សេចក្តីប្រកាសព័ត៌មានបានធ្វើឡើងបន្ទាប់ពីមានមន្ត្រីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បានធ្វើសន្និសីទកាសែតជាមួយគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្ស នរោត្តម រណឫទ្ធិ ប្រកាសបដិសេធលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៤ ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលមាននិមិត្តសញ្ញាសម្គាល់គណបក្សនិងមានត្រាប្រថាប់ផងនោះដែរ គណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថាសេចក្តីប្រកាសព័ត៌មាននិងបទសម្ភាសន៍របស់ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចកន្លងមកពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ ពុំមែនជាគោលជំហររបស់គណបក្សហ៊្វុនស៊ិនប៉ិចនោះទេ ៕
