អ្នក​បឹង​កក់​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ជា​ថ្មី​ទៀត

អ្នក​បឹង​កក់ និង​អ្នក​បុរី​កីឡា​ប្រមាណ​ជាង ១០០​នាក់ បាន​តវ៉ា និង​ដាក់​ញត្តិ​ជូន​ស្ថាប័ន​ព្រះបរមរាជវាំង ជា​ថ្មី​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ដោយ​ពួក​គាត់​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឲ្យ​មាន​ការ​ការ​ដោះលែង​អ្នក​បឹង​កក់ ១៥​នាក់​ពី​ពន្ធនាគារ។
ដោយ អ៊ួន ឈិន
2012-06-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បឹង​កក់ ៣០៥
អ្នក​បឹង​កក់ និង​អ្នក​បុរី​កីឡា តវ៉ា​នៅ​ខាង​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Uon Chhin

ក្រោយ​ពី​បាន​ចូល​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថាប័ន​ព្រះបរមរាជវាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា តំណាង​អ្នក​បឹងកក់ លោកស្រី យ៉ម បុប្ផា ថ្លែង​ថា មន្ត្រី​ព្រះបរមរាជវាំង​បាន​ទទួល​យក​ញត្តិ​ពី​ពួក​គាត់ និង​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​នោះ ហើយ​បាន​សន្យា​ថា នឹង​ចាត់ការ​បន្ត​ក្នុង​ពេល​ឆាប់​ៗ​ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ជុំវិញ​បញ្ហា​នេះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​មុខ​ព្រះបរមរាជវាំង ហើយ​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​យុត្តិធម៌​ជា​ថ្មី​ទៀត។ តំណាង​របស់​ពួក​គាត់​បាន​ចូល​ទៅ​សាកសួរ​មន្ត្រី​ក្រសួង​យុត្តិធម៌​អំពី​ករណី​ឃុំ​ខ្លួន​អ្នក​បឹងកក់​ទាំង ១៥​នាក់។ មន្ត្រី​ក្រសួង​យុត្តិធម៌​ក៏​បាន​សន្យា​ថា នឹង​ផ្ដល់​ដំណឹង​ដល់​ពួក​គាត់​ក្នុង​ពេល​ឆាប់​នេះ​ដែរ។

នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​អ្នក​បឹងកក់ និង​បុរីកីឡា​បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បន្ទាប់ពី​ពួក​គាត់​បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះអង្គ​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា  ប៉ុន្តែ​ពេល​នោះ ញត្តិ​របស់​ពួក​គាត់​មិន​ត្រូវ​បាន​មន្ត្រី​ព្រះបរមរាជវាំង​ចេញ​មក​ទទួល​យក​ឡើយ។

ស្ត្រី​អ្នក​បឹងកក់ ១៣​នាក់​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ពី ១​ឆ្នាំ ទៅ ២​ឆ្នាំ​កន្លះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ពី​បទ​រំលោភ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ។ រីឯ​អ្នក​បឹងកក់​ពីរ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​មុខ​តុលាការ​ក្រុងភ្នំពេញ ខណៈ​ដែល​ពួក​គាត់​កំពុង​រៀបចំ​ឯកសារ​ធ្វើ​សក្ខីកម្ម​ឲ្យ​ស្ត្រី​អ្នក​បឹងកក់​ទាំង ១៣​នាក់ ហើយ​ក៏​​ត្រូវ​គេ​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​ដែរ នៅ​ថ្ងៃ​ដដែល​នោះ។

ស្ត្រី ៤​នាក់​ក្នុង​ចំណោម​អ្នក​បឹងកក់​ដែល​កំពុង​ជាប់​ឃុំ​ទាំង ១៥​នាក់ បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំគិតថា ប្រទេសខ្មែរមិនចាំបាច់មានក្រសួងយុត្តិធ៌មអីនោះទេ បើបង្កើតឡើងដើម្បីឲតែមានឈ្មោះហៅតែប៉ុណ្នឹងនោះ! តុលាការអាយ៉ងរដ្ឋាភិបាល គួរតែកែប្រែខ្លះទៅ!

Jun 11, 2012 10:22 PM

Sam Khmemarak Phibal

ពី Siem Reap

Rubbish king !! What do you think when your children and family suffering from someone and something ?

Jun 11, 2012 08:37 PM

អ្នក​អាន​អនាមិក

ពី Melbourne

Friend, I understand that you're angry. But he is our King. Whether he decide to pardon or not is his decision, this is call mercy. You can be skeptical to the prime minister, but not to the King.

Jun 12, 2012 07:55 AM

អ្នក​អាន​អនាមិក

Lao Meng Khen, pheapimex as well as thos who benefit from this crazy developpment project. You are already very rich why should you still need to do this kind of disgusting things ? be cause if you contnue to do so, when you die, you go to hell!!! even you spend some money to built pagodas!!!!!!

Jun 11, 2012 01:11 PM

Independent

ពី Malmö, Sweden

Hun Sen always accusses some NGO and opposition party are behind the demonstration of those people, but he never complain himself who created such problems. Solution to the matter, of course, is so easy to discover; if you want those people leave out of the area just be paid to them with a market value to what they owned. By doing so, there would be no more demonstration and of course the oppositions do not have any excuse to raise their political activity among this group of people. On the other hand, if you still ignore to this matter the problem is it will spread never end and one day it would be out of control of your hand.

Jun 11, 2012 12:56 PM

អ្នក​អាន​អនាមិក

PLEASE KINGS DO SOMETHING FOR THOSE CHILDREN SAKE.HOW DO YOU FEEL IF YOU WERE ONE OF THEM?
I DON'T THINK YOU DON'T KNOW THE SUFFERINGS OF YOUR PEOPLE BECAUSE THIS IS 21ST CENTURY NO ONE CAN HIDE LIKE BEFORE. YOU DON'T NEED TO SEE THE FAKE REPORT FROM YOUR CABINET, YOU CAN GO TO GOOGLE AND YOU WILL SEE THE TRUTH.

Jun 11, 2012 10:37 AM

មើល​មតិ​ទាំង​អស់.