តុលាការ​ខេត្ត​កោះ​កុង​ចោទ​ប្រកាន់​លោក រ៉ាន់ ប៊ូរ័ត្ន

តុលា​ការ​ខេត្ត​កោះ​កុង សម្រេច​ចោទ​ប្រកាន់​ទៅ​លើ​លោក រ៉ាន់ ប៊ូ​រ័ត្ន ដែល​សង្ស័យ​ថា​បាញ់​សម្លាប់​លោក អ៊ិន រតនា ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​អចេតនា។
ដោយ ម៉ម មុនីរតន៍
2012-05-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក អ៊ិន គង់​ជិត អ្នក​សម្រប​សម្រួល​អង្គការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រ​ចាំ​ខេត្ត​កោះ​កុង។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា តុលាការ​ខេត្ត​កោះកុង​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក រ៉ា ប៊ូ​រ័ត្ន ជា​អតីត​សន្តិសុខ​ការ​ពារ​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ទ្រីមបើ ហ្រ្គីន (Trember Green) ដែល​ទទួល​បាន​សិទ្ធិ​សំអាត​បាត​អាង​នៅ​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ៖ "ក្រឡា​បញ្ជី​នៅ​កៀន​ហ្នឹង គាត់​លួច​ខ្សឹប​ប្រាប់​យើង ព័ត៌មាន​ទាំង​អស់​ហ្នឹង។ បើ​យើង​សុំ​ជួប​គាត់​ផ្ទាល់​គាត់​អត់​ឲ្យ​ជួប។ ប៉ុន្តែ​បាន​ក្រឡា​បញ្ជី​នៅ​ក្បែរ​ៗ​ហ្នឹង​ជួប​ផ្ដល់​ព័ត៌មាន​សម្ងាត់​ឲ្យ​យើង។ ហើយ​ខ្ញុំ​ទាក់​ទង​ទៅ​អនុ​ប្រ​ធាន​ពន្ធនាគារ​ខេត្ត​ទៅ​ឃើញ​ថា​ជន​សង្ស័យ​ឈ្មោះ រ៉ាន់ ប៊ូ​រ័ត្ន ហ្នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ម៉ោង ២​រសៀល នេះ​ហ្នឹង​បាទ"

វិទ្យុ​អាស៊ី​សេរី​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ីន មករា ជា​ចៅ​ក្រម​ស៊ើប​សួរ និង​លោក ស្រី ម៉ាក់​នី ព្រះ​រាជ​អាជ្ញា​រង នៃ​តុលាការ​ខេត្ត​កោះ​កុង​បាន​ទេ ជុំវិញ​បញ្ហា​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​អាច​ទាក់​ទង​បាន។

ក៏​ប៉ុន្តែ​អនុ​ប្រធាន​ពន្ធ​នា​គារ​ខេត្ត​កោះ​កុង លោក គ្រី ថា មាន​ប្រសាសន៍​ថា លោក រ៉ា ប៊ូ​រ័ត្ន ត្រូវ​បាន​តុលាការ​បញ្ជូន​មក​កាន់​ពន្ធនាគារ​ខេត្ត​ដើម្បី​ឃុំ​ខ្លួន​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៤ មេសា ៖ "ដល់​ពន្ធនាគារ​នៅ​ម៉ោង ២​រសៀល"

ចំណែក​លោក រ៉ាន់ រ៉ា ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ជន​សង្ស័យ ឈ្មោះ រ៉ាន់ បូ​រ័ត្ន ដែល​គេ​ចោទ​ក្នុង​អំពើ​ឃាត​កម្ម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា មាន​ប្រសាសន៍​ថា ការ​សម្រេច​ចោទ​ប្រកាន់ ឬ​រក​ឃើញ​ថា​ប្អូន​ប្រុស​របស់​លោក​ពុំ​មាន​ទោស​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​មន្ត្រី​ជំនាញ។ ដោយ​លោក​ពុំ​ហ៊ាន​សន្និដ្ឋាន​ថា​តើ​ប្អូន​ប្រុស​របស់​លោក​ពិត​ជា​បាន​ប្រព្រឹត្តិ​ដូច​ការ​សង្ស័យ​នោះ​មែន ឬ​យ៉ាងណា​នោះ​ទេ។

បើ​យ៉ាង​នេះ​ក្តី លោក អ៊ំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា​សង្គម​ស៊ីវិល​នៅ​តែ​មិន​ទាន់​អាច​ជឿ​ទុក​ចិត្ត​លើ​ការ​ស៊ើប​អង្កេត​របស់​ក្រុម​អន្តរ​ក្រសួង​នេះ ថា​ពិត​ជា​មាន​ភាព​ឯក​រាជ្យ​នោះ​ទេ។ លោក​បន្ត​ថា​សង្គម​ស៊ីវិល​នឹង​បន្ត​ឃ្លាំ​មើល​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ​បន្ត។ ហើយ​ការ​ធ្វើ​សេចក្ដី​សម្រេច​ជុំវិញ​ការ​ចោទ​ប្រ​កាន់ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​ខេត្ត​កោះ​កុង​នៅ​ថ្ងៃ​នេះ គឺ​ស្ថិត​នៅ​ក្នុង​អាថ៌កំបាំង​នៅ​ឡើយ៖ "តើ​អា​លទ្ធផល​របស់​គេ​ហ្នឹង​ចេញ​មក​ថា​តើ​លោក រតនា បាញ់​លោក ឈុត វុទ្ធី ហើយ លោក រ៉ាន់ ប៊ូ​រ័ត្ន ហ្នឹង​មក​ដណ្ដើម​កាំភ្លើង ហើយ​កុំ​ឲ្យ​លោក រតនា ហ្នឹង​បាញ់​ហើយ​ផ្ទុះ​ត្រូវ​ស្លាប់​យ៉ាង​ណា​បាន​ជា​គេ​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា។ អ៊ីចឹង​អា​នេះ​គឺ​ជា​ការ​ស្រាវ​ជ្រាវ​របស់​សមត្ថកិច្ច។ ចំណែក​សង្គម​ស៊ីវិល​យើង យើង​កំពុង​តែ​ពិនិត្យ និង​តាម​ដាន ក៏​នឹង​ស្រាវ​ជ្រាវ​ផង​ដែរ​ទាក់​ទង​រឿង​នេះ"

ក៏​ប៉ុន្តែ លោក ទិត្យ សុធា អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី។ លោក​មាន​ប្រ​សាសន៍​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ អន្តរ​ក្រ​សួង​កំពុង​បន្ត​នីតិ​វិធី​របស់​ខ្លួន​នៅ​ឡើយ។ លោក​បន្ត​ថា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​នឹង​ចេញ​របាយ​ការណ៍​មួយ​ដោយ​ឈរ​លើ​គោល​ការណ៍​ឯក​រាជ្យ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​នានា ៖ "អាច​ថា​ឆាប់​ៗ​នេះ​ហើយ។ ខ្ញុំ​យល់​ថា​របាយ​ការណ៍​រួម​នឹង​គឺ​ជា​របាយ​ការណ៍​សុក្រឹត​បំផុត​ហើយ​ដែល​ផ្ដល់​នៅ​យុត្តិធម៌​សម្រាប់​អ្វី​ដែល​ជា​ការ​សង្ស័យ​នានា គឺ​យើង​នឹង​ដាក់​នៅ​មន្ទិល​សង្ស័យ។ ពេល​នោះ​ហើយ​ដែល​យើង​យល់​ថា​យុត្តិធម៌​នឹង​បាន​ទៅ​ជន​រងគ្រោះ ហើយ​បន្សល់​នូវ​ពាក្យ​ច​ចាម​អារាម ដែល​ឆ្លៀត​ឱកាស និង​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល ដែល​ពួក​គេ​មើល​តែ​ពី​ចម្ងាយ មិន​បាន​ដឹង​ពី​អ្វី​ដែល​ជា​ការ​បញ្ជាក់​របស់​សាក្សី"

កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា លោក សន ម៉ាក់​ខន​ថូស្ស (Sean McIntosh) មន្ត្រី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​បាន​ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សហ​រដ្ឋ​អាមេរិក​នៅ​តែ​បង្ហាញ​នូវ​ក្ដី​ព្រួយ​បារម្ភ​ចំ​ពោះ​ការ​ស៊ើប​អង្កេត​ដោយ​អន្តរ​ក្រសួង​នេះ។ សហ​រដ្ឋ​អាមេរិក​ប្រាថ្នា​ចង់​ឃើញ​លទ្ធ​ផល​ស៊ើប​អង្កេត​ករណី​មួយ​នេះ​មាន​ភាព​ឯករាជ្យ អាច​ជឿ​ទុក​ចិត្ត និង​តម្លាភាព៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ការស្លាប់របស់សកម្មជនការពារព្រៃនេះ វានៅតែមិនទាន់លាតត្រដាងការពិតនៅឡើយទេ ប៉ុន្តែអី្វដែលសំខាន់នៅពីក្រោយរឿងនេះ សូមឲសមត្ថកិច្ចនិងរដ្ធាភិបាលស្រាវជ្រាវថា តើក្រុមហ៊ុនមួយនេះកាប់ឈើខុសច្បាប់មែនរីអត់ ពីព្រោះក្រុមហ៊ុននេះជាដើមហេតុធ្វើឲមនុស្សស្លាប់៕ បើក្រុមហ៊ុននេះកាប់ឈើខុសច្បាប់មែននោះ តើសមត្ថកិច្ច រីតុលាការ និងរដ្ធាភិបាលមានចំណាត់ការយ៉ាងណាដែរ។

May 07, 2012 05:38 AM

អ្នក​អាន​អនាមិក

ជីវិតមនុស្សម្នាក់ៗថៃ្លណាស់ សូមជួយរកយុតិ្តធម៏អោយបានត្រឹមត្រូវផង និងឆាកល្ខោនប៉ុណាក៏គេដឹងដែរ។

May 07, 2012 05:37 AM

អ្នក​អាន​អនាមិក

ការចុះស្រាវជ្រាវព័ត៌មានគួរតែមានអង្គការសង្គមសីវិលចូលរួមជាមួយផង ទើបធ្វើឲមហាជនអស់មនិ្ទលសង្ស័យ បើមិនដូច្នោះទេ វានៅតែជារឿងអាថ៌កំបាំងដដែល៕​


May 07, 2012 05:16 AM

អ្នក​អាន​អនាមិក

karelIkeLIgrbs;elak Titü suFa fa eQñaH ra:n; bUr½tñ nig Giun rtna)andeNþImkaMePøIgKña rYcralékRtUv eb:Gwm Giun rtna bNþaleGaysøab; KWminRtwmRtUvTal;EtesaH sMrab;Gñkkan;GavuFGaka47. vaKWCakarkuhkTaMgbMBan BaküenHGace)ak)anEtcMeBaHGñkEdlBMuFøab;kan;GavuF

May 07, 2012 01:34 AM

អ្នក​អាន​អនាមិក

ហ៊ុន​ សេន គ្មានសមត្ថភាពអីទៅបង្គាប់អោយរកការពិតបានទេ។ ព្រោះគាត់ក៏បានលាបសក្ករះ ពីការកាប់ឈើនេះដែរ។រឿងអីក៏គេដឹងដែរតែ(ព្រោះនៅស្រុកខ្មែរមានគិញសំងាត់ច្រើនជាប៉ូលីសទៀត) គាត់មិនចាប់ បើគាត់ចាប់តើមាននណាកាប់ឈើអោយគាត់ទៀត។ យាងណា រឿងនេះនឹងត្រូវសារើឡើងវិញ បន្ទាប់ពីCPP អស់អំណាច

May 06, 2012 05:05 PM

មើល​មតិ​ទាំង​អស់.