កម្មករ​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ​ខេត្ត​សៀមរាប ធ្វើ​កូដកម្ម

ក្រុម​កម្មករ​ប្រមាណ​ជិត​១០០​នាក់​របស់​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ នៅ​ខេត្ត​សៀមរាប អាទីសង់ អង្គរ (Artisans Angkor) បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​កញ្ញា នៅ​ក្នុង​កន្លែង​ការងារ​របស់​ពួក​គេ។
2012-09-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កូដកម្ម កម្មករ​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ ៣០៥
ក្រុម​កម្មករ​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ (Artisans Angkor) ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន នា​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Hang Savyouth

កូដកម្ម​នោះ ដើម្បី​ទាម​ទារ​ឱ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន បញ្ឈប់​ការ​បង្ខំ​កម្មករ​ឱ្យ​ឆ្លាក់​រូប​អំពី​ថ្ម ដោយ​គិត​កម្រៃ​ទាប​ជាង​ម៉ោង​ដែល​ពួក​គេ​ចង់​បាន។

លោក ទេព ចយ ជា​អនុប្រធាន​សហជីព​កម្មករ​និយោជិក នៅ​ក្នុង​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​ដែល​ធ្វើ​កូដកម្ម​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ស្នើសុំ​ឱ្យ​អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន ចេញ​មុខ​ចរចា​គ្នា​ទៅ​លើ​ថ្លៃ​ឈ្នួល​ឆ្លាក់​រូប​ថ្ម​នេះ​ចំនួន​៣​លើក​មក​ហើយ ក៏ប៉ុន្តែ តំណាង​ក្រុមហ៊ុន មិន​ព្រម​ជួប​ចរចា​អំពី​ផល​ប្រយោជន៍​កម្មករ។

លោក ទេព ចយ៖ «ទី១ គឺ​ព្រហ្ម​បាយ័ន មុខ​បួន។ សហជីព​កម្មករ​និយោជិក​ហ្នឹង គឺ​ចង់​បាន​៦៥​ម៉ោង ដោយ​ឡែក​ក្រុមហ៊ុន គឺ​ឱ្យ​ខ្ញុំ​តែ​៤០​ម៉ោង​កន្លះ​ទេ។ រូប​ទី២ គឺ​ស្ដេច​ដំរី​ធំ ផ្នែក​ខាង​កម្មករ​និយោជិក​សហជីព ទាម​ទារ​ចំនួន​១៥​ម៉ោង តែ​ក្រុមហ៊ុន​គាត់​ឱ្យ​តែ​១១​ម៉ោង អ៊ីចឹង​ខុស​គ្នា ហើយ​ទី៣ កូន​ដំរី​តូច សហជីព​កម្មករ​និយោជិក​ទាម​ទារ​១៣​ម៉ោង ដល់​ពេល​ខាង​ក្រុមហ៊ុន គាត់​ឱ្យ​តែ​៨​ម៉ោង។ ពេល​ណា​ដែល​ពួក​ខ្ញុំ​ធ្វើ​ម៉ោង​កាន់​តែ​តិច កម្រៃ​តិច​ហើយ។ ពេល​ណា​ដែល​ពួក​ខ្ញុំ​ធ្វើ​ការងារ​កាន់​តែ​ច្រើន ម្នាក់ៗ​៣០០-៤០០​ម៉ោង អ៊ីចឹង យក​មក​គុណ​លុយ​កាំ​ប្រាក់​របស់​ពួក​ខ្ញុំ វា​អាច​បាន​លុយ​ច្រើន។ ប្រសិន​បើ​ខ្ញុំ​ស៊ី​ប្រាក់​ខែ​ហ្វិក (ថេរ) របស់​ក្រុមហ៊ុន ខ្ញុំ​ធ្វើ​បាន​តាម​គោលការណ៍​ក្រុមហ៊ុន តែ​អា​ហ្នឹង​ខ្ញុំ​ស៊ី​កម្រៃ»

សមត្ថកិច្ច​ក្រុង​សៀមរាប បាន​ហៅ​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​ទាំង​នោះ​ថា មិន​មាន​ច្បាប់​អនុញ្ញាត​ទេ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា កន្លង​ទៅ សាលា​ក្រុង​សៀមរាប បាន​ចេញ​​​សេចក្តី​ជូន​ដំណឹង​មួយ​ដល់​សហជីព​កម្មករ​នោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​កូដកម្ម ដែល​គ្រោង​ទុក​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ ឬ​ក៏​កន្លែង​ផ្សេង​ទៀត​ជា​ដាច់​ខាត ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ ព្រម​ទាំង​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ទៀត​ផង។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់​ពី​ក្រុម​កម្មករ​បាន​ធ្វើ​កូដកម្ម អាជ្ញាធរ​ក្រុង​សៀមរាប បាន​សុំ​កម្មករ​ផ្អាក​សកម្មភាព​សិន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ដែល​នឹង​ធ្វើ​ការ​ចរចា​គ្នា​នៅ​សាលា​ក្រុង នៅ​វេលា​រសៀល​ថ្ងៃ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល