អាជ្ញាធរ​អូស្ត្រាលី​មាន​គម្រោង​ចាប់​ខ្លួន​លោក ហ៊ុន តូ ទាក់ទង​រឿង​គ្រឿងញៀន

អាជ្ញាធរ​មាន​សមត្ថកិច្ច​អូស្ត្រាលី មាន​គម្រោង​ចាប់​ឃាត់​ខ្លួន​ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ នៅ​ទីក្រុង​ម៉ែលប៊ើន (Melbourne)។
ដោយ ហាស់ សាន
2012-03-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

គម្រោងការ​ចាប់​ខ្លួន​លោក ហ៊ុន តូច ត្រូវ​អាក់​ខាន​មិន​បាន​ធ្វើ​ទៅ​វិញ បន្ទាប់​ពី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា មិន​ព្រម​ចេញ​ទិដ្ឋាការ​ឲ្យ​លោក ហ៊ុន តូ ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី ព្រោះ​រដ្ឋការ​ក្រុង​កង់ប៊ែរ៉ា មិន​ចង់​ឃើញ​មាន​វិវាទ​ផ្លូវ​ទូត។

អាជ្ញាធរ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​អូស្ត្រាលី បាន​តាម​ដាន ហ៊ុន តូ ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៤ ហើយ​មន្ទិល​សង្ស័យ​ថា ហ៊ុន តូ មាន​បណ្ដាញ​ជាប់​ទាក់ទង​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់ សំដៅ​លើ​ប្រទេស​អូស្ត្រាលី។

យោង​តាម​ការ​ចុះ​ផ្សាយ​ក្នុង​កាសែត The Sydney Morning Herald នៅ​ថ្ងៃ​ចន្ទ ទី​២៦ មីនា ដែល​ស្រង់​ការ​ស៊ើប​អង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី អាជ្ញាធរ​អូស្ត្រាលី បាន​តាម​ដាន​ការ​ផ្ទេរ​លុយ សង្ស័យ​ថា ជា​លុយ​បាន​ពី​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ចេញ​ពី​បន​ល្បែង​កាស៊ីណូ ម្កុដ (Crown Casino) នៅ​ទីក្រុង​ម៉ែលប៊ើន ដែល​គេ​ថា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ ហ៊ុន តូ យក​ទៅ​ក្នុង​តំបន់​អាស៊ី។

ប្រតិបត្តិការ​តាម​ដាន​សំដៅ​លើ ហ៊ុន តូ គេ​ដាក់​ឈ្មោះ​ថា ប្រតិបត្តិការ​អ៊ីលីប៉ានហ្គោ (Operation Illipango) ស៊ើប​អង្កេត​ការ​ដឹក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​អារ​រួច។ គ្រឿង​ញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹក​ប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ភ្នាក់ងារ​សម្ងាត់​អូស្ត្រាលី រក​ឃើញ​ថា ហ៊ុន តូ ជា​ដៃគូ​រក​ស៊ី​ជាមួយ​ឧកញ៉ា គិត ម៉េង ជា​ច្រើន​មុខ​របរ ក្នុង​រយៈពេល​នៃ​ការ​តាម​ដាន​ស៊ើប​អង្កេត​សកម្មភាព​ឧក្រិដ្ឋកម្ម​នោះ ទោះ​ជា​កាសែត​មិន​បាន​និយាយ​អ្វី​ថា ឧកញ៉ា គិត ម៉េង មាន​ជំពាក់ជំពិន​ក្នុង​បណ្ដាញ​ឧក្រិដ្ឋកម្ម​នោះ​ក៏​ដោយ។

ឧកញ៉ា គិត ម៉េង ជា​ថៅកែ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្រ្គូប (Royal Group) ដែល​រួម​ហ៊ុន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ធនាគារ អេអិនហ្ស៊ី (ANZ) និង​ថូល (Toll)។

ការ​តាម​ដាន​របស់​អាជ្ញាធរ​អូស្ត្រាលី បាន​ចាប់ និង​ផ្ដន្ទាទោស​ជន​ជាតិ​ខ្មែរ​មួយ​រូប​គត់ ឈ្មោះ ថៃ ផែនី នៅ ក្នុង​តុលាការ​កំពូល​ក្រុង​វិកទ័រីយ៉ា (Victorian Supreme Court) នៅ​ឆ្នាំ​២០០៥ ដែល​គេ​ចាត់​ទុក​ជា​មនុស្ស​ថ្នាក់​ទាប ឬ​ដៃ​ជើង​របស់ ហ៊ុន តូ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​លោក​ឧកញ៉ា ហ៊ុន តូ សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (22)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពីរឿងការតាមចាប់ខ្លួនអ្នករត់អាភៀននិងមេអាភៀនភ្នាក់ងាររបស់ប្រទេសអូស្ត្រាលីគឺជាប់លំដាប់លេខមួយ
នៅក្នុងពិភពលោក ដោយមិនអាចប្រកែកបាន មិនថា
អ្នកនោះមានឋានះជាអ្វីឡើយគឺចាប់បានទាំងអស់ ។
សូមកុំភ្លេចថាប្រព័ន្ធដឹកនាំរបស់ប្រទេសអូស្ត្រាលីគឺ
ច្បាស់លាស់ណាស់ ។

Apr 01, 2012 09:16 AM

អ្នក​អាន​អនាមិក

ពីរឿងការតាមចាប់ខ្លួនអ្នករត់អាភៀននិងមេអាភៀនភ្នាក់ងាររបស់ប្រទេសអូស្ត្រាលីគឺជាប់លំដាប់លេខមួយ
នៅក្នុងពិភពលោក ដោយមិនអាចប្រកែកបាន មិនថា
អ្នកនោះមានឋានះជាអ្វីឡើយគឺចាប់បានទាំងអស់ ។
សូមកុំភ្លេចថាប្រព័ន្ធដឹកនាំរបស់ប្រទេសអូស្ត្រាលីគឺ
ច្បាស់លាស់ណាស់ ។

Apr 01, 2012 09:16 AM

អ្នក​អាន​អនាមិក

Drugs increase in Cambodia, caused a criminal case. Simple people cant do,but richest can do this.

Mar 29, 2012 12:29 AM

អ្នក​អាន​អនាមិក

Arrest Hun To ! Huh! Say it again. In a long long long time.

Mar 28, 2012 12:27 AM

អ្នក​អាន​អនាមិក

ខ្ញុំមានការសប្បាយចិត្តដែលអជ្ញាធរអូស្រ្តាលី មានសមត្ថភាពតាមដានសកម្មភាពខុសច្បាប់របស់លោក ហ៊ុន តូ បានយ៉ាងដូច្នេះ ហើយសង្ឃឹមវប្បធម៌ និទណ្ឌភាពនៅកម្ពុជានឹងត្រូវចាប់ផ្ដើមពីពេលនេះទៅ៕
ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ដែរ ចង់ឃើញអ្នកមានអំណាចដែលប្រព្រឹត្តអំពើខុសច្បាប់ត្រូវបានតុលាការកាត់ទោសណាស់៕

Mar 27, 2012 10:43 PM

មើល​មតិ​ទាំង​អស់.