ខ្លឹមសារមួយនៅក្នុងញត្តិនោះ បានសរសេរថា ការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងគណៈកម្មាធិការ សមាជិក សមាជិកាសមាគមនិស្សិតបានទទួលចំណេះដឹង និងយល់កាន់តែច្បាស់ ហើយកោតសរសើរដ៏ស្មោះចំពោះគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់លោក។
យ៉ាងហោចណាស់ មានញត្តិចំនួន ៧ ដែលចេញនៅថ្ងៃនេះ មានដូចជាសមាគមនិស្សិតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្ថិតិ សមាគមនិស្សិតជាតិពាណិជ្ជសាស្ត្រ សកលវិទ្យាល័យភ្នំពេញ វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស សកលវិទ្យាល័យខេត្តស្វាយរៀង វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរៈភូមិន្ទ និងសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
