លោក សេង សុខខេង នៃគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យបានប្រកាសម្តងជាពីរដងថា បើគណបក្សលោកឈ្នះឆ្នោតក្នុងអាណត្តិទី៤នេះ គណបក្សហង្សដារ៉ាចលនាប្រជាធិតេយ្យនឹងធ្វើច្បាប់ហាមឃាត់សមាជិកព្រះរាជវង្សានុវង្សមិនឲ្យធ្វើនយោបាយ ឬមានតួនាទីនយោបាយទេ ថ្វីបើគណបក្សនេះបន្តការគាំទ្ររបបរាជានិយម ។
លោក សេង សុខខេង បានឲ្យដឹងថា ៖ «បើសិនជាមានអាសនៈគ្រប់គ្រាន់នៅក្នុងសភាជាតិនោះ យើងនឹងធ្វើច្បាប់ហើយនិងអនុម័តច្បាប់ដាក់រាជវង្សានុវង្សឲ្យនៅក្រៅឆាកនយោបាយ ក្នុងគោលបំណងគឺថាយើងមិនចង់ឲ្យមជ្ឈដ្ឋាននៃអ្នកនយោបាយធ្វើការប្រមាថទៅលើរាជវង្សានុវង្សដែលជាការធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រនិងរបបរាជានិយម» ។
ឆ្លើយតបទៅនឹងជំហររបស់គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យខាងលើនេះ លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចដែលភរិយារបស់លោក គឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលបានត្រូវជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សផងនោះ មានប្រសាសន៍ថាបើដូច្នេះនោះ កម្ពុជានឹងមិនមានសេរីភាពពីព្រោះថាបំបិទសិទ្ធិសេរីភាពរបស់មនុស្សមួយក្រុម ។
លោក កែវ ពុទ្ធរស្មី បានមានប្រសាសន៍ថា ៖ «យើងប្រជាធិបតេយ្យសេរី ប៉ុន្តែមិនមែនសេរីទេ គឺយើងបិទសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ មនុស្សមួយក្រុម ។ ដូច្នេះខ្ញុំមិនដឹងថាតើយើងសេរីឬក៏មិនសេរីពេលហ្នឹង ។ ដូច្នេះយើងត្រូវដាក់ឲ្យច្បាស់ថាតើរដ្ឋធម្មនុញ្ញយើង របបយើងពិតជាសេរីឬយ៉ាងណា ?» ។
ចំពោះឱកាសរបស់សម្តេចរាជបុត្រី នរោត្តម អរុណរស្មី ថានឹងបានជាប់ឆ្នោតក្នុងឋានៈជាបេក្ខជនស្ត្រីនាយករដ្ឋមន្ត្រីតែមួយគត់របស់កម្ពុជានោះ លោកប្រធានគណបក្សហ៊្វុនស៊ិនប៉ិចមានប្រសាសន៍ដូច្នេះ ៖ «បងប្អូនប្រជាពលរដ្ឋជាទូទៅបានបង្ហាញនូវការស្វាគមន៍ដ៏កក់ក្ដៅដ៏រាក់ទាក់ជាមួយនឹងទឹកមុខញញឹមញញែមទទួលស្វាគមន៍សម្ដេច នរោត្ដម អរុណរស្មី ហាក់ដូចជាត្រៀមចាំចង់ឃើញស្ត្រីខ្មែរម្នាក់ក្លាយជានាយករដ្ឋមន្ត្រីទៅថ្ងៃខាងមុខនេះ ។ ហើយទាំងអស់គ្នាហ្នឹងក៏បានដឹងដែរថាក្នុងចំណោមគណបក្ស១១ហ្នឹង គឹមានតែគណបក្សហ៊្វុនស៊ិនប៉ិចមួយទេដែលមានបេក្ខជនជាស្ត្រីនាយករដ្ឋមន្ត្រីហ្នឹងហើយដែលបងប្អូនប្រជាពលរដ្ឋដឹងទៀតថា គឺថាប្អូនស្រីពៅរបស់សម្ដេចឪ សម្ដេចតារបស់គេ ។ ហើយពេលនោះទៀតយើងក៏បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋដែរថា បើចង់ឲ្យសម្ដេច នរោត្ដម អរុណរស្មី ក្លាយទៅជានាយករដ្ឋមន្ត្រីស្ត្រីទី១នៃប្រទេសកម្ពុជាយើងថ្ងៃក្រោយ សូមបងប្អូនមេត្តាបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច លេខ៨» ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
តំណាងរាស្ត្របក្សសមរង្ស៊ីនឹងមិនចូលរួមក្នុងគណៈកម្មការជំនាញសភាទេ
បក្សប្រឆាំងស្នើសុំឲ្យអ្នកសង្កេតការណ៍បោះឆ្នោតបង្កើនការត្រួតពិនិត្យថែមទៀត
នាយករដ្ឋមន្ត្រីខ្មែរអំពាវនាវកុំឲ្យប្រទេសនានាពឹងអ.ស.ប.រៀបចំការបោះឆ្នោត
ហ៊ុន សែន៖ មិនយូរមិនឆាប់ក្រុមប្រឆាំងគង់តែនឹងចូលរួមប្រជុំសភា
បក្សប្រឆាំងទាមទារឲ្យកែច្បាប់បោះឆ្នោតនិងឲ្យមានតួនាទីក្នុងសភាសម្រាប់បក្សប្រឆាំង
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សនៅតែប្រកាន់ជំហរមិនចូលប្រជុំសភា
បក្សសមរង្ស៊ីប្រកាន់ជំហរធ្វើពិធីស្បថចូលកាន់តំណែងដាច់ដោយឡែក
បក្សប្រឆាំងនៅតែប្រកាន់ជំហរពហិការសម័យប្រជុំលើកដំបូងរបស់សភាអាណត្តិទី៤
មូរ សុខហួរ ចូលខ្លួនទៅបំភ្លឺក្នុងតុលាការខែត្រកំពត
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សបន្ដបេ្ដជ្ញាចិត្តមិនចូលរួមសម័យប្រជុំសភាលើកដំបូង