តួនាទី​ព្រះពុទ្ធសាសនា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​មាន​រហូត​ទៅ​៩៥% ប៉ុន្តែ​អ្នក​ដែល​បដិបត្តិ​តាម​ធម៌​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​ភាគ​ច្រើន មាន​តែ​ទៅ​លើ​មនុស្ស​ចាស់ ដែល​ជា​អ្នក​កាន់​សីល។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយបារម្ភ​ទៅ​លើ​ក្រុម​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ សួន សុផលមុន្នី
2012-09-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ព្រះពុទ្ធសាសនា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ កំពុង​ចូល​រួម​ធ្វើ​សកម្មភាព​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​ ក្នុង​សង្គម​កម្ពុជា តាម​រយៈ​ការ​ចុះ​អប់រំ​ផ្ទាល់​នៅ​តាម​សហគមន៍ និង​បាន​ទេសនា​អប់រំ​ធម៌​វិន័យ និង​សីលធម៌​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ដូច​ជា វិទ្យុ ទូរទស្សន៍ ជាដើម។

ព្រះសង្ឃ​ព្រះនាម ទុយ លីណា គង់​នៅ​វត្ត​ពិភិទ្ធារាម មាន​ថេរ​ដីកា​ថា ក្រៅ​ពី​ព្រះអង្គ​បួស​ជា​សង្ឃ​គង់​នៅ​ក្នុង​វត្ត ព្រះអង្គ​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ចំណែក​លើ​ការងារ​អភិវឌ្ឍន៍​សង្គម។ ក្នុង​នោះ​ព្រះអង្គ​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​សហគមន៍ ទស្សនៈ​សីលធម៌​ព្រះពុទ្ធសាសនា និង​បាន​សម្ដែង​ធម្មទេសនា​តាម​វិទ្យុ។

ព្រះអង្គ​ស្ម័គ្រចិត្ត​ដោយ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល និង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​និង​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា៖ «បើក​វគ្គ​បណ្ដុះ​បណ្ដាល​លើក​ឡើង​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ក៏​ដូច​ជា ដំណោះ​ស្រាយ ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់​រស់នៅ​ក្នុង​ឃុំ​គោល​ដៅ​ហ្នឹង ឲ្យ​គាត់​មាន​ការ​ភ្ញាក់​រលឹក​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង មាន​ការ​បើក​សិក្ខាសាលា អញ្ជើញ​វាគ្មិន​ចូល​រួម ដើម្បី​បកស្រាយ​អំពី​បញ្ហា​ហ្នឹង ហើយ​មាន​ការ​ចូល​រួម​ប្រជុំ​តាម​សហគមន៍ ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់»

នៅ​ក្នុង​សកម្មភាព​នេះ ព្រះអង្គ​បាន​ជំរុញ​ឲ្យ​មេឃុំ ចៅសង្កាត់ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ មេភូមិ ឲ្យ​មាន​ការ​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ចូល​រួម ដើម្បី​ប្រជុំ​ផ្សព្វផ្សាយ​ស្វែង​យល់​ពី​ការងារ​សង្គម ដែល​ជា​បញ្ហា​ប្រឈម​ជាច្រើន​ទៀត នៅ​ក្នុង​សង្គម​កម្ពុជា។ ព្រះអង្គ​បន្ត​ថា នៅ​ពេល​ព្រះអង្គ​និមន្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ តែង​តែ​ឃើញ​នូវ​ទិដ្ឋភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សា ដែល​កើត​ចេញ​ដោយ​សារ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។ នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះអង្គ​បាន​សម្ដែង​ធម៌​ផ្ដោត​ទៅ​លើ​ការ​ដឹកនាំ​សត្វ ឲ្យ​រួច​ផុត​ពី​ទុក្ខ​ក៏​ពិត​មែន ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ព្រះអង្គ​បាន​បន្សល់​នូវ​ទ្រឹស្ដី​មួយ​ចំនួន​សម្រាប់​អ្នក​រស់នៅ​ក្នុង​បច្ចុប្បន្នភាព។

ព្រះអង្គ​បាន​លើក​យក​ទ្រឹស្ដី​មួយ​ដែល​ព្រះសម្មាសម្ពុទ្ធ​សម្ដែង​ទាក់​ទិន​ទៅ​សីល​ប្រាំ នៅ​ក្នុង​ចំណុច​សីល​ប្រាំ ព្រះអង្គ​ហាម​ការ​បៀតបៀន​អាយុ​ជីវិត​គ្នា ការ​កាប់​សម្លាប់​គ្នា នេះ​ជា​ទ្រឹស្ដី​មួយ​ដែល​ព្រះអង្គ​បាន​សម្ដែង​ទុក សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​ដែល​រស់នៅ៖ «នេះ​ជា​ទ្រឹស្ដី​ដែល​ព្រះអង្គ​សម្ដែង​ចូល​រួម​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ហ្នឹង។ ពីព្រោះ បើ​សិន​ជា​មនុស្ស​ទាំង​អស់​អនុវត្តន៍ គោរព​តាម​ពាក្យពេចន៍​ទ្រឹស្ដី​របស់​ព្រះអង្គ ដែល​បាន​បន្សល់​ទុក​ហ្នឹង​មក អត់​មាន​ការ​ផឹក​ស្រា អំពើ​ហិង្សា​កើត​ឡើង​ដោយ​សារ​គ្រឿង​ស្រវឹង​ទាំង​អស់»

អ្នក​សម្រប​សម្រួល​របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (ភីឌីភី) សាខា​ខេត្ត​បាត់ដំបង អ្នកស្រី កែវ ឈូក បាន​ថ្លែង​ថា វិស័យ​ព្រះពុទ្ធសាសនា​កំពុង​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា។ នៅ​តាម​ទីអារាម​ជា​កន្លែង​បណ្ដុះ​ធនធាន​មនុស្ស និង​ជួយ​ដល់​សិស្ស និស្សិត ដើម្បី​ស្នាក់នៅ​រៀន​សូត្រ។ ព្រះពុទ្ធសាសនា​បាន​ជួយ​អភិវឌ្ឍន៍​ផ្នែក​ស្មារតី តាម​រយៈ​ព្រះសង្ឃ​ទេសនា ការ​ផ្សព្វផ្សាយ​នៅ​តាម​វិទ្យុ និង​ទូរទស្សន៍ អំពី​ដំបូន្មាន​ល្អ ដែល​ធ្វើ​អោយ​មនុស្ស​កាត់​បន្ថយ​ហិង្សា ធ្វើ​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​រាប់អាន​គ្នា៖ «ក្រៅ​ពី​ហ្នឹង ព្រះសង្ឃ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បង្ហាត់​បង្រៀន​អក្សរសាស្ត្រ ជាក់ស្ដែង​ដូច​នៅ​បាត់ដំបង យើង​នេះ មាន​សកលវិទ្យាល័យ​ពុទ្ធិក​ព្រះសីហនុ មិន​ថា​ព្រះ​សង្ឃ​ទេ​ដែល​អាច​បន្ត​ការ​សិក្សា​បាន សូម្បីតែ​និស្សិត​ជា​គ្រហស្ថ​ក៏​អាច​បន្ត​ការ​សិក្សា​បាន ដូច​ថា សាលា​មាន​វិន័យ​បង្ហាត់​បង្រៀន​អក្សរសាស្ត្រ​ច្បាស់​លាស់»

លោក គឹម ងួន ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ធម្មការ​ខេត្ត​បាត់ដំបង លោក​បាន​មាន​ប្រសាសន៍​ថា ព្រះពុទ្ធសាសនា​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ដើម្បី​ជួយ​ដល់​ការងារ​អភិវឌ្ឍន៍​សង្គម​កម្ពុជា។ ក្នុង​នោះ ព្រះសង្ឃ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះធម៌ អប់រំ​សីលធម៌​សង្គម តាម​វិទ្យុ ទូរទស្សន៍ និង​នៅ​តាម​សាលារៀន។ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់ ដោយ​ខ្យល់​ព្យុះ គឺ​វត្ត​អារាម​បាន​ជួយ​ជា​ថវិកា ជា​សម្ភារៈ និង​កម្លាំង​កាយ ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ ក្រោយ​ពី​រង​ការ​ខូច​ខាត៖ «នៅ​តាម​វត្ត​អារាម ព្រះសង្ឃ​បាន​ជួយ​ការងារ​សង្គម ពិសេស​ជួយ​ដល់​កូន​ចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​អត់​មាន​កន្លែង​ស្នាក់នៅ​រៀន​សូត្រ។ វត្ត​អារាម​បាន​ក្លាយ​ជា​ទីតាំង​យ៉ាង​សំខាន់ សម្រាប់​ជួយ​អោយ​សិស្ស​ស្នាក់​នៅ ដើម្បី​សិក្សា​រៀន​សូត្រ អនាគត​ក្មេង​ក្លាយ​ជា​ធនធាន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង»

មនុស្ស​ចាស់​ជរា ស្ត្រី​មេម៉ាយ​ក្រីក្រ ព្រះសង្ឃ​បាន​ជួយ​ផ្ដល់​ជា​ម្ហូប​អាហារ ជា​សំលៀកបំពាក់។ ក្រៅពី​នេះ ព្រះសង្ឃ​ជួយ​ដល់​មជ្ឈមណ្ឌល​ផ្ដាច់​គ្រឿង​ញៀន ផ្ដល់​ជា​សម្ភារៈ ម្ហូប​អាហារ និង​ឱវាទ​សម្រាប់​ឲ្យ​អ្នក​ញៀន​ថ្នាំ​ញៀន មាន​ការ​កែប្រែ​តាម​រយៈ​ការ​អប់រំ។ ទន្ទឹម​គ្នា​នេះ ព្រះសង្ឃ​បាន​ចូល​ទៅ​អប់រំ​ទណ្ឌិត​នៅ​តាម​ពន្ធនាគារ។ ទាំង​នេះ សុទ្ធ​តែ​ជា​សកម្មភាព​របស់​ព្រះពុទ្ធសាសនា ដើម្បី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

លោក គឹម ងួន៖ «នៅ​កន្លែង​យើង​នេះ យើង​មាន​មណ្ឌល​វិបស្សនា​នៅ​ទូទាំង​ខេត្ត​បាត់ដំបង មាន​៧​ទីតាំង ជាពិសេស​សកម្មភាព​ខ្លាំង គឺ​នៅ​ខាង​ស្រុក​បាណន់ ទ្រុង​មាន់ ទ្រុង​ទា អា​ហ្នឹង​គឺ​ពុទ្ធបរិស័ទ​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ចូល​ទៅ​ក្នុង​ហ្នឹង។ យើង​មាន​ឲ្យ​ធ្វើ​វិបស្សនា​កម្មដ្ឋាន​ទៅ​តាម​កម្រិត មាន​កម្រិត​បឋម មធ្យម និង​ឧត្ដម យើង​សិក្សា​រយៈពេល​១០វគ្គ មួយ​វគ្គ​១០​ថ្ងៃ មួយ​វគ្គ​មាន​តាំង​ពី​កុមារ​អី​ក៏​មាន​ដែរ​នៅ​ក្នុង​ហ្នឹង។ យើង​មាន​មណ្ឌល​វិបស្សនា​ដែល​ជា​សកម្មភាព​ជួយ​ខាង​ផ្នែក​ផ្លូវ​ចិត្ត គេ​ហៅ​ថា មណ្ឌល​វិបស្សនា​លទ្ធិកា»

ក្រៅ​ពី​នេះ ព្រះសង្ឃ​បាន​បើក​អង្គការ​សម្រាប់​ជួយ​កុមារ​កំព្រា។ ព្រះសង្ឃ​បាន​យក​ក្មេងៗ​ទាំង​នោះ ទៅ​ចិញ្ចឹម ដោយ​បាន​បណ្ដុះ​បណ្ដាល​ពួក​គេ​ឲ្យ​រៀន រៀន​អក្សរសាស្ត្រ​ខ្មែរ រៀន​ជំនាញ​កាត់​ដេរ។

ព្រះសង្ឃ​ព្រះនាម ទុយ លីណា គង់​នៅ​វត្ត​ពិភិទ្ធារាម បាន​ថេរ​ដីកា​ថា នៅ​ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ខ្មែរ​៩៤​ទៅ​៩៥% ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ប៉ុន្តែ​មាន​អ្នក​បដិបត្តិ​តាម​ធម៌​ព្រះពុទ្ធ​មាន​តិចតួច​ណាស់។ ក្រុម​យុវជន​នៅ​កម្ពុជា ពុំ​បាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ទេ បញ្ហា​នេះ​គឺ​ជា​ការងារ​រួម​ទាំង​អស់​គ្នា ទាំង​វិស័យ​ព្រះពុទ្ធសាសនា និង​អាណាចក្រ ដែល​ចូល​រួម​អប់រំ​ទប់ស្កាត់៖ «នៅ​ក្នុង​សង្គម​ខ្មែរ​យើង​នា​ពេល​បច្ចុប្បន្ន យុវជន​អត់​សូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​រៀន​សូត្រ​អី​ប៉ុន្មាន​ទេ គ្រាន់​សប្បាយ​ច្រើន គាត់​មិន​ទាន់​មាន​វ័យ​អី​គ្រប់គ្រាន់​ផង គាត់​មាន​ស្នេហា​អ៊ីចឹង​ទៅ ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ធនធាន​មនុស្ស។ បញ្ហា​ដ៏​សំខាន់​មួយ​ទៀត គឺ​យុវជន​តែង​តែ​ផឹក​នូវ​គ្រឿង​ស្រវឹង​ដែល​បញ្ហា​ហ្នឹង​កើត​ឡើង​ដោយ​សារ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​គ្រឿង​ស្រវឹង ហើយ​ជំរុញ​ឲ្យ​យុវជន​ហ្នឹង​អ្ហែង ផឹក​នូវ​គ្រឿង​ស្រវឹង ហើយ​ជាពិសេស​នៅ​ក្នុង​ស្រុក​ខ្មែរ ស្នើ​គ្រប់​ទីកន្លែង​ទាំង​អស់ គ្រប់​ផ្ទាំង​ប៉ាណូ​ទាក់​ទង​ទៅ​នឹង​ផ្លាក​យីហោ​គ្រឿង​ស្រវឹង​មាន​គ្រប់​ទីកន្លែង​ទាំង​អស់»

ព្រះអង្គ​បន្ត​ថា កម្ពុជា​មាន​យុវជន​៣០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រហែល​១៥​លាន​នាក់។ កម្ពុជា ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​កម្លាំង​ពលកម្ម ដែល​ពួក​អ្នក​វិនិយោគទុន​ក្រៅ​ប្រទេស​សម្លឹង​ឃើញ​ថា អាច​ដាក់​ទុន​ទៅ​បាន ព្រោះ​មាន​កម្លាំង​ពលកម្ម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គេ​មាន​ការ​បារម្ភ​ពី​ប្រទេស​កម្ពុជា ដោយ​គេ​យល់​ថា កម្ពុជា​ទៅ​អនាគត​ពុំ​មាន​ធនធាន​មនុស្ស ដោយ​សារ​យុវជន​ខ្មែរ​ពុល​ទៅ​នឹង​គ្រឿង​ស្រវឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Vuth Lee

ពី Lowell, Massachusetts,U.S.A

Budhist monks are one of the very important factors that had contributed in building Cambodia. Poor students are rely on pagodas to stay and study. Elderly people can have their suffering reduced through monks' preaching. Violent youngsters can turn to gentlemen/women if they choose the Budhist monks as their psychologists or mentors. Our Priminister Hun Sen was once had lived in one of the Temple in Phnom Penh to continue his Junior High School. I myself was born in Kampuchea Krom and became a Budhist monk 1968. I had furthered my higher education at Suramarith Budhist High Shool(Pali school) in Phnom Penh. Building #24, Vath Mohamontrey was my sweet home. Without Budhism, I would not be able to read the RFA's news because Youn not allow to have Khmer schools to teach Khmer Krom. All khmer Krom learning Khmer History, read and write Khmer by Budhist monks in Budhist Temples. I think, without Budhist Temples, Khmer Krom will lose their identities as Khmer.

Sep 08, 2012 08:40 PM

MISS MALARY

ពី WASHINGTON DC, USA

Preah Ong " TUY LINA" has described and demonstrated very clearly about "PREAH PUTT SASNA" which is playing the big role for Cambodia. Very understandable, people should find time to study and practice more about what's "BUDDHISM" ? Most Khmers are Buddhists, but on the otherhand, don't know exactely what's the meaning of "PREAH PUTT SASNA" is all about. VIPASSANA ( meditation) is very inportant path along with "PREAH SAUT". These 2 paths are found by " PREAH PUTT" and are left over as "KOM PI" for all KHMERS to follow. Thanks so much Preah Ong TUY LINA. Also wishing all Khmers understand the difference between " BUDDHISM and HINDUISM". There are a lot of VIPASSANA cemters in our country and around the world.

Sep 08, 2012 09:57 AM

អ្នក​អាន​អនាមិក

The problem is people and young men do not understand what the monks are chanting. They know the sound and repeat like parrots. As new era with advanced technologies,everything must be sensible.

Sep 07, 2012 11:18 PM

អ្នក​អាន​អនាមិក

I don't think so. Huge waste of manpower as lots of young male become monks especially in the rainy season while their parents and sisters are working damn hard in the rain & mud... this is a very negative aspects.

Sep 07, 2012 11:11 PM