សម្ភាស​លោក ប៊ុន រដ្ឋា ដែល​រង​ការ​ចោទ​ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍

លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តាម​ចាប់​ខ្លួន ចោទ​ថា ជា​មេខ្លោង​ដឹកនាំ​ការ​បង្កើត​តំបន់​អបគមន៍ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ទី​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ សីហា មក​ថា បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នោះ គឺ​ជា​ការ​ប្រឌិត និង​មួលបង្កាច់។
2012-08-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី ក្រចេះ ៣០៥
កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
Provided Photo

លើស​ពី​នេះ​ទៀត លោក​ថា រដ្ឋាភិបាល​កំពុង​បង្កើត​ហេតុការណ៍​ដើម្បី​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ ពិត ឬ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ លោក​ថា ឧទាហរណ៍​ថ្មីៗ​នេះ មាន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ហើយ​ឥឡូវ​នេះ រដ្ឋាភិបាល​កំពុង​ប្រឌិត​រឿង​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ទៀត​ផង។

លោក ប៊ុន រដ្ឋា ដែល​កំពុង​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​នោះ បាន​បញ្ជាក់​ថា មនុស្ស​ដែល​រដ្ឋាភិបាល​អះអាង​ថា ចេញ​ទៅ​សារភាព​នោះ មិន​មែន​ជា​ប្រជាជន​ដែល​ធ្វើ​កិច្ចការ​ជូន​ពលរដ្ឋ​ជាមួយ​លោក​នៅ​ភូមិ​ប្រម៉ា នោះ​ទេ ហើយ​ថា លោក​ក៏​មិន​ដែល​ទទួល​ជំនួយ​ណា​មួយ​ពី​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ឡើយ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ប៊ុន រដ្ឋា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Real khmer

ពី Phnom penh

humm Hun Sen is the communist man. we must to change him

Jan 14, 2013 04:57 PM

khmer

ពី Baden-Württemberg

cheyo Bun Ratha, cheyo Mam Sonando, Cheyo Suon Serey Ratha, cheyo Khmer snaeha cheat. som aoy lok teang lai mean chok chey chea nich loeu satrov teang ors

Aug 23, 2012 03:45 PM

អ្នក​អាន​អនាមិក

ដែរលោកប៊ុន រដ្ឋារាប្រជាពលរដ្ឋសុំអោយគាត់ធ្វើជាតំណាង អោយពួកគាត់តើ គាត់មានក្រដាសជាលាយលក្ខណអក្សរ អ្វីដែរឬអត់? មេចក៏ធ្វើការសំភាសន៍ទាំងងងើលធ្វើភ្លើចឹង ទៅកើត?

Aug 22, 2012 10:58 AM

CheyVorman007

ពី AngKor Wat

និយាយត្រង់តាមភាពជាក់ស្តែងចុះ ខ្មុំគា្មនភយ័ព្រួយនឹងខ្មែរ
គ្នាឯងដែលធ្វើចលនាកំបិកកំប៉ុកបែបហ្នឹងទេ សូប្បីតែក្រុម
គ្រួសារយើងក័គង់មានតមមាត់តមកនឹងគ្នា តែដោយយើង
មានឈាមដូចគ្នាយើងគ្រាន់តែបែរខ្នងដាក់គ្នា តែបើឈាម
ចេញពីប្រភពផ្សេងគ្នា ភាគីអាចបងើ្កតល្បិចកលខ្ពស់ៗដើម្បី
ឈ្នះឈ្នះជានិរន្ត៏ និយាយដល់ត្រង់នេះ សួរថា លោក
បណ្ឌិតមានដែលដេកលួចភយ័រឿងប្រទេសជាតិនឹងអន្តរាយ
ថ្ងៃណាមួយដោយសារយួនទេ?

Aug 22, 2012 10:15 AM

CheyVorman007

ពី AngKor Wat

បើនៅតែកោកៗសឹកមាត់ត្រដោកឆ្អែតពោះក្របីចឹងទេ គួរធ្វើ
ដូច Kennedy ហ្មងទៅ​ ខ្មុំចង់ឃើញស្រុកខ្មែរអស់មានខ្មែរ
ដេកតាមស្រយាបផ្ទះគេ មុនពេលជីវិតអស់ Who agree to do this mission ?

Aug 22, 2012 09:54 AM

មើល​មតិ​ទាំង​អស់.