មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទាមទារសុំឲ្យមានការស៊ើបអង្កេតជាបន្ទាន់ថ្មីមួយទៀតទៅលើភាពមិនប្រក្រតីរបស់លោក ថោ សារ៉ន អនុប្រធានតុលាការខេត្តរតនគិរី។
គេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ការទាមទារនេះធ្វើឡើងតាមរយៈលិខិតលើកទី២ទូលថ្វាយព្រះមហាក្សត្រនៃប្រទេសកម្ពុជា ក្នុងឋានៈជាប្រធានឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងលោក ឌិត មន្ទីរ ប្រធានក្រុមប្រឹក្សាវិន័យឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងអ្នករាយការណ៍ពិសេសនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០០៩ ដោយស្នើសុំឲ្យផ្អាកជាបណ្តោះអាសន្នតួនាទីរបស់លោក ថោ សារ៉ន ជាចៅក្រមស៊ើបសួរក្នុងគ្រប់ករណីទាំងឡាយពាក់ព័ន្ធទៅនឹងការដណ្តើមយកដីជនជាតិដើមភាគតិចដោយក្រុមហ៊ុនឌីអឹមហ្គ្រូប។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ពីការទាមទារ ៖ «ដរាបណាយើងអត់ធ្វើការស៊ើបអង្កេតនិងអនុវត្តតាមច្បាប់ត្រឹមត្រូវ អាហ្នឹងគឺយើងអនុញ្ញាតឲ្យចៅក្រមគ្រប់ទីកន្លែងជិះសេះលែងដៃ ហើយអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការនៅតែមានខ្ពស់ដដែល»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ថោ សារ៉ន ដើម្បីអធិប្បាយសេចក្តីចោទនោះបាននៅឡើយទេ។
យោងតាមឯកសារដែលវិទ្យុអាស៊ីសេរីទទួលបានពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លិខិតច្បាប់ចម្លងរបស់ខុទ្ទកាល័យក្រសួងព្រះបរមរាជវាំង ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០០៩ បានឡាយព្រះហត្តលេខាលើព្រះលិខិតមក លោក អង្គវង្ស វឌ្ឍនា សមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យពិនិត្យលើការទាមទាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះ ហើយលិខិតនោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទើបបានទទួលនៅថ្ងៃទី១៣ តុលា ឆ្នាំ២០០៩។
លោក គឹម ស៊ូភារិទ្ធ អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីបានគាំទ្រការស្នើសុំនោះ។ លោកបញ្ជាក់ថា លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងនៅក្នុងកិច្ចប្រជុំរដ្ឋសភាក្នុងការត្រួតពិនិត្យអនុម័តច្បាប់ព្រហ្មទណ្ឌដោយឆ្លើយតបទៅនឹងសំណួរអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីថា លោកនឹងធ្វើការស៊ើបអង្កេតករណីលោក ថោ សារ៉ន នោះ។
លោក គឹម ស៊ូភារិទ្ធ បានថ្លែងថា ៖ «ខ្ញុំនឹងចូលរួមនៅពេលណាខ្លះទៀត ប្រសិនបើការងារហ្នឹងមិនបានអនុវត្ត?»។
គួរបញ្ជាក់ដែរថា ភាពមិនប្រក្រតីរបស់លោក ថោ សារ៉ន ដែលបានមជ្ឈមណ្ឌលសិទ្ធិមនុស្សរកឃើញរួមមាន បានស្នើសុំដីជាថ្នូរនឹងការដោះលែងអ្នកភូមិជនជាតិដើមទំពូនដែលត្រូវបានឃុំខ្លួនដោយសារតែប្រឆាំងការតវ៉ាការដណ្តើមដីដោយក្រុមហ៊ុនឌីអឹមហ្គ្រូប, ធ្វើឱសានវាទឲ្យលោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ចាកចេញពីខេត្តរតនគិរី ឬប្រឈមមុខនឹងការចោទពីបទញុះញង់ឲ្យមានភេរវកម្មដោយសារបានគាំទ្រអ្នកភូមិ, ប្រើប្រាស់រថយន្តដែលរឹបអូសបានដោយប៉ូលិសក្នុងអំឡុងស៊ើបអង្កេតករណីប្លន់ធ្វើឲ្យមនុស្ស៣នាក់ស្លាប់, មានឈ្មោះជាម្ចាស់កម្មសិទ្ធិលើដីទំហំ៣ហិតារដែលជាកម្មសិទ្ធិរបស់ជនជាប់ចោទក្នុងរឿងក្តីបង្ករបួសស្នាម និងបានហ៊ុមព័ទ្ធយកដីតំបន់ព្រៃឈើកម្មសិទ្ធិសាធារណៈរបស់រដ្ឋ៕
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
អង្គការអន្តរជាតិ៖ អំពើពុករលួយនៅកម្ពុជាប្រសើរជាងឆ្នាំមុន
ពលរដ្ឋនៅកំពង់ធំត្អូញពីបញ្ហាការទារប្រាក់ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដី
នគរបាលខណ្ឌដង្កោរងការចោទថាបាញ់សម្លាប់មនុស្សច្រឡំ
រ៉ុង ឈុន មិនរួញរាចំពោះការងារតស៊ូមតិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សសម្ដែងការព្រួយបារម្ភអំពីក្រមព្រហ្មទណ្ឌថ្មី
កូនប្រុសបារម្ភពីសុខភាពម្ដាយដែលកើតអេដស៍ហើយជាប់ពន្ធនាគារ
សង្គមស៊ីវិលប្រតិកម្មចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបាតុកម្ម
ភាពយឺតយ៉ាវក្នុងការធ្វើលិខិតរៀបការរវាងខ្មែរនិងជនបរទេសរងការរិះគន់
អាជ្ញាធររងការចោទថាជំរិតទារប្រាក់អ្នកភូមិពេលធ្វើអត្តសញ្ញាណប័ណ្ណ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
'Poor, Cambodian judiciary system'
2009-10-14 21:11
Poor judgment of Tho Saran, a judge of Ratanakiri.His verdict was declined by the power of money and influent interference.
2009-10-14 18:12
Poor judgment of Tho Saran, a judge of Ratanakiri.His verdict was declined by the power of money and influent interference.
2009-10-14 18:11
Transparent and indepednent judicial systems are prerequisite for economic development. Local and foreign investments are the backbone of macroeconomy; and these investments can happen only when investors are guaranteed with full protection by strong and objective legal mechanism. Unfortunately, however, every scandal involving the Cambodian courts sends strong messages to investors especially foreign ones that the environment for investments in Cambodia is suck! and they should not come in to invest. If there is No investment, there will be No economic growth, No jobs created, and unemployment will increase, and as a result, poverty will be pandemic. Poverty is not only the food security problems and the great threat to national security, polical stability and social unrest! Samdech Hun Sen should keep his eyes on true and genuine reform of the judicial systems.
2009-10-14 09:52
I strongly support the request raised by CCHR. I will follow up this case how far it will be progress.
2009-10-14 02:05
មើលមតិទាំងអស់.