និស្សិត​ខ្មែរ​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក

កម្មវិធី​អាហារូបករណ៍​តាម​រយៈ​ការ​ឧបត្ថម្ភ​ពី The United World College បាន​ផ្ដល់​ឱកាស​ដល់​សិស្ស និង​និស្សិត​ខ្មែរ​មួយ​ចំនួន​ដែល​មាន​បំណង​ប្រាថ្នា​ទៅ​សិក្សា​នៅ​បរទេស។ យុវនិស្សិត សួស អ៊ឹមស៊ូជីវី បាន​យក​ជ័យជំនះ​ក្នុង​ការ​ប្រឡង​យក​អាហារូបករណ៍​នេះ។
ដោយ ផន រីណា
2012-04-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទោះ​បី​ជា​មាន​ការ​ប្រកួតប្រជែង​ជាមួយ​សិស្ស​ជា​ច្រើន​ក្នុង​ការ​ប្រឡង​យក​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​ក៏ដោយ  យុវនិស្សិត សួស អ៊ឹមស៊ូជីវី មាន​ប្រសាសន៍​ថា ក្ដី​ស្រមៃ​មិន​ជា​ការ​ពិបាក​ប៉ុន្មាន​ទេ បើ​មាន​ការ​ស្វះស្វែង។ គាត់​ថា បើ​ចង់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ការ​ស្វះស្វែង​រក​ព័ត៌មាន​ជា​ចំណុច​សំខាន់​មួយ​បន្ទាប់​ពី​ការ​សិក្សា។

យុវ​និស្សិត សួស អ៊ឹមស៊ូជីវី៖ «ពេល​ហ្នឹង​ខ្ញុំ​ចង់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​អ៊ីចឹង ខ្ញុំ​អាន​កាសែត​រាល់​ថ្ងៃ ប៉ុន្តែ​ពេល​មួយ​ពូ​ខ្ញុំ​នៅ​ខេត្ត​គាត់​ដឹង​ថា ខ្ញុំ​ចង់​បាន​អាហារូបរណ៍ គាត់​បាន​មើល​កាសែត​ឃើញ​ដំណឹង​របស់ The United World Collegeនៅ​លើ​ទំព័រ​កាសែត​ហ្នឹង ហើយ​ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ ខ្ញុំ​ក៏​បាន​ទិញ​កាសែត​មក​ផ្ទះ។ ប្រាប់​ម៉ាក់​រួច​គាត់​ថា គួរ​តែ​ដាក់​ពាក្យ​ប្រឡង​សាក​មើល​ទៅ។ ខ្ញុំ​ក៏​បាន​ទៅ​សុំ​ពាក្យ​នៅ CCH ហើយ​គេ​ផ្ដល់​ដោយ​ឥត​គិត​ថ្លៃ​ទេ»

CCH មាន​ន័យ​ថា Center for Children's Happiness ដែល​ហៅ​ជា​ភាសា​ខ្មែរ​ថា មណ្ឌល​កុមារ​ដើម្បី​សុភមង្គល ជា​អង្គការ​មួយ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ និង​ជា​ដៃគូ​របស់​កម្មវិធី​របស់ The United World College ដែល​សហការ​គ្នា​ផ្ដល់​ព័ត៌មាន និង​ធ្វើ​ការ​ជ្រើសរើស​សិស្ស​ខ្មែរ​សម្រាប់​ផ្ដល់​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​រៀង​រាល់​ឆ្នាំ។

កម្មវិធី​ប្រឡង​យក​អាហារូបករណ៍​នេះ ជា​ទូទៅ​តម្រូវ​ឲ្យ​សិស្ស​ធ្វើការ​ប្រឡង​​ប្រកួត​ប្រជែង​ចំនួន​បី​ជុំ ដើម្បី​ចម្រាញ់​យក​ចំនួន​បេក្ខជន​នាំ​មុខ​ចុង​ក្រោយ​បង្អស់។

ទាក់ទង​នឹង​ការ​ប្រឡង​នេះ អ៊ឹមស៊ូជីវី មាន​ប្រសាសន៍​ថា ការ​ប្រឡង​មាន​តែ​មុខវិជ្ជា​សំខាន់ៗ​បី​ប៉ុណ្ណោះ។ មុខវិជ្ជា​នោះ​គឺ​គណិតវិទ្យា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។ ក្នុង​បី​មុខវិជ្ជា​នោះ ស៊ូជីវី ប្រឡង​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ គឺ​មុខ​វិជ្ជា​ភាសា​អង់គ្លេស ប៉ុន្តែ​ចំណុច​មួយ​លើស​ពី​នោះ​ទៅ​ទៀត គឺ​លទ្ធផល​ពី​សកម្មភាព​របស់​គាត់​ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្ភាសន៍។

អ៊ឹមស៊ូជីវី ៖ «មើល​ទៅ​ឃើញ​ថា ស្អី​ដែល​ខ្ញុំ​ធ្វើ​បាន គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​ផ្នែក​ភាសា​អង់គ្លេស​ដែល​ខ្ញុំ​បាន​ប្រឹង​រៀន ព្រោះ​ខ្ញុំ​ចង់​ចេញ​ទៅ​រៀន​នៅ​ប្រទេស​ក្រៅ ហើយ​ចំណែក​ភាសា​ខ្មែរ និង​គណិតវិទ្យា​ក៏​ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ​ដែរ ប៉ុន្តែ​អ្វី​ដែល​លេចធ្លោ​ជាង​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​នោះ គឺ​ពេល​ដែល​ធ្វើ​សកម្មភាព។ កន្លង​មក​ខ្ញុំ​ចូល​ចិត្ត​និយាយ​ច្រើន ពេល​ដែល​គេ​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍ ដូច​ជា​ការ​ធ្វើ​ការងារ​ជា​ក្រុម​អ៊ីចឹង គឺ​ខ្ញុំ​យល់​ថា ខ្ញុំ​មាន​ភាព​ជា​អ្នក​ដឹកនាំ ដែល​ជួយ​ឲ្យ​ខ្ញុំ​លេច​ធ្លោ ហើយ​សិស្ស​ដទៃ​ទៀត​ក៏​គាត់​មាន​ដូច​គេ​អ៊ីចឹង​ដែរ។ អ្នក​ខ្លះ​គាត់​សរសេរ​បាន​ល្អ​ជាង​ខ្ញុំ ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​វិញ​ ពួក​គាត់​ពុំ​សូវ​បាន​យល់​ដឹង​ពី​ការ​ធ្វើ​សកម្មភាព​ប៉ុន្មាន​ទេ»

យុវនិស្សិត ស៊ូជីវី បាន​ប្រកួត​ជាមួយ​សិស្ស​ជាង ១​ពាន់​នាក់​ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជាង ១​ពាន់​នាក់។ ការ​ប្រកួតប្រជែង​ចុង​ក្រោយ​ជ្រើស​រើស​យក​តែ​ចំនួន ៥​នាក់​ប៉ុណ្ណោះ។

យុវនិស្សិត សួស អ៊ឹមស៊ូជីវី បាន​ជាប់​នៅ​ជម្រើស​ចុង​ក្រោយ​ក្នុង​ចំណោម​បេក្ខជន ៥​នាក់​នោះ ហើយ​ត្រូវ​ទទួល​ការ​ឧបត្ថម្ភ​អាហារូបករណ៍​ទាំង​ស្រុង មក​រៀន​នៅ​ក្រុង​រយៈពេល​ពីរ​ឆ្នាំ គឺ​ឆ្នាំ​​២០០៩។ នេះ​ជា​ការ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​គាត់។

យុវនិស្សិត​ សួស អ៊ឹមស៊ូជីវី​ បច្ចុប្បន្ន​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រយៈពេល ៤​ឆ្នាំ ផ្នែក​សេដ្ឋកិច្ច ​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សកលវិទ្យាល័យ លូដ័រ ឬ​ហៅ​ថា Luther College ក្នុង​ទីក្រុង​ឌីកូរ៉ា (Decorah) នៃ​រដ្ឋ​អាយ្ហូវ៉ា (Iowa) សហរដ្ឋ​អាមេរិក។ អ៊ឹម ស៊ូជីវី បាន​មក​ដល់​សកលវិទ្យាល័យ​នៃ​សហរដ្ឋអាមេរិក​នេះ នៅ​ចុង​ឆ្នាំ​២០១០ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ទីក្រុង​នេះ​រយៈពេល​ពីរ​ឆ្នាំ។

​អាហារូបករណ៍​ពី​សកលវិទ្យាល័យ The United World college ​ជ្រើសរើស​សិស្ស និស្សិត​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ដែរ ​រៀងរាល់​ឆ្នាំ តាម​រយៈ​ការ​ប្រឡង​ប្រជែង​ដែល​សហការ​ជាមួយ​មណ្ឌល​កុមារ​ដើម្បី​សុភមង្គល ដៃគូ​ជាមួយ​អង្គការ​ចិរភាព​កម្ពុជា ឬ​ហៅ​ថា Sustainable Cambodia ដែល​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៥។

អាហារូបករណ៍​នេះ​គឺ​ផ្ដល់​ទាំង​ស្រុង​តែម្ដង គឺ​មាន​ន័យ​ថា ទាំង​ថ្លៃ​សិក្សា ថ្លៃ​យន្តហោះ ការ​ហូបចុក និង​ការ​ស្នាក់នៅ​ទាំង​ស្រុង​ក្នុង​រយៈពេល​សិក្សា ៦​ឆ្នាំ។

កម្មវិធី​អាហារូបករណ៍ The United World College មាន​ទីស្នាក់ការ​ធំ​ក្នុង​នៅ​ប្រទេស​អង់គ្លេស។ The United World College បាន​ស្វែង​រក​ចំណូល​ក្នុង​បំណង​ជួយ​យុវជន និង​កុមារ ដើម្បី​ឲ្យ​មាន​ការ​រីក​ចំរើន​ផ្នែក​សិក្សា​ទៅ​អនាគត។ The United World College មាន​បណ្ដាញ​ចំនួន ១​៣ នៅ​ក្នុង​ពិភពលោក ដូច​ជា​នៅ​ក្នុង​ប្រទេស​អង់គ្លស អាមេរិក អ៊ីតាលី សិង្ហបុរី ឥណ្ឌា ហុងកុង ជាដើម៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Yes but that's partially correct. Student who get UWC scholarship will grant full scholarship in which UWC where they study for two years. After that when they get in any UWC Davis school (many of them in USA), they will grant Davis Scholarship for another 4 years plus the scholarship that they get from the schools in US.

Apr 13, 2012 05:38 PM

អ្នក​អាន​អនាមិក

Yes but that's partially correct. Student who get UWC scholarship will grant full scholarship in which UWC where they study for two years. After that when they get in any UWC Davis school (many of them in USA), they will grant Davis Scholarship for another 4 years plus the scholarship that they get from the schools in US.

Apr 13, 2012 05:38 PM

អ្នក​អាន​អនាមិក

United World Colleges provide two years schoalarship only and another 4 years is when the student goes to study at America...You Rock G.V

Apr 10, 2012 01:38 PM

អ្នក​អាន​អនាមិក

The education degree from international ,especially form America is pure. Ther is the degree without money under table like in Cambodia for some graduaters. In America, if you ean the degree, there is the efford you get, not from the bribery.

Apr 10, 2012 01:00 PM

អ្នក​អាន​អនាមិក

ចំណេះដឹងមិនអត់ប្រយោជន៏ទេ ។ មកពីខាងណាក៏បានដែរ ។ សញ្ញាប័ត្រពីបរទេសតែងតែមានតម្លៃខ្លាំងជាងសញ្ញាប័ត្រនៅស្រុកខ្មែរ ។ យវជនគ្រប់រូបត្រូវខំរៀនសូត្រដើម្បីមានឳកាសចេញមកសិក្សាក្រៅប្រទេស ។​ កុំឲ្យដូចកង្កែបក្នុងអណ្ដូង មើលឃើញការបំពុលបរិយាកាសក្នុងស្រុក​ ថាជាភាពអស្ចារ្យ!

Apr 10, 2012 04:48 AM

មើល​មតិ​ទាំង​អស់.