ក្រុមអ្នកភូមិបុរីកីឡាបានសុំឲ្យដោះស្រាយទំនាស់ដីធ្លីនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ឲ្យជួយពន្លឿនរកដោះស្រាយរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជនចំនួន ២។
តំណាងអ្នកភូមិបុរីកីឡា អ្នកស្រី ស ស៊ន ថាកុមារតូចៗរបស់អ្នកភូមិបុរីកីឡាជាង ១០នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមតង់ និងសំយាបផ្ទះគេ នៅក្នុងតំបន់បុរីកីឡា ដែលរង់ចាំដំណោះស្រាយរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច (Phanimex) កំពុងកើតជំងឺប្រភេទថ្មី EV-71 ហើយពួកគេនិងអ្នកភូមិត្រូវការចាំបាច់ដំណោះស្រាយផ្ទះសម្បែងសមរម្យ។
យ៉ាងហោចណាស់មានអ្នកភូមិបុរីកីឡាចំនួន ១១៧គ្រួសារ ដែលនៅក្រាញននៀលទាមទារសុំការអភិវឌ្ឍនៅនឹងកន្លែង ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ខណៈដែលអ្នកភូមិជាច្រើនគ្រួសារទៀត ត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនឈូសឆាយបណ្ដេញចេញដោយបង្ខំឲ្យទៅរស់នៅតំបន់ភ្នំបាត និងនៅទួលសំបួរ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។