តុលាការ​កោះ​ហៅ​មន្ត្រី​អាដហុក លោក ចាន់ សុវ៉េត

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) គឺ​លោក ចាន់ សុវ៉េត ចូល​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង​ផ្ដល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២។
ដោយ រដ្ឋា វីសាល
2012-08-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចាន់ សុវ៉ាត ៣០៥
អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១១។
RFA Photo

ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នេះ ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ហើយ​ក្រុម​គ្រួសារ​លោក ចាន់ សុវ៉េត បាន​ទទួល​ដីកា​នេះ​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្ង​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១២។

ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​ប្រាកដ​ថា ដីកា​នេះ​មាន​ទាក់ទិន​ទៅ​នឹង​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១២ ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា មាន​អ្នក​ផ្ដល់​ប្រាក់​ដល់​ជន​ជាប់​ចោទ​មាន​ដីកា​ចាប់​ខ្លួន​ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា លោក ចាន់ សុវ៉េត មិន​មាន​ជាប់​ទាក់ទិន​ក្នុង​ករណី​នោះ​ឡើយ។ យ៉ាង​នេះ​ក្តី​លោក​អះអាង​ថា លោក ចាន់ សុវ៉េត នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​ករណី​នេះ ហើយ​សមាគម​អាដហុក កំពុង​រៀបចំ​ផ្ដល់​មេធាវី​ការពារ​ក្តី​ជូន​លោក ចាន់ សុវ៉េត។

លោក នី ចរិយា៖ «យោង​តាម​ខ្លឹមសារ​នៃ​ដីកា​ហ្នឹង អាច​ចោទ​ប្រកាន់​ពី​បទ​ថា យើង​បាន​ផ្ដល់​មធ្យោបាយ​ជំនួយ​អ្វី​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ណា​មួយ។ ប៉ុន្តែ​បើ​យោង​តាម​អ្វី​ដែល​យើង​បាន​ដឹង​ច្បាស់លាស់​ពី​ប្រវត្តិ​របស់​គាត់ ក៏​ដូច​សកម្មភាព​ជា​ឯកជន ក៏​ដូច​សកម្មភាព​ការងារ​ក្នុង​អាដហុក យើង​ឃើញ​ថា គាត់​អត់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្ដល់​មធ្យោបាយ​ឲ្យ​ទៅ​ជនល្មើស​ណា​មួយ​ទេ»

សមាគម​អាដហុក នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១២ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចំហ​មួយ​ចាត់​ទុក​កាយវិការ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ថា គ្មាន​អ្វី​ក្រៅ​ពី​ការ​គំរាមកំហែង និង​បំភិតបំភ័យ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​រារាំង​ពួក​គេ​មិន​ឲ្យ​បំពេញ​កិច្ចការ​ស្រប​ច្បាប់​នោះ​ឡើយ។

យ៉ាង​នេះ​ក្តី​ក្នុង​ដីកា​ដដែល​នោះ​បាន​ព្រមាន​ថា "ក្នុង​ករណី​លោក ចាន់ សុវ៉េត មិន​ចូល​ខ្លួន​តាម​កាល​កំណត់​ខាង​លើ​នេះ​ទេ ចៅក្រម​ស៊ើបសួរ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យួនមិនស្អប់ខ្មែរទេ។ស្រលាញ់ខ្មែរចង់លេប។

Aug 16, 2012 12:38 AM

doungsen

ពី u.s.a

WHO CAN HELP PEOPLE KHMER ? PLEASE the u.s.a must help khmer right now .donot khmer die,the same polpot.

Aug 15, 2012 08:44 PM

អ្នក​អាន​អនាមិក

ព្រះរាជាណាចក្រខ្មែរនាពេលបច្ចុប្បន្នកំពុងតែត្រូវដឹកនាំដោយបុរសខ្លាចស្រមោលខ្លួនឯង និងក្រុមអាចក់អាចែម អាជ័យធ្លាក់ទឹក។ យួនរីករាយខ្លាំងណាស់ដែលបានបង្ហាត់បង្រៀនមនុស្សប្រភេទនេះឲ្យធ្វើការជំនួសវាដើម្បីបំផ្លាញសាសន៍ខ្មែរឲ្យរលាយផុតពូជពីភពផែនដីនេះ។

Aug 15, 2012 02:02 AM

អ្នក​អាន​អនាមិក

គំរាមអ្នកការពារសិទ្ធិមនុស្សទៀតហើយ ឯអ្នកបាញ់សំលាប់មនុស្ស (ឈូក បណ្ឌិត) វិញហាក់មិន​គិតគូសោះ ។

Aug 15, 2012 01:03 AM

អ្នក​អាន​អនាមិក

រឿងនេះ​ជាការ​គំរាមកំហែង​និង​ជាការ​បន្ទុច​បង្អាក់​នូវ​សេរីភាព​ក្នុង​ការចូលរួម​ក្នុងវិស័យ​ការពារ​និង​លើកស្ទួយ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

Aug 14, 2012 11:38 PM

មើល​មតិ​ទាំង​អស់.