អ្នក​ភូមិ​បុរី​កីឡា​​ជំរុញ​ឲ្យ​​សមត្ថកិច្ច​ដោះ​លែង​អ្នក​ភូមិ​បឹង​កក់​១៣​នាក់

ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា និង​ពលរដ្ឋ​តំបន់​បឹង​កក់ ប្រមាណ​ជាង ១០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រង់ចាំ​អ្នក​ភូមិ​បឹង​កក់ ១៣​នាក់​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា។
ដោយ ខែ សុណង
2012-05-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បឹង​កក់ ឧសភា ៣០៥
អ្នក​ភូមិ​បុរី​កីឡា​និង​តំបន់​បឹងកក់​កំពុង​អង្គុយ​រង់​ចាំ​អ្នក​ភូមិ​បឹង​កក់ ១៣នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១២។
RFA/Khe Sonorng

ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា​និង​បឹង​កក់ បាន​រួម​គ្នា​ជំរុញ​ឲ្យ​ស្នងការ​រាជធានី​ភ្នំពេញ ដោះលែង​ស្ត្រី​តំបន់​បឹង​កក់ ១៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ថា នឹង​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ស្ត្រី​មក​ពី​សហគមន៍​បុរី​កីឡា ឈ្មោះ ជុំ ង៉ាន ថ្លែង​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា ពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា​ប្រមាណ ៥០​នាក់ មក​គាំទ្រ​និង​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​តំបន់​បឹង​កក់​ទាំង ១៣​នាក់​ដែល​ជា​ស្ត្រី​ទាំង​អស់​ឆាប់​បាន​វិល​មក​និង​មាន​សេរីភាព​វិញ៖ «ពួក​ខ្ញុំ​មក​គាំទ្រ​ពួកគាត់​ព្រោះ​ម្ដង​ពួកគាត់​ម្ដង​ពួក​ខ្ញុំ​ម្ដង​ចាប់​ដាក់​ស្នងការ​ម្ដង​ចាប់​ដាក់​ព្រៃ​ស្ពឺ​ដូច​តែ​គ្នា​ហ្នឹង។ ធ្វើ​ម៉េច​ឲ្យ​តុលាការ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​គ្រាន់​តែ​ការពារ​សិទ្ធិ​លំនៅឋាន​សិទ្ធិ​រស់នៅ​ឲ្យ​សុខ​ស្រួល​ក៏​ចាប់​ពួកគាត់​ដែរ ហេតុ​អី​ក៏​អស់​លោក​សមត្ថកិច្ច​មក​ចាប់​គាត់​យ៉ាង​ហ្នឹង? ចាប់​ទៅ​ចោល​កូន​ចោល​ចៅ​វេទនា​យ៉ាង​ម៉េចៗ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​ ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​អាជ្ញាធរ​រារាំង​អតីត​អ្នក​ភូមិ​១ នៃ​តំបន់​បឹង​កក់​ចំនួន ១៨​គ្រួសារ មិន​ឲ្យ​សង់​ទី​ជម្រក​វិញ​នៅ​លើ​ដី​ផ្ទះ​ចាស់​របស់​ពួក​គាត់​ដែល​ត្រូវ​បាន​គេ​បូម​ខ្សាច់​ពន្លិច និង​វាយ​កម្ទេច​ដោយ​គ្មាន​សំណង កាល​ពី​ឆ្នាំ​២០១០។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​ការ​ចាប់​ខ្លួន​ស្ត្រី​តំបន់​បឹង​កក់ ១៣​នាក់​នេះ​ទេ ដោយ​លោក​អះអាង​ថា​ជាប់​រវល់​ប្រជុំ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា វិធានការ​របស់​សមត្ថកិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​តំបន់​បឹង​កក់​លើក​នេះ ក្នុង​គោលដៅ​បំបាក់​ស្មារតី​កុំ​ឲ្យ​ប៉ះ​បោរ​តវ៉ា។ ការ​ចាប់​ខ្លួន​លើក​នេះ មាន​រូបភាព​និង​លក្ខណៈ​តឹងតែង​ជាង​សព្វ​ដង ត្រង់​ចំណុច​ចាប់​ខ្លួន​ពលរដ្ឋ​ច្រើន​នាក់ និង​មាន​ការ​រុញរា​ដោះលែង​ពលរដ្ឋ។

លោក អំ សំអាត៖ «ចាប់​ពី​ថ្ងៃ​ទី​១៨ រហូត​ទៅ​ដល់​ថ្ងៃ​ទី​១ គឺ​ជា​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​អ៊ីចឹង​យើង​ឃើញ​ថា គណបក្ស​នយោបាយ​ដែល​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ហ្នឹង​គឺ​ព្យាយាម​ឃោសនា​រៀងៗ​ខ្លួន​ដើម្បី​រក​សំឡេង​ឆ្នោត។ ប៉ុន្តែ​ចំពោះ​បញ្ហា​ដីធ្លី​ប្រជាពលរដ្ឋ​តវ៉ា​នេះ យើង​មិន​បាន​ដោះស្រាយ​តាម​នីតិវិធី យើង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ក៏​វា​មាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដែរ​នៅ​ក្នុង​ការ​ទាក់ទាញ​រក​សំឡេង​ឆ្នោត​នេះ​ផង​ដែរ»

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​​មួយ​ចំនួន​កំពុង​តាម​ឃ្លាំ​មើល​ការ​ចាប់​ខ្លួន​ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់ ដោយ​កងកម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ។ ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​រំសាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​រង់ចាំ​ជា​ច្រើន​ម៉ោង​គេ​ពុំ​ឃើញ​ដោះលែង​ស្ត្រី​ទាំង ១៣​នាក់​នោះ។ ប៉ុន្តែ​ពួកគាត់​អះអាង​ថា នៅ​ថ្ងៃ​ទី​២៤ ឧសភា ពួកគេ​នឹង​មក​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​ថ្មី​ទៀត៕

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

TBA

ពី Kompong Spue

Dear lovely Khmer, I would like to inform you that I am one of victim that lost house and land because of the Rich person in Cambodia. our family fall own poor until now I am so ill in heart and remember until we die, I would like our Khmer people stand up to protect our property.

May 25, 2012 05:03 AM

ថា បាញ់

ពី កោះកុង

នេះក៍ជាអំពើរគោរពសិទ្ធិមនុស្សមួយទៀតរបស់របបហ៊ុន
សែន។

May 23, 2012 06:26 PM

អ្នក​អាន​អនាមិក

Dear brother and sister in Khmer please take a look to our priminister that control in democracy country but why he allow to some high-rang to use power to his own citizens, why he not try to fine best for his citizen ?. it mean whoever died he not worry.
please reconcern about it. Now election season in coming please choose it that thing which way alrihgt.
God bless you in al ways

May 23, 2012 04:54 PM

អ្នក​អាន​អនាមិក

ពី Long Beach, USA

Folks-Keep watching our people to sufferring like that everywhere in the country-The changes are on you (go to vote on 06/03/12 and 2013).

May 23, 2012 10:17 AM