បក្ស​ប្រឆាំង​ស្នើ​ក្រសួង​មហា​ផ្ទៃ​ទប់​ស្កាត់​សកម្មភាព​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ

សមាជិក​សភា​គណបក្ស​ប្រឆាំង​ចំនួន​ពីរ មាន​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ជន​ជាតិ​វៀតណាម ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល តាម​ឃុំ-សង្កាត់​មួយ​ចំនួន។
ដោយ ដែន អយុធ្យា
2012-08-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សមាជិក​សភា​គណបក្ស សិទ្ធិ​មនុស្ស លោក អ៊ូ ចន្ទឫទ្ធិ មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ ឲ្យ​អង្កេត​ចំពោះ​សកម្មភាព​រត់​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ជន​ជាតិ​វៀតណាម ផ្ដើម​ដោយ​ប៉ូលិស​មូលដ្ឋាន​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។

លោក​បន្ត​ថា សព្វ​ថ្ងៃ​នេះ មន្ត្រី​ប៉ូលិស​តាម​ប៉ុស្តិ៍​រដ្ឋបាល តាម​ឃុំ-សង្កាត់​មួយ​ចំនួន ពិសេស​ប៉ូលិស​តាម​ប៉ុស្តិ៍ ក្នុង​រាជធានី​ភ្នំពេញ មាន​សកម្មភាព​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​ទទួល​បាន​ប្រាក់​ចន្លោះ​ពី ៥០​ទៅ​ជាង​១០០​ដុល្លារ។

លោក អ៊ូ ចន្ទឫទ្ធិ៖ «ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ជូន​ជន​ជាតិ​យួន អ្នក​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ ជា​ទង្វើ​មួយ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ធំ​បំផុត។ ជា​ទង្វើ​មួយ​ខុសឆ្គង​ធំ​ណាស់ ចំពោះ​ជន​ណា​ដែល​ចេញ​អត្តសញ្ញាណប័ណ្ណ​ជូន​ជន​បរទេស ដែល​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ គឺ​បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ខ្មែរ​នៅ​ថ្ងៃ​មុខ។ ព្រោះ​ថា ពេល​ណា​គេ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គេ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​ថ្ងៃ​ក្រោយ​គេ​អាច​បោះ​ឆ្នោត​សម្រេច​ចិត្ត សម្រេច​ជោគ​វាសនា​ជូន​ឲ្យ​ម្ចាស់​ប្រទេស ដែល​ជា​គ្រោះថ្នាក់​មួយ។ ខ្ញុំ​សុំ​ប្រឆាំង​ចំពោះ​ទង្វើ​អំពើ​ពុក​រលួយ ដែល​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»

លោក​ស្នើ​ឲ្យ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស៊ើបអង្កេត និង​ទប់ស្កាត់​សកម្មភាព​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ជាតិ​វៀតណាម​ខុស​ច្បាប់ របស់​មន្ត្រី​ប៉ូលិស​ឲ្យ​មាន​ប្រសិទ្ធភាព។ ព្រោះ​ថា សកម្មភាព​នេះ ឃើញ​បន្ត​កើត​មាន​ជាច្រើន​ករណី ពិសេស​ក្នុង​រាជធានី​ភ្នំពេញ ទោះ​បី​ជន​បរទេស​ទាំង​នោះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ផង​នោះ។

ចំណែក​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី ក៏​បាន​ឲ្យ​ដឹង​ថា សកម្មភាព​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ជន​ជាតិ​វៀតណាម មាន​រូបភាព​ធ្ងន់ធ្ងរ។

លោក​ថ្កោលទោស​ចំពោះ​សកម្មភាព​ធ្វើ​អត្តសញ្ញាណប័ណ្ណ ផ្តល់​ជូន​ជន​បរទេស ពិសេស​ជន​ជាតិ​វៀតណាម របស់​សមត្ថកិច្ច​មូលដ្ឋាន ដែល​កំពុង​ធ្វើ​សកម្មភាព​រាល់​ថ្ងៃ​នេះ។

លោក យឹម សុវណ្ណ បាន​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ផ្នែក​ពាក់ព័ន្ធ មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ផ្តល់​អត្តសញ្ញាណប័ណ្ណ​របស់​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ ព្រោះ​បារម្ភ​ខ្លាច​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត។

លោក យឹម សុវណ្ណ៖ «ជា​អំពើ​ពុក​រលួយ ដែល​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជន​ជាតិ​ដទៃ ដោយ​ខុស​ច្បាប់ ហើយ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ ជា​បញ្ហា​ត្រូវ​ដោះស្រាយ។ បញ្ហា​នេះ គឺ​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​សង្គ្រោះ​ជាតិ ចាត់​ទុក​ជា​បញ្ហា​គ្រោះថ្នាក់​ចំពោះ​ប្រទេស​ជាតិ ហើយ​ប្រឆាំង​ដាច់​ខាត មិន​ត្រូវ​ធ្វើ​ទង្វើ​ខុស​ច្បាប់ អនុញ្ញាតិ​ឲ្យ​ជន​បរទេស​ខុស​ច្បាប់​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ។ វា​ជា​អំពើ​អនាធិបតេយ្យ ដែល​ត្រូវ​ប្រឆាំង​ដាច់​ខាត ហើយ​មន្ត្រី​ដែល​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​បញ្ហា​នេះ ត្រូវ​តែ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់»

ទាក់​ទង​បញ្ហា​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ថា មន្ត្រី​ជំនាញ​នឹង​ស៊ើបអង្កេត​ជុំវិញ​ព័ត៌មាន នៃ​សកម្មភាព​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ផ្តល់​ជូន​ជន​បរទេស ដែល​មន្ត្រី​បក្ស​ប្រឆាំង​បាន​លើក​ឡើង។

លោក​ព្រមាន​ថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​មន្ត្រី​ប៉ូលិស ឬ​អ្នក​ពាក់ព័ន្ធ ក្នុង​សកម្មភាព​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ជន​បរទេស​ខុស​ច្បាប់ បើ​រក​ឃើញ​កំហុស​ឆ្គង។

លោក ខៀវ សុភ័គ ស្នើ​ឲ្យ​សាធារណជន ឬ​អ្នក​ពាក់ព័ន្ធ ជួយ​បង្ហាញ​អត្តសញ្ញាណ ឬ​ផ្តល់​ឈ្មោះ​មន្ត្រី​ប៉ូលិស ជា​អ្នក​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ជន​បរទេស​ខុស​ច្បាប់ ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

ទោះ​បី​ជា​បែប​នេះ​ក្តី សមាជិក​សភា​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​អះអាង​ថា សកម្មភាព​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ផ្តល់​ជូន​ជន​បរទេស ពិសេស​ជន​ជាតិ​វៀតណាម បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ នា​ដើម​ឆ្នាំ​២០១២ នេះ។

មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង សព្វ​ថ្ងៃ​នេះ ក្រសួង​កំពុង​ជំរុញ​សកម្មភាព​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​ឲ្យ​មាន​ប័ណ្ណ​សម្គាល់​ខ្លួន​ត្រឹមត្រូវ និង​ទុក​ប្រើប្រាស់​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(Bavet City

ពី Bavet City

ជា​ការ​ត្រឹមត្រូវ​នូវ​អ្វី​ដែល​គណបក្ស​ប្រឆំាង​ពាន​លើក​ឡើង​ដែល​ថា​មាន​ជនជាតិ​វៀត​ជា​ច្រើន​បាន​ត្រូវ​គេ​រត់​ការ​ធ្វើ​អត្តសញ្ញាណបណ្ណ៍​អោយ​ដោយ​ក្រុម​ប៉ូលីស​ក្នុង​ក្រុង​បាវិត​តែ​ម្តង​កាល​ពី​ជាង​១ខែ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

Aug 03, 2012 07:33 AM

ស៊ិន សេរីសុគន្ធណាបុត្ត

ពី ឡូវ៉ែល ម៉ាស្សាឈូស្សែត

ចំពោះ​​សកម្មភាព​​រត់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ជន​ជាតិ​វៀតណាម ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល តាម​ឃុំ-សង្កាត់​មួយ​ចំនួន សរអោយឃើញយ៉ាងច្បាស់
ក្រឡែតថា គណះបក្សអ៉ែមញ៉លើកជើង កំពុងភ័យខ្លាច
ចាញ់ឆ្នោតនៅឆ្នាំ២០១៣ហើយ ចាំមើលអ្នកណា ដែលជា ក្អត់ក្នុងក្អម សូមបងប្អូនខ្មែរ ជួយដល់ទឹកដីកេរ្តិ៍ដូនតាផង។

Aug 03, 2012 05:28 AM

អ្នក​អាន​អនាមិក

I WAS IN CAMBODIA END OF MAY (VOTING PERIOD)IT HAS 04 PEOPLES NEAR BY MY TABLE IN ONE COFEE SHOP , THEY SPEAK YOUNN BUT ALL THEIY FINGER DARK WITH VOTING INK.?? THIS IS TRUE. WHAT'S DO YOU THINK FOLK ? FANGER DANGER

Aug 02, 2012 08:21 AM

អ្នក​អាន​អនាមិក

I just want to confirm that it is true that Vietnamese people can get Khmer ID if they pay around 50$. I knew this information from a Vietnamese student.

Aug 02, 2012 06:51 AM