កងទាហានខ្មែរដែលប្រចាំការនៅតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា មេបញ្ជាការដែលគ្រប់គ្រងយោធាខ្មែរបានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២របស់ថៃ ដើម្បីស្វែងរកការយោគយល់គ្នាខាងយោធាដែលកំពុងតែប្រឈមមុខដាក់គ្នានៅតាមចំណុចព្រំដែនមួយចំនួន។
ទាហានខ្មែរ (ខាងស្ដាំ) អង្គុយជាមួយទាហានថៃ នៅក្បែរប្រាសាទព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
ពលទាហានមួយរូបដែលសុំមិនបញ្ចេញឈ្មោះកំពុងប្រចាំការនៅលើខ្នងភ្នំប្រាសាទព្រះវិហារបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ថា មេបញ្ជាការយោធាជាន់ខ្ពស់ខ្មែរដែលគ្រប់គ្រងកម្លាំងនៅជុំវិញតំបន់ប្រាសាទព្រះវិហារ គឺលោកឧត្តមសេនីយ៍ឯក ជា តារា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២របស់ថៃ គឺលោកឧត្តមសេនីយ៍ វីរៈលីត ចនសាំរីទ្ធ នៅឯបន្ទាយក្រហមរបស់ថៃកាលពីរសៀលថ្ងៃសុក្រ ដើម្បីស្វែងរកការយោគយល់គ្នាខាងយោធាដោយបញ្ញត្តិមិនឲ្យមានការបន្ថែមកងទ័ព ការចល័តនិងការជីកលេណដ្ឋានថ្មីនៅតាមតំបន់ដែលប្រឈមមុខដាក់គ្នាជាដើម។
ពលទាហានដដែលបានឲ្យដឹងថា ៖ «ម្សិលមិញឯកឧត្តម ជា តារា និងគណៈប្រតិភូយើងមួយក្រុម ទៅសំណេះសំណាលគ្នានៅសាលាក្រហម ប្រធានភូមិភាគ២វាមក។ បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អ មិនថែមមិនថយ មិនចល័តទេ អត់មានជីកលេណដ្ឋានឬកកាយស្អីៗដែរតាមជួរមុខលើបន្ទាត់ព្រំដែនហ្នឹង អត់មានទេ»។
ការជួបប្រជុំរវាងមេបញ្ជាការយោធាខ្មែរ-ថៃនេះបានធ្វើឡើងក្នុងខណៈដែលគេមើលឃើញថា រវាងប្រទេសទាំងពីរបានបាត់បង់ទំនាក់ទំនងខាងការទូតដែលអាចនឹងធ្វើឲ្យស្ថានភាពកំពុងប្រឈមមុខដាក់គ្នាដោយយោធានៅក្នុងរឿងព្រំដែនស្ថិតក្នុងការព្រួយបារម្ភនោះ។
ទោះយ៉ាងណាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរជុំវិញតំបន់ប្រាសាទព្រះវិហារ គឺលោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា ស្ថានភាពប្រឈមមុខដាក់គ្នាដោយយោធានៅជុំវិញតំបន់ប្រាសាទព្រះវិហារនៅមានភាពជាធម្មតាទេ។
លោក ស្រី ឌឹក បានមានប្រសាសន៍ថា បើទោះបីជាកិច្ចការទូតនៃប្រទេសទាំងពីរបានឈានដល់មន្ត្រីស្ថានទូតចាកចេញរៀងៗខ្លួនហើយក៏ដោយ ក៏រវាងទាហាននិងទាហាននៅតែទាក់ទងគ្នាជាធម្មតានៅឡើយ។
លោក ស្រី ឌឹក បានបញ្ជាក់ថា ៖ «វាអត់ទាន់មានស្ថានភាពអ្វីប្រែប្រួល នៅក្នុងស្ថានភាពស្ងប់ស្ងាត់នៅឡើយ។ ការទាក់ទងគ្នារវាងទាហាននិងទាហានធម្មតា គេក៏បានសុំជួបយើង យើងក៏ជួបគេទៅ ហើយក៏បានទាក់ទងជាធម្មតា។ ឯរឿងនយោបាយទុកឲ្យរដ្ឋាភិបាលប្រទេសទាំងពីរជាអ្នកដោះស្រាយ ហើយកងទ័ពនៅក្នុងស្ថានភាពធម្មតា មានការអី និយាយគ្នា»។
រហូតមកដល់ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ស្ថានភាពកងទ័ពខ្មែរ-ថៃដែលកំពុងប្រឈមមុខដាក់គ្នាក្នុងរឿងព្រំដែនចាប់ពីតំបន់ជប់គគីរ ស្រុកបន្ទាយអំពិល, តំបន់ប្រាសាទតាមាន់, ប្រាសាទតាក្របី, អូរស្មាច់, ច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់តំបន់ប្រាសាទព្រះវិហារ ត្រូវបានរាយការណ៍ថា មានភាពស្ងប់ស្ងាត់ជាធម្មតាទេ ប៉ុន្តែនៅប្រាសាទព្រះវិហារបានស្ងាត់ភ្ញៀវឡើងទៅកម្សាន្តប៉ុន្មានថៃ្ងមកនេះ៕
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
សមរង្ស៊ីប្រតិកម្មទៅនឹងការព្យួរអភ័យឯកសិទ្ធិ
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Don't worry Cambodia military had alot of skill and experience they live in war about 40 years.
2009-11-08 10:34
Do not smile to the tricky Siams, because <br>they used to shake on right hands, use their left hands to knock you out!~!.
2009-11-07 23:05
មើលមតិទាំងអស់.