លោក សោម ច័ន្ទឌីណា សមាជិកគ.ជ.ប.បានមានប្រសាសន៍ឲ្យដឹងថា ៖ «ពីព្រោះនៅការិយាល័យបោះឆ្នោតគឺមន្ត្រីទាំង៦រូបនៃការិយាល័យបោះឆ្នោត ដែលមានប្រធាន អនុប្រធាន លេខា ជំនួយការទី១ ជំនួយការទី២ ហើយនិងផ្នែកសន្តិសុខហ្នឹង គេបានរៀបចំនូវបន្ទប់ការិយាល័យបោះឆ្នោតរួចរាល់ហើយ ។ ហើយអ្នកទាំងអស់ហ្នឹងគេបានដំណើរការបោះឆ្នោតមុនគេ ហើយក៏មានតំណាងគណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិលក៏បានដំណើរការដែរ ។ អ៊ីចឹងនៅពេលដែលបងប្អូនទៅដល់មុនគេ គឺថាឱកាសបងប្អូននឹងអាចឈរនៅជួរមុខឬក៏មានការចែកនូវចុងសន្លឹកពីសំណាក់ជំនួយការទី២ ដើម្បីយើងឈរតម្រង់ទិសតាមលំដាប់លំដោយមុននិងក្រោយ» ។
លោក សោម ច័ន្ទឌីណា បានមានប្រសាសន៍ទៀតថាគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ នឹងត្រូវបិទនៅម៉ោង៣ល្ងាច ដោយកំណត់យកប្រជាពលរដ្ឋណាដែលមកឈរតម្រង់ជួរនៅត្រឹមម៉ោង៣នោះជាអ្នកបោះឆ្នោតចុងក្រោយបង្អស់ ៕
