ស្ត្រីបឹងកក់ទាំងបួននាក់មានឈ្មោះ ទេព វន្នី តុល ស្រីពៅ បូវ សោភា និងឈ្មោះ ហេង មុំ បានមកជួបជុំគ្នានៅខាងមុខសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា (Sofitel Angkor Phokeethra)។ ពួកគេអះអាងថា ពួកគេចង់បានអន្តរាគមន៍ពីអ្នកស្រី ហ៊ីលឡារី គ្លិនតុន ដោះស្រាយបញ្ហាជម្លោះដីនៅតំបន់បឹងកក់ និងសុំឲ្យមានការស្វែងរកអ្នកទទួលខុសត្រូវចំពោះការប្រើអំពើហិង្សាទៅលើស្ត្រីអ្នកបឹងកក់នាពេលកន្លងទៅ។
ប៉ុន្តែមកដល់ពេលនេះ ស្ត្រីអ្នកបឹងកក់៤នាក់នោះ មិនត្រូវសមត្ថកិច្ចអនុញ្ញាតិឲ្យចូលក្នុងសណ្ឋាគារនោះឡើយ។
ទោះយ៉ាងណាក្ដី នៅពេលនេះមានការសម្របសម្រួលមួយ រវាងអ្នករៀបចំកម្មវិធីគោលនយោបាយស្ត្រី និងអ្នកបឹងកក់។
នៅរសៀលថ្ងៃសុក្រ ទី១៣ កក្កដា នេះ អ្នកស្រី ហ៊ីលឡារី គ្លិនតុន បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទបញ្ចប់កិច្ចប្រជុំគោលនយោបាយស្ត្រី នៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា នៅខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។