អ្នក​បឹងកក់​និង​បុរីកីឡា​ធ្វើ​កូដកម្ម​ដាក់​ញត្តិ​សុំ​ឲ្យ​ដោះលែង​អ្នក​តំណាង​ពីរ​នាក់

អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា​ប្រមាណ​២០០​នាក់ រួម​គ្នា​ធ្វើ​កូដកម្ម​ដោយ​ដើរ​ជា​ក្បួន​ពី​ភូមិ​របស់​ពួក​គាត់ សំដៅ​ទៅ​មុខ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដើម្បី​យក​ញត្តិ​ដាក់​សុំ​កិច្ច​អន្តរាគមន៍​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់ នៃ​រដ្ឋាភិបាល ឲ្យ​ដោះលែង​អ្នក​តំណាង​របស់​ពួក​គាត់។
ដោយ វិជ័យ អានន្ទ
2012-09-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​បឹងកក់​និង​បុរីកីឡា ៣០៥
សកម្មភាព​អ្នក​បុរីកីឡា និង​អ្នក​បឹងកក់ ដង្ហែ​ក្បួន​ធ្វើ​កូដកម្ម​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​តំណាង​របស់​ពួក​គេ គឺ​លោកស្រី យ៉ោម បុប្ផា និង​លោកស្រី ទឹម សាក់មុន្នី នៅ​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Vichey Anandh

បន្ថែម​លើ​នេះ ក្រុម​អ្នក​តវ៉ា​ក៏​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី។ ការ​ដាក់​ញត្តិ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​អ្នក​តំណាង​របស់​ពួក​គាត់​ជា​បន្ត​បន្ទាប់។

លោកស្រី ទេព វន្នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា ការ​រួម​គ្នា​ធ្វើ​កូដកម្ម​របស់​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា​នេះ គឺ​ដើម្បី​យក​ញត្តិ​ដាក់​ជូន​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លោក សុខ អាន ក្នុង​បំណង​សុំ​ឲ្យ​លោក​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ឲ្យ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​តំណាង​ចំនួន​ពីរ​នាក់ គឺ​លោកស្រី យ៉ោម បុប្ផា ជា​សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​លោកស្រី ទឹម សាក់មុន្នី ជា​សកម្មជន​តវ៉ា​នៅ​តំបន់​បុរីកីឡា។

លោកស្រី ទេព វន្នី មាន​ប្រសាសន៍​បន្ត​ថា លោកស្រី យ៉ោម បុប្ផា និង​លោកស្រី ទឹម សាក់មុន្នី មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ឡើយ៖ «ដាក់​ញត្តិ​ជូន​ទៅ​ដល់​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ទទួល​បន្ទុក​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដើម្បី​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ក្រុង ធ្វើ​ការ​ដោះលែង​ទៅ​ដល់​លោកស្រី យ៉ោម បុប្ផា និង​លោកស្រី ទឹម សាក់មុន្នី ព្រោះ​ពួក​គាត់​មិន​មែន​ជា​ជន​ល្មើស​ដូច​ដែល​តុលាការ​ក្រុង​បាន​ចោទ​នោះ​ទេ ចាស ព្រោះ​គាត់​ជា​សកម្មជន​ដីធ្លី ហើយ​បញ្ហា​ចាប់​ខ្លួន​របស់​ពួក​គាត់​នេះ គឺ​ដោយ​សារ​បញ្ហា​បឹងកក់ និង​នៅ​តំបន់​បុរីកីឡា តែ​ម្ដង។ ខ្ញុំ​គិត​ថា ព្រោះ​គាត់​ជា​ថ្នាក់​ដឹកនាំ​មួយ ដែល​ពួក​ខ្ញុំ​អាច​សង្ឃឹម និង​ជឿជាក់​ថា​ពួក​គាត់​នឹង​អាច​មាន​សមត្ថភាព​ជួយ​ពួក​ខ្ញុំ ក្នុង​នាម​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ពួក​ខ្ញុំ​នឹង​ព្យាយាម​ដើរ​ដាក់​ញត្តិ​គ្រប់​ទីកន្លែង​ទាំង​អស់ ដើម្បី​រក​កិច្ច​អន្តរាគមន៍ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ចេញ​ក្រៅ​ឃុំ»

ទាក់​ទង​នឹង​ការ​ដាក់​ញត្តិ​នេះ លោកស្រី ទេព វន្នី អះអាង​ថា បើ​ទោះ​បី​កន្លង​មក ការ​ដាក់​ញត្តិ​នេះ​ធ្លាប់​បរាជ័យ​យ៉ាង​ណា​ក៏​ដោយ លោកស្រី​នៅ​តែ​ជឿជាក់​ថា ប្រមុខ​រដ្ឋាភិបាល​នឹង​យក​បញ្ហា​នេះ​ពិនិត្យ​ឡើង​វិញ និង​ដោះស្រាយ​ជូន​អ្នក​ភូមិ​ជា​មិន​ខាន។

លើស​ពី​នេះ លោកស្រី ទេព វន្នី បញ្ជាក់​បន្ថែម​ថា ការ​ព្យាយាម​ប្រមូល​គ្នា​តវ៉ា​ម្ដង​ហើយ ម្ដង​ទៀត​ឥត​ឈប់​ឈរ​នេះ ជា​សារ​មួយ​បង្ហាញ​ដល់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​មិន​ស្ដាប់​ការ​ចាត់​ចែង​របស់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ពួក​គេ​តែង​រក​លេស​ផ្សេងៗ ដើម្បី​លេប​យក​ដី​ចំនួន​១២,៤៤​ហិកតារ របស់​អ្នក​ភូមិ​បឹងកក់ ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ឲ្យ​នោះ។

ចំណែក​អ្នក​បុរីកីឡា ក៏​សង្ឃឹម​ថា ប្រមុខ​រដ្ឋាភិបាល​នឹង​ដឹង​ថា ក្រុមហ៊ុន​ផានអ៊ីមិច ដែល​សន្យា​ថា​សង់​អគារ​ចំនួន​១០ ជូន​អ្នក​ភូមិ ជា​រឿង​មិន​ពិត ដោយ​ហេតុ​ថា​ក្រុមហ៊ុន​នេះ​សង់​អគារ​ត្រឹម​៨អគារ ខុស​ពី​ការ​សន្យា​របស់​ខ្លួន​ជាមួយ​អ្នក​ភូមិ។

លោកស្រី ទេព វន្នី បង្ហាញ​ជំនឿ​ចិត្ត​របស់​ខ្លួន​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​អ្នក​ភូមិ បើ​សិន​លោក​បាន​ដឹង​ពី​បញ្ហា​នេះ​ច្បាស់​លាស់៖ «ហើយ​ខ្ញុំ​ជឿជាក់​ថា គាត់​ធ្លាប់​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​ជំនាន់ ប៉ុល ពត សម្ដេច​គឺ​ទេវតា​មួយ​ប្រស់​មនុស្ស​ឲ្យ​រស់​រាប់​លាន​នាក់ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា​គាត់​នឹង​ជួយ​ពួក​ខ្ញុំ រំដោះ​ពួក​ខ្ញុំ​ឲ្យ​ផុត​ពី​ទុក្ខ​កម្ម​នៅ​តំបន់​បឹងកក់ នេះ ឲ្យ​រួច​ផុត​ដូច​កាល​ដែល​រំដោះ​ប្រជាពលរដ្ឋ​កាល​ពី​ឆ្នាំ​១៩៧៩ ដូច​គ្នា»

លោកស្រី យ៉ោម បុប្ផា ត្រូវ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តែ សំអាង ចេញ​ដីកា​នាំ​ខ្លួន និង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នៅ​ថ្ងៃ​តែ​មួយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ នៅ​ថ្ងៃ​ដដែល​នោះ លោកស្រី យ៉ោម បុប្ផា ត្រូវ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។ ក្រោយ​ការ​ចាប់​ខ្លួន​លោកស្រី យ៉ោម បុប្ផា មួយ​ថ្ងៃ លោកស្រី ទឹម សាក់មុន្នី ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ពី​បទ​ប្រកាស​ព័ត៌មាន​មិន​ពិត និង​សម្រេច​ឃុំ​ខ្លួន នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

ទោះ​យ៉ាង​ណា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ បាន​យល់​ព្រម​ចេញ​មក​ទទួល​ញត្តិ​ពី​អ្នក​ភូមិ​ទាំង​ពីរ​នោះ​ហើយ ប៉ុន្តែ​លោក​មិន​ធានា​ថា បញ្ហា​នេះ​នឹង​ត្រូវ​រដ្ឋាភិបាល​លើក​យក​ទៅ​ដោះស្រាយ ឬ​យ៉ាង​ណា​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន​១១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា សុំ​ឲ្យ​តុលាការ​ឈរ​លើ​គោលការណ៍​ឯករាជ្យ សើរើ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​តវ៉ា​ដីធ្លី នៃ​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា និង​សុំ​ឲ្យ​ដោះលែង​ពួក​គេ​សិន ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​រក​មេធាវី​ការពារ​ក្ដី​របស់​ពួក​គេ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KonKhmer1Jivit

ពី USA

These protestors were become accustomed to the stupid judiciary system in Srok Khmer. Vanny Tep, thought Hun Sen didn't know what was going on therefore things were out of order. In my opinion, Hun Sen knew but he allowed that to happen to you all because he wanted you ( Boeng Kok and Bori KeiLa)had lesson learnt. I wish you the best and hope your effort will paid off.

Sep 07, 2012 12:26 PM

CheyVorman007

ពី AngKor Wat

គិតសប់ៗទៅគួរអោយសសើរយួន មានសណ្តាប់ធ្នាប់ល្អណាស់
ចូលមកដល់ស្រុកខ្មែរសម្ងំរស់នៅស្ងាត់ៗគ្មានចេះរំខានរាជរដ្ឆា
ភិបាលម្តងណា ខ្មុំស្រឡាញ់ណាស់ They are agood citizen!ឯងអាងតែជាខ្មែរម្ចាស់ស្រុកនិយាយគ្នាស្តាប់
មិនបាន លុយមានតិចតួចហ្នឹងនាំគ្នាទៅរកន្លែងថ្មីនៅទៅចាំ
គេគិតគូររកថ្ងៃទៅដេញទៀត ស្មានថាខ្មុំអ្នកធំហ្នឹងស្រួលណាស់
ទៅហ៏សព្វថ្ងៃ?ផ្ទះធំពេលយប់ខ្លាចខ្មោច​ខ្លាចចោរប្លន់ ពេលដេក
បើកបង្អួចមិនបានមុសវាខាំបើកម៉ាស៊ីនត្រជាក់ពេកសុខភាពមិន
ល្អខ្លាញ់វាកើនឡើងច្រើនហើយត្រូវធើ្វការងារជាតិដ៏ធំទៀត
បាកតិចណាស់ហ៏?​គិតដល់ចំណុនេះផង យកគំរូពលរដ្ឆយួនហ្ន

Sep 07, 2012 10:29 AM