កម្ពុជា​បញ្ជូន​មន្ត្រី​អាវុធហត្ថ​៤០​នាក់​ទៅ​​ធ្វើ​លំហាត់​សម​យុទ្ធ​នៅ​ថៃ

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បញ្ជូន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ចំនួន​៤០​នាក់ ទៅ​ធ្វើ​លំហាត់​សម​យុទ្ធ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់ នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា។
ដោយ ខែ សុណង
2012-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល


អ្នក​នាំ​ពាក្យ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ សីហា ថា នាយ​ទាហាន និង​ពលទាហាន​របស់​កង​រាជ​អាវុធហត្ថ​ចំនួន​៤០​នាក់ នឹង​ចេញ​ទៅ​ធ្វើ​លំហាត់​សម​យុទ្ធ​សង្គ្រោះ​គ្រោះ​មហន្តរាយ ជាមួយ​កងទ័ព​ភូមិន្ទ​ថៃ នៅ​ខេត្ត​ហួរហ៊ីន (Hour Hin) ប្រទេស​ថៃ រយៈពេល​៦​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៩ សីហា ដល់​ថ្ងៃ​២៤ សីហា។

លោក​ថា ជា​គោលដៅ​នៃ​ការ​បញ្ជូន​ក្រុម​មន្ត្រី​កង​រាជ​អាវុធហត្ថ​នេះ គឺ​ដើម្បី​ដក​ស្រង់​យក​បទពិសោធន៍​នៃ​ការ​សង្គ្រោះ​មនុស្ស ក្នុង​គ្រោះ​មហន្តរាយ ដោយ​សារ​ប្រទេស​ថៃ​ទើប​តែ​ជួប​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ កាល​ពី​ពេល​កន្លង​ទៅ។

លោក ខេង ទីតូ៖ «គឺ​យើង​ទៅ​ដើម្បី​យើង​សហការ​ពី​របៀប​សង្គ្រោះ​មនុស្ស នៅ​ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​កើត​ឡើង ជា​ការ​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​តំបន់​អាស៊ាន​ហ្នឹង​ណា។ ដោយ​សារ​តែ​មាន​ការ​ប្រជុំ​របស់​អគ្គបញ្ជាការ​អាស៊ាន កន្លង​មក​ហ្នឹង​ណា។ ហើយ​យើង​ក៏​បាន​សហការ​គ្នា​ជាមួយ​កងទ័ព​ថៃ ជា​ការ​ចាប់​ផ្ដើម​ដំបូង ដោយ​មាន​ការ​ព្រមព្រៀង​គ្នា ដោយ​សារ​ប្រទេស​ថៃ គាត់​ក៏​បាន​រងគ្រោះ​ធម្មជាតិ​អី​ថ្មីៗ​ហ្នឹង​ផង។ អ៊ីចឹង​ហើយ យើង​ក៏​ដក​ស្រង់​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ»

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្រសួង​ធនធាន​ទឹក ធ្លាប់​បាន​ព្យាករណ៍​ថា ឆ្នាំ​២០១២ នេះ ទឹក​ទន្លេ​មេគង្គ ទន្លេ​សាប ទន្លេ​ចតុមុខ នឹង​ឡើង​ខ្លាំង​ជាង​ឆ្នាំ​២០១១។

ប៉ុន្តែ​ឆ្នាំ​នេះ មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្សព្វផ្សាយ​ថា ទឹក​នៅ​ក្នុង​ឆ្នាំ​រោង​នឹង​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១១ កម្ពស់​កន្លះ​ម៉ែត្រ​ថែម​ទៀត។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ​២០១១ ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ផ្ទៃ​ដី​ស្រូវ​វស្សា​ដែល​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនន់ មាន​ប្រមាណ​ជាង​៤១​ម៉ឺន​៦​ពាន់​ហិកតារ។ ក្នុង​នោះ​ស្រូវ​ខូច​ទាំង​ស្រុង​ជាង​២៦​ម៉ឺន​៧​ពាន់​ហិកតារ ហើយ​ផ្ទៃ​ដី​ដំណាំ​រួមផ្សំ​នឹង​ដំណាំ​កសិឧស្សាហកម្ម ជាង​៣​ម៉ឺន​ហិកតារ បាន​ជន់​លិច ក្នុង​នោះ​ខូច​ចំនួន​២២.៩០៣​ហិកតារ។ ពិត​មែន​តែ​ផ្ទៃដី​ជិត​២៧​ម៉ឺន​ហិកតារ​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ទន្លេ​មេគង្គ តែ​បរិមាណ​ទិន្នផល​ស្រូវ​នៅ​តែ​ទទួល​បាន​ជាង​៨,៧៧​លាន​តោន និង​អាច​សល់​ស្បៀង​ជា​ស្រូវ​ជាង​៤,៣៤​លាន​តោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ពេញចិត្តអោយស្តូក ស្រម៉ៃយូរហើយ បែររកសៀមច្រើន
ខ្មុំយល់ថាប្រសើរជាងយួន កន្លងមករហូតទល់សព្វថ្ងៃ រាជ
ការខ្មែរគ្រប់ជាន់ថ្នាក់ទៅបំពេញចំណេះតែខាងយួន មកវិញ
ទើបបានឡើងសក្ត័ ឃើញផ្ទាល់នឹងភ្នែក កាន់សៀវភៅមាន
ភាសារយួនបកប្រែខ្មែរទន្ទេញញ៉ាប់ស្អេក (តាំងពីជំនាន់បទ
ពលទោអភព្វ) ម៉េចចឹងអ្នកនយោបាយខ្មែរ ជាប់ស្នេហ៏យួន
ខ្លាំងម្លេះ? ដឹងហើយថា សត្វនេះគ្រោះថ្នាក់ណាស់ចំពោះ
ប្រទេសជាតិ តែនៅតែគេចមិនរួចពីមន្តសេ្នហ៏ស្រីស

Aug 18, 2012 10:24 AM