀង សារី

អៀង សារី ស្នើសុំ​លើក​ពេល​សវនាការ​ព្រោះ​បញ្ហា​សុខភាព

មេធាវី៖ អៀង សារី ទំនង​មិន​អាច​ទ្រាំ​អង្គុយ​ស្ដាប់​សវនាការ​ថ្ងៃ​៣០​មិថុនា​បាន​ទេ