អ្នក​បឹង​កក់​ស្នើ​អ្នកស្រី ហ៊ីលឡារី គ្លិនតុន ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ

អ្នក​បឹង​កក់​ប្រមាណ ៥០​នាក់ ស្នើ​ដល់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) និង​បណ្ដា​ស្ថានទូត​ប្រទេស​សំខាន់ៗ​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ក្នុង​តំបន់​បឹង​កក់។
ដោយ សុ ជីវី
2012-07-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បឹង​កក់ កក្តដា ៣០៥
អ្នក​បឹង​កក់​ឈរ​សំពះ​អរគុណ​ដល់​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយ​ឲ្យ​តំណាង​ពួក​គេ​រួច​ខ្លួន​ចេញ​ពី​ពន្ធនាគារ និង​ស្នើ​ឲ្យ​បន្ត​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ត​ទៅ​ទៀត នៅ​មុខ​ស្ថានទូត​អាមេរិក ភ្នំពេញ កាល​ពី​ថ្ងៃ​១០ កក្កដា ឆ្នាំ​២០១២។
RFA/Sochivy

តំណាង​អ្នក​បឹង​កក់ លោកស្រី ទេព វន្នី មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែ​កក្កដា ថា ពួក​គេ​ដាក់​លិខិត​ថ្លែង​អំណរគុណ​ចំពោះ​ឯក​អគ្គ​រដ្ឋទូត​​នៃ​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​បាន​អន្តរាគមន៍​ជួយ​ពួក​គេ​អោយ​មាន​សេរីភាព​ពី​ពន្ធនាគារ។

ស្រប​គ្នា​នេះ​ពួក​គេ​​អំពាវ​នាវ​ដល់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន និង​បណ្ដា​ស្ថានទូត ជួយ​អោយ​តុលាការ​នៅ​កម្ពុជា ទម្លាក់​នូវ​ទោស​កំហុស​របស់​អ្នក​តំណាង​ពួកគេ​ទាំង ១៣​នាក់ និង​ជំរុញ​អោយ​អាជ្ញាធរ​វាស់​វែង​ដីធ្លី​ទំហំ ១២,៤៤​ហិកតារ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​អោយ។

ការ​អំពាវ​របស់​អ្នក​ភូមិ​បឹង​កក់ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន គ្រោង​នឹង​មក​ដល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កក្កដា ដើម្បី​ចូល​រួម​វេទិកា​អាស៊ាន។

អ្នក​បឹង​កក់​បាន​ដាក់​លិខិត​ថ្លែង​អំណរ​គុណ និង​សំណើ​របស់​គេ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក អូស្ត្រាលី អង់គ្លេស បារាំង និង​សហគមន៍​អឺរ៉ុប។ នេះ​ជា​ការ​ចេញ​តវ៉ា​លើក​ទី​១​ហើយ បន្ទាប់​ពី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​សរ។ ពួក​គេ​នៅ​តែ​អះអាង​ថា នឹង​កៀរគរ​ការ​គាំទ្រ​ពី​សំណាក់​សហគមន៍​នានា អោយ​ចូល​រួម​ការ​តវ៉ា​ជាមួយ​ពួកគេ​រហូត​ដល់​ទទួល​បាន​ដំណោះស្រាយ​ដូច​ការ​ទាម​ទារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Dear friend (Steve) in Boston, Beng Kok's problem is NOT about political struggle. It is about life struggle between HAVE and HAVE none. I hope you will think again regarding your comment. Thank You.

Jul 11, 2012 03:34 AM

steve

ពី boston

These are Sam Rainsy's peoples, They're not Bengkok. I know most of these people in the picture.
Sam Rainsy would do anythings to destroy cambodia's face.

Jul 10, 2012 05:24 PM

កូន ខ្មែរ

ពី សហរដ្ធ

ខ្ញុំសូមចូលរួមពីចម្ងាយជាមួយបងប្អូនបឹងកក់ទាំងអស់
ហើយសូមឱ្យការស្នើសុំទាំងប៉ុន្មានបានសម្រេចដូចបំណង។

Jul 10, 2012 04:36 PM

អ្នក​អាន​អនាមិក

Khmer people must understand all the problems in our homeland.Hun Sen lets his gang do everything and Hun Sen him self stand up to solve the problems.Please do not need DICTATOR HUN SEN for help.Must be stand up together to change the regime, change fake of democracy in cambodia.May God bless all khmer.

Jul 10, 2012 10:36 AM