ប្រវត្តិ​ក្មេង​ស្រី​ទាសករ​ផ្លូវ​ភេទ​នៅ​តំបន់​ស្វាយប៉ាក

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកស្រី សារ៉ា ស៊ីដណ័រ (Sara Sidner) អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​អន្តរជាតិ​របស់​ស្ថានីយ​ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN) បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា។
ដោយ ម៉ៅ សុធានី
2011-11-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

របាយការណ៍​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា និង​បាន​តាមដាន​ប្រវត្តិ​រឿងរ៉ាវ​របស់​ក្មេង​ស្រី ដែល​ជា​អតីត​ទាសករ​ផ្លូវ​ភេទ​នៅ​ស្វាយប៉ាក ជាយ​ក្រុង​ភ្នំពេញ។

បច្ចុប្បន្ន​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​អតីត​កុមារី​ទាសករ​ផ្លូវ​ភេទ​ជា​ច្រើន​នាក់ កំពុង​ស្នាក់​នៅ​ក្នុង​មណ្ឌល​កាយ​នីតិសម្បទា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​ចាត់ចែង​ដោយ​លោក ដន ប្រ៊ូសទ័រ (Don Brewster) និង​ភរិយា។

ស្វាយប៉ាក​គឺ​ជា​តំបន់​មួយ​មាន​ឈ្មោះ​អា​ស្រូវ​ខាង​លក់​ដូរ​ផ្លូវ​ភេទ ដែល​នៅ​ទី​នោះ​មាន​ភ្ញៀវ​បរទេស និង​ខ្មែរ បាន​មក​ស្វែង​រក​ការ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី ដែល​ខ្លះ​អាយុ​រហូត​ដល់​៥ ឬ ៦​ឆ្នាំ ក៏​មាន​ដែរ។

អ្នកស្រី សារ៉ា ស៊ីដណ័រ ភ្នាក់ងារ​ពិសេស​ខាង​ឆ្លងឆ្លើយ​ព័ត៌មាន​អន្តរជាតិ​របស់​ស្ថានីយ​ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន បាន​ផ្សព្វផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​មួយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១១ ថ្មីៗ​នេះ ដោយ​មាន​ទាំង​ការ​បញ្ចាំង​រូបភាព​វីដេអូ​របស់​កុមារី​រង​គ្រោះ កន្លែង​ឃុំ​ខ្លួន​ទាសករ​ផ្លូវ​ភេទ​ទៀត​ផង។

អ្នកស្រី​ក៏​បាន​ជួប​ជាមួយ​លោក ដន ប្រ៊ូសទ័រ ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Agape International Missions ដែល​បាន​បង្កើត​មណ្ឌល​កាយ​នីតិ​សម្បទា​នៅ​តំបន់​ស្វាយប៉ាក ដោយ​បាន​យក​ក្មេងៗ​ជា​អតីត​ទាសករ​ផ្លូវ​ភេទ​ទាំង​នោះ​មក​ស្នាក់​នៅ​បង្រៀន​អក្សរ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្សេងៗ ព្រម​ទាំង​បង្ហាញ​ទិស​ដៅ​ថ្មី​ឲ្យ​មាន​ក្ដី​សង្ឃឹម​ក្នុង​ជីវិត ដោយ​ឲ្យ​មាន​ជំនឿ​លើ​សាសនា​គ្រិស្ត​ផង​ដែរ។

ក្មេង​ស្រី​ម្នាក់​ដែល​ជា​អតីត​ទាសករ​ផ្លូវ​ភេទ​នៅ​ស្វាយប៉ាក បច្ចុប្បន្ន​មាន​អាយុ ១៨​ឆ្នាំ ដែល​វិទ្យុ​អាស៊ីសេរី សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នកស្រី សារ៉ា ស៊ីដណ័រ ទាំង​ហូរ​ទឹក​ភ្នែក​ថា នៅ​ពេល​នាង​មាន​អាយុ​បាន ៥ ឬ ៦​ឆ្នាំ កំពុង​លេង​នៅ​មុខ​ផ្ទះ នៅ​សង្កាត់​ស្វាយប៉ាក មាន​បុរស​ម្នាក់​បាន​មក​បបួល​នាង​ឲ្យ​ដើរ​ទៅ​ជាមួយ​ដើម្បី​ចង់​និយាយ​គ្នា។ នាង​ថា គ្រាន់​តែ​ទៅ​ដល់​កន្លែង​ស្ងាត់​ភ្លាម បុរស​នោះ​បាន​និយាយ​ថា គេ​ចង់​រួម​ភេទ​ជាមួយ​នាង។ នាង​មាន​ការ​ភ័យ​ខ្លាច​ញាប់ញ័រ​ជា​ខ្លាំង ហើយ​គ្មាន​នរណា​នៅ​ជិត​ជួយ​នាង​បាន​ឡើយ។

«ទី​កន្លែង​នេះ​ធ្លាប់​ជា​បន​ស្រី​យ៉ាង​បើក​ចំហ​មួយ​ឈ្មោះ​ស្វាយប៉ាក។ នាង​ជា​កុមារី​ម្នាក់​ក្នុង​ចំណោម​កុមារី​មួយ​ចំនួន។ ខ្ញុំ​មាន​អាយុ ៥ ឬ ៦​ឆ្នាំ ពេល​ហ្នឹង។ មិន​ទាន់​ចេះ​អាន​អក្សរ​ផង នាង​ត្រូវ​គេ​បង្ខំ​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ជាមួយ​ភ្ញៀវ​នៅ​កន្លែង​ពេស្យាចារ។ បុរស​ម្នាក់​បាន​និយាយ​ថា ចង់​រួម​ភេទ​ជាមួយ​នាង។ ពេល​នោះ​នាង​អត់​ដឹង​ត្រូវ​ធ្វើ​អ្វី​ទេ ពីព្រោះ​នាង​នៅ​ក្មេង​តូច មិន​ទាន់​ដឹង​ថា អ្វី​ទៅ​ហៅ​ថា ការ​រួម​ភេទ។ នាង​ថា គ្មាន​នរណា​ជួយ​នាង​ទេ។ មាន​ក្មេង​ស្រី​រាប់​សិប​នាក់​ជួប​ប្រទះ​បទពិសោធន៍​ដូច​នាង​ខ្ញុំ​អ៊ីចឹង​ដែរ»

អ្នកស្រី សារ៉ា ស៊ីដណ័រ ដែល​បាន​ទៅ​ឃើញ និង​ថត​រូប​ផ្ទាល់​កន្លែង​ដែល​ធ្លាប់​ជា​ផ្ទះ​បន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្នុង​បន្ទប់​នីមួយៗ​មាន​ប្រវែង ២​ម៉ែត្រ​៤​ជ្រុង។ បន្ទប់​ធ្វើ​ពី​ស៊ីម៉ង់ត៍​យ៉ាង​ក្រាស លាប​ពណ៌​ផ្កា​ឈូក ហើយ​ពុំ​មាន​បង្អួច​ឡើយ។ អ្នកស្រី​ថា កន្លែង​ផ្ទះ​បន​នោះ​គឺ​សម្បូរ​ទៅ​ដោយ​ក្មេង​ស្រី​ជំទង់ៗ ទើប​ធំ​ពេញ​វ័យ​នៅ​ព្រហ្មចារី។

«នេះ​ជា​បន្ទប់​ដែល​នាង​ធ្លាប់​រស់​នៅ​ពី​មុន ហើយ​មាន​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ។ សំឡេង​ក្មេង​ស្រី៖ "ដំបូង​បុរស​នោះ​និយាយ​ផ្អែមល្ហែម​ដាក់​ខ្ញុំ ប៉ុន្តែ​នៅ​ពេល​គេ​ចាប់​រំលោភ​ខ្ញុំ គេ​វាយ​ធ្វើ​បាប​ខ្ញុំ"។ ស្ត្រី​រង​គ្រោះ​រូប​នេះ ឥឡូវ​អាយុ ១៨​ឆ្នាំ​ហើយ បាន​ចេញ​ផុត​ពី​នរក​លោកីយ៍​នេះ​ហើយ ក្រោយ​ដែល​លោក ដន ប្រ៊ូសទ័រ និង​ភរិយា បាន​ទៅ​បង្កើត​មណ្ឌល​មួយ​នៅ​កន្លែង​ជិត​នោះ ដើម្បី​ជួយ​សង្គ្រោះ​អតីត​កុមារី​ទាសករ​ផ្លូវ​ភេទ​ជា​ច្រើន​នាក់»

លោក ដន ប្រ៊ូសទ័រ បាន​ថ្លែង​ថា ទង្វើ​របស់​បុរស​ដែល​ចូល​ចិត្ត​សេពកាម​ជាមួយ​ក្មេង​ស្រី គឺ​ជា​មនុស្ស​បិសាច​ពិត​ប្រាកដ ដែល​គ្មាន​សីលធម៌​ក្នុង​ខ្លួន​ទាល់​តែ​សោះ៖ «ខ្ញុំ​គិត​ថា ទង្វើ​នេះ​ជា​បិសាច។ ពួក​គេ​អត់​យល់​អ្វី​ទាំង​អស់។ ក្មេងៗ​ទាំង​នោះ​គេ​ជួប​នឹង​ការ​ឈឺ​ចាប់​យ៉ាង​ពន់ពេក​ដែល​មិន​អាច​ពណ៌នា​បាន។ ទង្វើ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា បុរស​ទាំង​នោះ​មាន​ចរិត​ឃោរឃៅ និង​ព្រៃផ្សៃ​ជា​ទីបំផុត ដោយ​បាន​ចាប់​រំលោភ​ធ្វើ​បាប​ក្មេង​ស្រី​ទាំង​នោះ»

លោក ដន ប្រ៊ូសទ័រ បាន​បញ្ជាក់​បន្ថែម​ថា អ្វីៗ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​នៅ​តំបន់​ស្វាយប៉ាក ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ពី​មុន​យើង​ធ្លាប់​ឃើញ​អ្នក​ទាក់​ម៉ូយ​ផ្ដល់​ក្មេង​ស្រី​បម្រើ​ផ្លូវ​ភេទ​នៅ​ពេល​ដែល​ឃើញ​បុរស​បរទេស​ណា​មួយ​ដើរ​មក​តំបន់​ស្វាយប៉ាក។

លោក ដន បាន​ប្រាប់​អ្នកស្រី សារ៉ា ស៊ីដណ័រ អ្នក​យក​ព័ត៌មាន​អន្តរជាតិ​របស់​ស្ថានីយ​ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន ថា នៅ​ទន្ទឹម​ដែល​ស្ថានការណ៍​នេះ​មាន​ការ​ផ្លាស់ប្ដូរ​មិន​បើក​ចំហ​ដូច​ពី​មុន ក៏​ប៉ុន្តែ​របរ​ពេស្យាចារ​លើ​កុមារ​នៅ​តែ​កើត​មាន​ដោយ​លាក់លៀម​ស្ងាត់ៗ៖ «ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​តែ​ពី​ទិដ្ឋភាព​ខាង​ក្រៅ អ្នក​នឹង​និយាយ​ថា ពុំ​មាន​បន​ពេស្យាចារ​ទេ។ ប៉ុន្តែ​កាល​ពី​ម្សិលមិញ​នេះ ខ្ញុំ​បាន​ជួយ​សង្គ្រោះ​ក្មេង​ស្រី​ម្នាក់​អាយុ ៥​ឆ្នាំ​ពី​ស្វាយប៉ាក មក​ទុក​ក្នុង​មណ្ឌល​របស់​ខ្ញុំ»

លោក ដន ប្រ៊ូសទ័រ ពុំ​បាន​បញ្ជាក់​ប្រាប់​ថា តើ​ក្មេង​ស្រី​នោះ​ជា​នរណា ហេតុ​អ្វី​ក៏​បាន​ត្រូវ​គេ​យក​ទៅ​ជួញដូរ​ផ្លូវ​ភេទ ហើយ​ធ្វើ​ដូច​ម្ដេច​ទើប​បាន​អង្គការ​លោក​ជួយ​សង្គ្រោះ​យក​មក​ទុក​ក្នុង​មណ្ឌល​បាន។

ទាក់ទង​នឹង​ស្ថានភាព​ទាសករ​ផ្លូវ​ភេទ​លើ​កុមារី​ដែល​លោក ដន ប្រ៊ូសទ័រ បាន​អះអាង​ថា នៅ​តែ​បន្ត​កើត​មាន​ឡើង​ស្ងាត់ៗ​នៅ​តំបន់​ស្វាយប៉ាក​នេះ វិទ្យុ​អាស៊ីសេរី ក៏​បាន​ទាក់ទង​លោក​ឧត្ដមសេនីយ៍ សុខ ផល ស្នងការ​រង​នគរបាល​ជាតិ ដើម្បី​សួរ​បញ្ជាក់​ថា តើ​អាជ្ញាធរ​មាន​បាន​ដឹង​អំពី​សកម្មភាព​ជួញដូរ​ផ្លូវ​ភេទ​លួចលាក់​នេះ​ដែរ ឬ​ទេ? លោក​ក៏​បាន​ឆ្លើយ​មក​វិញ​ថា លោក​ពុំ​បាន​ដឹង​អំពី​រឿង​នេះ​ទេ ហើយ​ឲ្យ​សាកសួរ​ទៅ​លោក គៀត ច័ន្ទថារិទ្ធ ប៉ុន្តែ​ទូរស័ព្ទ​លោក​រោទ៍​ជា​ច្រើន​លើក​ច្រើន​សា មិន​មាន​អ្នក​ឆ្លើយ​ទាល់​តែ​សោះ។

លោក សៅ ឈឿត នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​សមាគម​សង្គ្រោះ និង​ស្ដារ​នីតិសម្បទា​យុវនារី ហៅ​កាត់​ថា AFESIP ដែល​អង្គការ​លោក​បាន​សង្គ្រោះ​ស្ត្រី និង​កុមារី​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ​ផ្លូវ​ភេទ​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ជួញដូរ​ផ្លូវ​ភេទ​នេះ​អាច​កើត​មាន​ឡើង​លួចលាក់​នៅ​តំបន់​ស្វាយប៉ាក ក៏​ប៉ុន្តែ​ពុំ​មែន​បើក​ចំហ​ដូច​ពី​មុន​ទៀត​ឡើយ។

«បើ​តាម​អង្គការ​អាហ្វេស៊ីប យើង​ចុះ​ធ្វើ​ការ ឥឡូវ​អាច​មាន​លក្ខណៈ​បើក​លួច​លាក់។ ដល់​គេ​មាន​ម៉ូយ​អាច​បញ្ចេញ​តាម​ទ្វារ​ក្រោយ ឬ​គេ​មាន​ម៉ូយ​ហៅ​តាម​ទូរស័ព្ទ ដាក់​តាម​ផ្ទះ​សំណាក់ ឬ​អូតែល មិន​បើក​ចំហ​ដូច​ពី​មុន​ទេ។ ស្វាយប៉ាក​បច្ចុប្បន្ន​នេះ​មាន​ហាង​កាហ្វេ​ប៉ុន្មាន​កន្លែង បើ​មនុស្ស​ចម្លែក​ចូល​មក​កន្លែង​នេះ រក​អត់​បាន​ទេ ទាល់​តែ​មាន​បណ្ដាញ​គេ»

ការ​ស្រាវជ្រាវ​របស់​អង្គការ​យូនីសេហ្វ ឆ្នាំ​២០០៨ បាន​បង្ហាញ​ស្ថិតិ​ថា នៅ​ប្រទេស​កម្ពុជា មាន​ស្ត្រី​ខ្មែរ​ដែល​ធ្លាក់​ខ្លួន​ជា​ទាសករ​ផ្លូវ​ភេទ​ចំនួន​ប្រមាណ​ជា ៥៥.០០០​នាក់ ក្នុង​នោះ​មាន​កុមារី​អាយុ​ក្រោម ១៦​ឆ្នាំ​ប្រមាណ​ជា ៣៥%។ ក្មេងៗ​ទាំង​នោះ​ត្រូវ​គេ​កេងប្រវ័ញ្ច​អស់​មួយ​ជីវិត ចាប់​បង្ខំ​ឲ្យ​លក់​ខ្លួន​ជា​ទាសករ​ផ្លូវ​ភេទ រង​ការ​វាយ​ធ្វើ​បាប​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ពុំ​មាន​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​ឡើយ៕

មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បូ​និច្ច ពី​ភ្នំ​ពេញ
រឿង​នេះ​នឹង​កើត​ឡើង​គ្មាន​ថ្ងៃ​ចប់​ទេ បើ​ប្រ​ទេស​យើង​នៅតែ​មាន​ការ​ចន្លោះ​ប្រ​ហោង​នៅ​គ្រប់​ដែន​សម្ថកិច្ច។ បើ​យើង​ជា​អ្នក​ឆ្លាត​គួរ​តែ​រក​ឬស​គល់​នៃ​បញ្ហា​។ បាញ់​អោយ​ចំ​បេះ​ដូង​ ទើប​ជា​ជោគ​ជ័យ​ពិត។

Nov 07, 2011 08:33 PM

អ្នក​អាន​អនាមិក

ការរួមភេទជាមួយក្មេង មិនអាចថាខុសទាំងស្រុងទេ បើសង្គមនោះមានក្មេងដែលឆ្លាតដោយឯករាជ្យ មិនសូវខ្លាចនិងទទួលគំនាបឋានៈនៃការរស់នៅជាដើម មានការទទួលខុសត្រូវខ្លួនឯង ដឹងពីគ្រោះថ្នាក់ផ្សេងៗ ហើយអាចចេះការពារខ្លួនចំពោះអំពើដែលខ្លួនសំរេចធ្វើ ..... ពួកគេអាចសំរេចចិត្ត​ធ្វើការរួមភេទ បើពួកគេគិតថា ពួកគេអាចទៅរួច តែមិនមែនដោយការបង្ខិតបង្ខំពីសំណាក់ណា​ឡើយ ...

Nov 03, 2011 06:23 PM

អ្នក​អាន​អនាមិក

ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នៅ​អង្គការ​មួយ​ដែល​ជួយ​សង្គ្រោះ​ក្មេង​ៗនៅ​ស្វាយប៉ាកដែរ ហើយ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​តែ​លឺ​គឹ​ថានោះ គឺ​ជា​ការ​ពិត​មែន!​ វាមានភាព​សាហាវ​ព្រៃ​ផ្សៃ ប្រៀប​បី​ដូច​ជា​ឳពុក​ម្តាយ​បង្កើត​កូន​ស្រីមកដើម្បី​តែ​លក់ដូរ ហើយបង្កើត​កូន​ប្រុស​មក​សម្រាប់​តែ​ហៅ​ម៉ូយ! ឳពុក​ម្តាយ​គេ​ប្រាប់គេថា ការ​រួមភេទ​ជា​រឿង​ធម្មតា​មួយ​សម្រាប់​គ្រប់​គ្នា! ពិត​ជា​ហួស​ហេតុ​មែន!

Nov 03, 2011 07:14 AM

អ្នក​អាន​អនាមិក

Yes,i think the people like to have sex with the children they are pure evils. Some day they will pay back when god return and thank for helping all those children.

Nov 02, 2011 11:18 PM

អ្នក​អាន​អនាមិក

(តពីការបង្ហាញខាងលើ) តែក្មេងខ្លះ ជាពិសេសក្មេងខ្មែរ​ បែរភាគច្រើនជាជនរងគ្រោះទៅវិញ ដោយនោះ វាជាការចាប់បង្ខំ... អាចប្រហែលមកពី មានខាងផ្នែកតំរូវការ តែក្មេងខ្លះមិនបានត្រៀមទុកសំរាប់រឿងទាំងហ្នឹងទេ ការការពារហាក់នៅឆ្ងាយពីពួកគេ វាការរំលោភសិទ្ធដែលមិនគួរនឹងលើកលែងសោះ។

Nov 02, 2011 08:07 PM

មើល​មតិ​ទាំង​អស់.