អ្នក​និពន្ធ​ខ្មែរ​ចេញ​ផ្សាយ​សៀវភៅ​ស្ដីពី​​ស្នាដៃ​​ដឹកនាំ​របស់​លោក ហ៊ុន សែន

អ្នក​និពន្ធ​ជន​ជាតិ​ខ្មែរ​ម្នាក់ និង​ជា​អ្នក​សារព័ត៌មាន ខេមបូឌា ញូវ (Cambodia News) បាន​ចេញ​ផ្សាយ​សៀវភៅ​ដែល​ជា​ស្នាដៃ​លើក​ដំបូង​របស់​លោក នៅ​ថ្ងៃ​៥ ខែ​មករា ឆ្នាំ​២០១២។
ដោយ សុខ សេរី
2012-01-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឆាយ សុផល ៣០៥
៥-មករា-២០១២៖ លោក ឆាយ សុផល លើក​បង្ហាញ​សៀវភៅ​ដែល​ស្នាដៃ​របស់​លោក​ស្ដី​អំពី​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ។
RFA/Sok Serey

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អនុញ្ញាត​ឲ្យ​និពន្ធ​នាយក​សារព័ត៌មាន ខេមបូឌា ញូវ (Cambodia News) គឺ​លោក ឆាយ សុផល ចេញ​ផ្សាយ​សៀវភៅ​ស្នាដៃ​លើក​ដំបូង ផ្ដោត​លើ​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ស្វែង​រក​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ និង​ការ​ដឹក​នាំ ដើម្បី​ការពារ​ទឹក​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

គេ​បាន​បោះ​ពុម្ព​សៀវភៅ​នេះ​លើក​ដំបូង​ចំនួន ៥.០០០​ក្បាល ជា​ភាសា​ខ្មែរ ហើយ​គេ​គ្រោង​ប្រែ​សម្រួល​ជា​ភាសា​អង់គ្លេស​នៅ​ថ្ងៃ​អនាគត។

និពន្ធ​នាយក​នៃ​សារព័ត៌មាន ខេមបូឌា ញូវ លោក ឆាយ សុផល ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ការ​និពន្ធ​សៀវភៅ​នេះ លោក​បាន​ប្រើ​រយៈ​ពេល​ជាង ២​ឆ្នាំ​កន្លង​មក គឺ​ជា​ការ​លាត​ត្រដាង​នូវ​ការ​ពិត និង​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​កម្ពុជា។

លោក ឆាយ សុផល៖ «សម្តេច ហ៊ុន សែន បាន​ចូល​រួម​ក្នុង​ការ​រំដោះ​ប្រជាពលរដ្ឋ។ ចំណុច​ទី​២ គឺ​លោក​បាន​បញ្ចប់​សង្គ្រាម​ជា​ស្ថាពរ នាំ​សន្តិភាព​មក​កាន់​កម្ពុជា ទាំង​ស្រុង។ ចំណុច​ទី​៣ គាត់​បាន​នាំ​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​មក​កាត់​ទោស ដើម្បី​យុត្តិធម៌​មនុស្ស​ជាតិ ចុង​ក្រោយ​នេះ​លោក​បាន​ការពារ​នៃ​ទឹក​ដី​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ»

សមាជិក​គណៈកម្មការ​នាយក​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ខៀវ កូឡា បាន​មាន​ប្រសាសន៍​ថា សៀវភៅ​នេះ​គឺ​ជួយ​ឲ្យ​អ្នក​អាន​យល់​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ៖ «ជន​ជាតិ​ខ្មែរ​ដឹង​រឿង​ខ្មែរ​ច្រើន​ជាង​បរទេស។ សង្គ្រាម​នៅ​កម្ពុជា ខ្មែរ​អត់​បាន​បង្កើត​ទេ។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា ជនជាតិ​ខ្មែរ​ទាំង​អស់​គ្នា​ហ្នឹង រួម​គ្នា​បញ្ចប់​សង្គ្រាម ជា​ពិសេស​សម្ដេច​តេជោ ហ៊ុន សែន និង​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ គឺ​ថា លោក​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា ដែល​រួម​គ្នា​ចរចា​នាំ​មក​នូវ​ឯកភាព​ជាតិ»

នេះ​ជា​ការ​ចេញ​ផ្សាយ​លើក​ទី​២​ហើយ​នូវ​សៀវភៅ​ស្ដីពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្រោយ​ពី​ការ​ចេញ​ផ្សាយ​សៀវភៅ​លើក​ដំបូង​ដោយ​ប្រធាន​នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​របស់​ក្រសួង​ការពារ​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក នឹម សុវត្ថិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

សៀវភៅ​នោះ​គឺ​ស្ដីពី​នយោបាយ​ឈ្នះៗ របស់​លោក ហ៊ុន សែន ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ដោយ​បាន​ធ្វើ​សមាហរណកម្ម​នៃ​កងទ័ព​ខ្មែរ​ក្រហម ក្រោយ​ពី​ការ​បោះ​ឆ្នោត​សាកល​លើក​ដំបូង​នៅ​កម្ពុជា នៅ​ឆ្នាំ​១៩៩៣ កន្លង​ទៅ រៀបចំ​ដោយ​អ៊ុនតាក់  (UNTACT)។

ដោយ​ឡែក​ចាប់​តាំង​ពី​ឆ្នាំ​២០០១ កន្លង​មក សៀវភៅ​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ហាមឃាត់​មិន​ឲ្យ​ចេញ​ផ្សាយ ឬ​ចែក​ចាយ​ជា​សាធារណៈ​ឡើយ។

សៀវភៅ​នោះ​គឺ​មាន​ឈ្មោះ​ថា "ពន្លឺ​ភ្លើង​ទៀន" ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បាន​រឹប​អូស​នៅ​ឆ្នាំ​២០០១  កន្លង​ទៅ និង​សៀវភៅ​មួយ​ទៀត​ឈ្មោះ​ថា "ឫស​ចាក់​ក្នុង​ថ្ម" ជា​ភាសា​បារាំង រិះគន់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​ត្រូវ​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ចេញ​ផ្សាយ​ដែរ កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លង​ទៅ។

លោក សម រង្ស៊ី ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ថា បាន​រំលោភ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ផ្សព្វផ្សាយ ក្នុង​ឋានៈ​លោក​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​សមាជិក​សភា៕

មតិ (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

គួរតែនិពន្ធសៀវភៅការដឹកនាំដ៏បរាជ័យជាច្រើនទៀតរបស់លោក ហ៊ុន សែនផងុ។

Jan 08, 2012 09:39 PM

អ្នក​អាន​អនាមិក

This book is a propaganda of Hun Sen's regime to boast him. Hun Sen does some good things and many bad things to his country. The author praises Hun Sen for his good works or wants history to record such thing as the truth. Nevertheless the history will record without bias about Hun Sen as well as his regime. It is not very clear right now that this book will serve common good of Cambodian people rather than to praise Hun Sen. After Hun Sen is out of power or deseases, Khmer people will define his work as a hero or a traitor.

Jan 08, 2012 06:46 PM

អ្នក​អាន​អនាមិក

All Khmers, do not waste money on this book. This book is about an individual Hun Sen who grabs lands and destroys properties of thousands of Beng Kok lake residents who now become homeless. The writer and the publisher have no intention other than making money out of flattering Hun Sen. These days, there are many crooks who are on the look-out for new ways of making money to buy new cars. Making money out of praising Hun Sen is safer than committing other crimes such as destroying forests and selling drugs in the street. Forget about this nonsense book.

Jan 08, 2012 03:10 AM

អ្នក​អាន​អនាមិក

All Khmers, do not waste money on this book. This book is about an individual Hun Sen who grabs lands and destroys properties of thousands of Beng Kok lake residents who now become homeless. The writer and the publisher have no intention other than making money out of flattering Hun Sen. These days, there are many crooks who are on the look-out for new ways of making money to buy new cars. Making money out of praising Hun Sen is safer than committing other crimes such as destroying forests and selling drugs in the street. Forget about this nonsense book.

Jan 08, 2012 03:10 AM

អ្នក​អាន​អនាមិក

If you don't read the book yet, don't judge before you read. May be this book can tell us more about Hun Sen's plan. Hun Sen is a great leader according to his characteristic. The only thing that he needs to avoid is involving with Vietnam. If he can isolate himself from Vietnam, alot of Khmer people will support him. Remember, you ought to sacrafy your life rather than let your own country disappear from the world map.

Jan 08, 2012 02:15 AM

មើល​មតិ​ទាំង​អស់.