លោក យឹម ឃុនឃឿន បេក្ខជនតំណាងរាស្រ្តគណបក្សសមរង្ស៊ី ខេត្តព្រៃវែង បានឲ្យដឹងថាសកម្មជនរបស់ខ្លួនម្នាក់ត្រូវរងនូវការវាយធ្វើបាបនៅក្នុងឃុំបារាយណ៍ កាលពីរាត្រីថ្ងៃទី២១ ដោយមិនដឹងហេតុផល តែមន្ត្រីរូបនេះចាត់ទុកថាជាសកម្មភាពគំរាមកំហែងផ្នែកនយោបាយដល់សកម្មជនរបស់ខ្លួន ។
លោក យឹម ឃុនឃឿន បានឲ្យដឹងថា ៖ «នេះជារូបភាពគំរាមកំហែងផ្នែកនយោបាយមួយដល់សកម្មជនភ្នាក់ងារសង្កេតការណ៍របស់ខ្ញុំ ពីព្រោះវាកើតនៅក្នុងពេលរៀបចំការបោះឆ្នោត» ។
លោក ឡុង ឡាយ ជាជនរងគ្រោះក្នុងហេតុការណ៍នេះបានរៀបរាប់ថា ក្រោយពេលបញ្ចប់ការងារហើយត្រឡប់មកផ្ទះវិញត្រឹមពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវជនម្នាក់ឈ្មោះ ឡុង វ៉ា ស្ទុះចូលមកវាយរហូតដល់ឈាមច្រមុះ ។ លោកបានសន្មត់ថាអាចមាននរណាម្នាក់ជួលជនល្មើសឲ្យមកវាយធ្វើបាប ព្រោះលោកមិនធ្លាប់មានជម្លោះជាមួយជនម្នាក់នោះពីមុនមកទេ ។
លោក ឡុង ឡាយ បានមានប្រសាសន៍ថា ៖ «ខ្ញុំអត់ដឹងផង ខ្ញុំមកពីបារាយណ៍ខាងកើត ខ្ញុំអង្គុយលើកង់ វារត់មកវ៉ៃតែម្ដង បែកច្រមុះឈាមប្រឡាក់ជោកអាវ ហើយវារត់មកតាមវ៉ៃខ្ញុំទៀត បានបងនេះមកទាន់នៅអង្គុយគ្នាមួយគំនរហ្នឹង ។ ប្រហែលជាគេជួលវ៉ៃមិនដឹង» ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំបារាយណ៍ លោក ទុំ ឆេន បានបញ្ជាក់ថាលោកបានរុញពាក្យបណ្តឹងឲ្យគណបក្សសមរង្ស៊ីបំពេញឡើងវិញ ក្រោយដើមបណ្ដឹងជំនួសគ្មានការផ្ទេរសិទ្ធិ ។ តែលោកបានបង្ហើបឲ្យដឹងថា សមត្ថកិច្ចរបស់គណៈកម្មការអាចធ្វើបានត្រឹមសម្របសម្រួលប៉ុណ្ណោះ ។
លោក ទុំ ឆេន បានឲ្យដឹងថា ៖ «តាមពិតរឿងនេះ វាត្រូវខាងខ្ញុំយកមកសិទ្ធិមនុស្សសិន សាកសួរជនរងគ្រោះសិន តើរឿងហ្នឹងវាពាក់ព័ន្ធដល់រឿងនយោបាយ ឬក៏ពាក់ព័ន្ធរឿងបុគ្គល ?...» ។
លោក ពៅ ផល្លា អនុប្រធានប៉ុស្តិ៍ឃុំបារាយណ៍បានបញ្ជាក់ថា សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាតើជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឬគ្មាន ព្រោះជនល្មើសបានគេចខ្លួនបាត់ ។ លោកបន្ថែមថា ជនល្មើសនិងជនរងគ្រោះមិនធ្លាប់មានជម្លោះជាមួយគ្នាពីមុនមកទេ ហើយជាប់សាច់សាលោហិតជាមួយគ្នាផងដែរ ។
លោក ពៅ ផល្លា បានបញ្ជាក់ថា ៖ «ខ្ញុំនឹងធ្វើកំណត់ហេតុបំភ្លឺពីសាក្សីខាងលោក ឡាយ ហើយធ្វើឯកសារហ្នឹងបញ្ជូនទៅអធិការដ្ឋាន ឬក៏តម្កល់ទុកសម្រាប់ពេលខាងលោក ឡាយ មានការប្រទូសរ៉ាយយ៉ាងណាៗ គាត់ចង់ប្ដឹងតវ៉ាឡើងទៅលើអីអ៊ីចឹង» ។
មន្រ្តីក្រុមប្រតិបត្តិការគណៈកម្មាធិការខុមហ្វ្រែល ខេត្តព្រៃវែង លោក ស៊ុម ប៊ុនថា បានឲ្យដឹងថានេះជាករណីបទល្មើសទីមួយហើយដែលអាចមានការពាក់ព័ន្ធជាមួយផ្នែកនយោបាយ និងព្រហ្មទណ្ឌព្រមគ្នា ។ ដូច្នេះទាំងគណៈកម្មការរៀបចំការបោះឆ្នោត និងអាជ្ញាធរមូលដ្ឋានត្រូវមានវិធានការដោះស្រាយតាមផ្លូវច្បាប់ ។
លោក ស៊ុម ប៊ុនថា បានមានប្រសាសន៍ថា ៖ «អ្នករងគ្រោះអាចដាក់ពាក្យបណ្ដឹងទៅ CEC (គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត) ហើយអ្នករងគ្រោះផ្ទាល់គាត់ត្រូវតែធ្វើពាក្យប្ដឹងទៅសមត្ថកិច្ចពីបទបង្ករបួសស្នាម ដើម្បីឲ្យសមត្ថកិច្ចគាត់ចាត់វិធានការទៅតាមផ្លូវច្បាប់ ។ សមត្ថកិច្ចគាត់ដោះស្រាយទៅតាមផ្លូវច្បាប់ ហើយដល់ខាង CEC គាត់ដោះស្រាយរឿងគណបក្សនយោបាយមានតែការសម្រុះសម្រួល» ។
ទោះបីជាយ៉ាងណាមន្រ្តីក្រុមប្រតិបត្តិការខុមហ្រ្វែល មានតែរំពឹងទុកថាសមត្ថកិច្ចនឹងដោះស្រាយបញ្ហានេះប្រកបដោយភាពយុត្តិធម៌ ។ តែមន្ត្រីគណបក្សប្រឆាំងបញ្ជាក់ថា នឹងរង់ចាំសវនាការនៅថ្នាក់ឃុំសិន មុននឹងសម្រេចចិត្តសម្របសម្រួលឬយ៉ាងណា ? ខណៈដែលអាជ្ញាធរបានបង្ហាញសញ្ញាណអវិជ្ជមានជាមុនក្នុងការឈានរកមុខជនល្មើសមកធ្វើកំណត់ហេតុ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ហ៊ុន សែន៖ មិនយូរមិនឆាប់ក្រុមប្រឆាំងគង់តែនឹងចូលរួមប្រជុំសភា
បក្សប្រឆាំងទាមទារឲ្យកែច្បាប់បោះឆ្នោតនិងឲ្យមានតួនាទីក្នុងសភាសម្រាប់បក្សប្រឆាំង
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សនៅតែប្រកាន់ជំហរមិនចូលប្រជុំសភា
បក្សសមរង្ស៊ីប្រកាន់ជំហរធ្វើពិធីស្បថចូលកាន់តំណែងដាច់ដោយឡែក
បក្សប្រឆាំងនៅតែប្រកាន់ជំហរពហិការសម័យប្រជុំលើកដំបូងរបស់សភាអាណត្តិទី៤
មូរ សុខហួរ ចូលខ្លួនទៅបំភ្លឺក្នុងតុលាការខែត្រកំពត
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សបន្ដបេ្ដជ្ញាចិត្តមិនចូលរួមសម័យប្រជុំសភាលើកដំបូង
រដ្ឋសភាថ្មីនឹងបើកសមយ័ប្រជុំលើកទី១នៅថ្ងៃ២៤ កញ្ញានេះ
គណបក្សមួយចំនួនបន្តបង្ហាញនូវភាពមិនប្រក្រតីនៃការបោះឆ្នោត